ប្រធានាធិបតី​ឆី​លី​ស្បថ​ចូលកាន់ តំណែង​អាណត្ដិទី​២

សារព័ត៌មាន Chinadaily កាលពី ថ្ងៃទី​១២ ខែ​មីនា បាន​ផ្សព្វផ្សាយ​ថា នៅ ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានា​ធិ ប​តី​អាណត្ដិទី​២​របស់​លោកស្រី Michelle Banchelet មាន​មន្ដ្រីជាន់ខ្ពស់​ជាច្រើន មកពី​ប្រទេស​ជិតខាង​ក្នុង​តំបន់​អាមេរិក ខាងត្បូង​ចូលរួម ។​

​លោកស្រី Banchelet បាន​ជាប់ឆ្នោត អាណត្ដិទី​២​ដោយ​មាន​ពលរដ្ឋ​គាំទ្រ​រហូត ដល់​៦០​ភាគរយ ។ លោកស្រី​ទទួលបាន ការគាំទ្រ​យ៉ាង​ច្រើន​បែប​នេះ​ដោយសារ គោលនយោបាយ​៣​ចំណុច​ដែល​លោក ស្រី​បាន​សន្យា​ជាមួយ​ពលរដ្ឋ ក្នុងនោះ កែទម្រង់​រដ្ឋធម្មនុញ្ញ កែទម្រង់​ប្រព័ន្ធ អប់រំ ផ្ដល់​ការសិក្សា​ដោយ​ឥតគិតថ្លៃ បង្កើន​ពន្ធដារ​ជាដើម ។​

​លោកស្រី​បាន​សន្យា​កាត់បន្ថយ គម្លាត​អ្នកមាន និង​អ្នកក្រ​នៅ​ប្រទេស ឈី​លី​ដែល​ជា​ប្រទេស​មាន​ប្រាក់ចំណូល មធ្យម​សម្រាប់​មនុស្ស​ម្នាក់ៗ​ខ្ពស់បំផុត នៅ​អាមេរិក ឡាទីន ដោយ​មាន​ប្រាក់ ចំណូល​ដល់​ទៅ​២២.៣៦២​ដុល្លារ​ក្នុង មួយឆ្នាំ ។ ប៉ុន្ដែ​ក៏​នៅ​មាន​ពលរដ្ឋ​រក ប្រាក់ចំណូល​មិន​ដល់​៥០០​ដុល្លារ​ក្នុង មួយខែ ។ 
​លោកស្រី Batchelet ជា​ស្ដ្រី​ប្រធានា ធិបតី​ដំបូង​គេ​បង្អស់​ដឹកនាំ​ឈី​លី​ពីរ អាណត្ដិ ។ លោកស្រី​ក៏​ធ្លាប់​កាន់​តំណែង រដ្ឋមន្ដ្រី​ការពារជាតិ​ដំបូង​គេ​បង្អស់​ចាប់ តាំងពី​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០០៤​ផង ដែរ​៕​Chilean President Michelle Bachelet wave