ម៉ូតូ​ស្កុប​ពី​បុក​ជា​គ្នា​មួយ​ម៉ូតូ ស្តេប​ពេញទំហឹង​បណ្តាលឲ្យ រង​របួសធ្ងន់​និង​ស្រាល​ពីរ​នាក់​

​ភ្នំពេញ ៖ ម៉ូតូ​ស្កុប​ពី​បុក​ជាមួយ​ម៉ូតូ ស្តេប បណ្តាលឲ្យ​មាន​មនុស្ស របួសធ្ងន់ និង​ស្រាល​ពីរ​នាក់ កាលពី​វេលា​ម៉ោង ៣​និង​១០​នាទី​យប់​រំលង​អាធ្រាត​នៅ​ស្តុប​ព្រះមុនីវង្ស កែង​និង ផ្លូវ​លេខ ១៨៤ ស្ថិតនៅ​សង្កាត់ បឹងរាំង ខណ្ឌដូនពេញ ។​

​ព្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា បុរស​ម្នាក់​ជិះ​ម៉ូតូ ស្កុប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-6503​ជិះ​តាម​ផ្លូវ​មុនី​វង្ស ទិសដៅ ពី​ត្បូង​ទៅ​ជើង ចំណែក ម៉ូតូ​មួយ​គ្រឿង​ទឿត​ម៉ាក ស៊ុយ​ស៊ូ​គី​ស្តេប ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1O-8526 បើក​បញ្ច្រាស់ទិស​គ្នា ជាមួយ​ម៉ូតូ​ស្កុប​ពី ពី​ជើង​ទៅ​ត្បូង​តាមផ្លូវ ព្រះមុនីវង្ស ។​

​សាក្សី​ឃើញ​ហេតុ​ការឱ្យដឹងថា គេ​ឃើញ​ម៉ូតូ​ស្កុប​ពី ជិះ​ខាងឆ្វេង​ផ្លូវ ទើប​មកដល់​ចំណុចកើតហេតុ ម៉ូតូ​ស៊ុយ​ស៊ួ​គី​ស្តេ​ប​ដែល​ជិះ​ត្រូវ​ផ្លូវ បុក​ពេញ​ទំហឹង បណ្តាល​ឱ្យ យុវជន ជិះ​ម៉ូតូ​ស៊ុយ​ស៊ូ​គី​ស្តេប រងរបួស ធ្ងន់​ម្នាក់ ស្រាល ម្នាក់ ។​បន្ទាប់ពី​កើត​ជនបង្ក​ពី​ជិះ​គេច បាត់ស្រមោល ។​ជនរងគ្រោះ​គេ​នាំ​ទៅ​សំរាក​ព្យាបាល គ្លីនិក​ឯកជន​ផង​ដែរ​។​
 ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ខណ្ឌ ដូនពេញ​រងចាំ​ការដោះស្រាយ​នា​ពេល​ក្រោយ​៕

1 2 3