Ozil ​អវត្តមាន​យ៉ាងតិច​២​សប្តាហ៍​ក្រោយ​រងរបួស​ក្នុងការ​ប្រកួត​ជា​មួយ Bayern Munich ​យប់មិញ​

​គ្រូបង្វឹក​កាំភ្លើង​ធំ Arsenal ​លោក Arsene Wenger ​បាន​និយាយថា​ Mesut Ozil ​អាច​អវត្តមាន​យ៉ាងហោច ពី​ ២ ​ទៅ​ ៣ ​សប្តាហ៍​ដោយសារតែ​របួស​សរសៃ​រ​ពួរ អំឡុង​ពេល​ក្លិប​ប្រកួត​ជា​មួយ Bayern Munich ​ក្នុង​ក្របខណ្ឌ Champions League ​កាល​ពី​យប់មិញ​នេះ​ ​។​

​កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​របស់ Arsenal ​រូប​នេះ​មិន​អាច​ចូល​លេង​បាន​វិញ​ទេ​នៅ​តង់​ទី​ ២ ​ស្របពេល​ដែល​ការប្រកួត​នៅ​ទឹកដី អា​លៀន អា​រ៉េ​ណា (Allianz Arena) ​កំពុង​ស្ថិត​ក្នុង​លទ្ធផល​ ០-០ ​។​

​លោក​ Wenger ​និយាយប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ការប្រកួត​ថា​ “Ozil ​បាន​រងរបួស​សរសៃ​រ​ពួ​រហើយ​វា​ហាក់​ធ្ងន់ធ្ងរ​ដែរ​ ​គេ​អាច​អវត្តមាន​យ៉ាងតិច​ ២ ​សប្តាហ៍​” ​។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ​ Ozil ​ត្រូវបាន​គេ​រំពឹងថា​ ​នឹង​ធ្វើការ​ពិនិត្យ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​ធ្វើការ​ព្យាបាល​ ៕
Mesut Ozil