ប្រទេស​ជាច្រើន​នៅតែ​អសមត្ថភាព​រុករក​យន្ដហោះ​បាត់​ខ្លួន​របស់​ម៉ាឡេស៊ី​

​រយៈពេល​៥​ថ្ងៃ​មក​ហើយ ប្រទេស​ជា ច្រើន​នៅ​ជុំវិញ​ពិភពលោក​មិនទាន់​អាច រក​ឃើញ​យន្ដហោះ​ម៉ាឡេស៊ី​ដែល​បាត់ ខ្លួន​នៅឡើយ​ជាមួយនឹង​អ្នកដំណើរ​២៣៩ នាក់ សូម្បី​តែ​តម្រុយ​បន្ដិច​ក៏​គ្មាន​ដែរ​។​

ពេលនេះ កម្លាំង​ទាហានជើងទឹក​ឥណ្ឌា ក៏​បាន​ចូលរួម​សហការ​ជាមួយ​ប្រទេស ម៉ាឡេស៊ី​រុករក​យន្ដហោះ​បាត់​ខ្លួន​នោះ ។ ក្រៅពី​ឥណ្ឌា ជប៉ុន​ក៏​បាន​បញ្ជូន​កម្លាំង ការពារ​របស់ខ្លួន​ផងដែរ ។ កម្លាំង​យាម ល្បាត​ជប៉ុន​បាន​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​រុករក​យន្ដហោះ​ដែល​បាត់​ខ្លួន​នោះ ឱ្យបាន​ឆាប់​បំផុត ។ 

​ពេល​នេះ​ប្រទេស​មួយចំនួន​ដូចជា ឥណ្ឌា​បាន​រុករក​នៅ​តំបន់​សមុទ្រ​ម៉ា​ឡា​កា ប៉ុន្ដែ​ផ្កាយរណប​របស់​កម្លាំង​ទាហាន ជើង​ទឹក​ឥណ្ឌា​មិន​បាន​រកឃើញ​សញ្ញា ណា​មួយ​នៅ​តំបន់​សមុទ្រ​នោះ​ឡើយ ។ 
​កន្លង​មក​ចិន​បាន​ប្រើប្រាស់​ផ្កាយ រណប​ចំនួន​១០​គ្រឿង​ក្នុង​ការរុករក​ផង ដែរ ប៉ុន្ដែ​នៅ​រក​មិនទាន់​ឃើញ ។ 
​មាន​ប្រភព​ព័ត៌មាន​ពី​យោធា​ម៉ាឡេ ស៊ី​ឱ្យដឹងថា កម្លាំង​ទាហានជើងទឹក​ប្រទេស នេះ​បាន​រកឃើញ​សញ្ញា MH370 នៅ តំបន់​សមុទ្រ​ម៉ា​ឡា​កា ។ ប៉ុន្ដែ​នៅ​ថ្ងៃទី ១២ ខែ​មីនា កងទ័ពអាកាស​ម៉ាឡេស៊ី បាន​ច្រានចោល​ព័ត៌មាន​ខាងលើ ដោយ បញ្ជាក់ថា គ្មាន​សញ្ញា​ណាមួយ​ឡើយ ។ 
​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា តំណាង​ជាន់ខ្ពស់ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ធ្វើ​សន្និសីទ​នៅ ទីក្រុង​ប៉េកាំង​ជាមួយ​សាច់ញាតិ​ជន​រង គ្រោះ​ប្រមាណ​៤០០​នាក់ ។ សាច់ញាតិ ជនរងគ្រោះ​បាន​ច្រាន​ចោល​ការ​ជំនួយ ទឹកប្រាក់​៥​ពាន់​ដុល្លារ​ពី​អាកាសចរណ៍ ម៉ាឡេស៊ី​ដែល​ពួក​គាត់​បញ្ជាក់​ថា ប្រាក់ មិនមែន​ជា​រឿង​សំខាន់ ហើយ​អ្វី​ដែល សំខាន់​នោះ​គឺ​យន្ដហោះ​ទៅ​ទីណា​ដឹក​អ្នក ដំណើរ​នៅលើ​យន្ដហោះ​នោះ ។ 
​សារព័ត៌មាន The Malaysian Insider ជា​សារព័ត៌មាន​លំដាប់​លេខ​១​នៅ ប្រទេស​ម៉ាឡេស៊ី​បាន​ដកស្រង់​សម្ដី​អ្នក វិភាគ​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​អ​សមត្ថ ភាព​ក្នុង​ការស្វែងរក​យន្ដហោះ​បាត់​ខ្លួន​៕

2014-03-08T032128Z_1643473723_GM1EA380TIS01_RTRMADP_3_MALAYSIA-AIRLINES-MISSING-870x589