ម៉ូតូឌ្រី​ម​សង់សេ​១២៥ ២​គ្រឿង​បុក​គ​រលើ​គ្នា​បណ្ដាល​អោយ​បុរស​២​នា​ក់រង់​របួសស្រាល​

ភ្នំពេញ​៖  ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ចំនួន​០២​គ្រឿង បុក​គរ​លើ​គ្នា​នៅលើ​ផ្លូវ​លេខ ២៧១​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក វេលា​ម៉ោង​២​និង​២០​នាទី​រំលង អធ្រាត​ឈានចូល ថ្ងៃទី ១៣ មីនា ២០១៤ បណ្តាលឱ្យ​មនុស្ស​០២​នាក់​របួសស្រាល​។​

 ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា គេ​ឃើញ​បុរស​ម្នាក​ស្រវឹងស្រា​បើក​ម៉ូតូ​ហុងដា សេ​១២៥​ស៊េរី​ឆ្នាំ​២០០៨ មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1Z-5030​ធ្វើដំណើរ​លើ​ផ្លូវ​២៧១ ទិសដៅ​ពី​ជើង​ទៅ ត្បូង​ពេល​ដែល​មក​ដល់​ចំណុចកើតហេតុ ក៏​បាន​ជ្រុល​ទៅបុក ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី ២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1AC-3063 ជិះ​ដោយ​បុរស​ម្នាក់​បណ្តាលឱ្យ​គ​រលើ​គ្នា និង​បណ្ដាលអោយ​បុរស​២​នាក់​ខាងលើរ​ង់​របួសស្រាល ខណៈ​នោះ​ភាគី​ទាំងពីរ​បាន​ប្រកែក យក​ត្រូវ​រៀងៗ​ខ្លួន ។​

 ក្រោយពេល​កើតហេតុ ក្រោយ​កើតហេតុ​បាន​ចុះ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​បង្ក​ខាងលើ​យកទៅ​រក្សាទុក​នៅ ខណ្ឌ​ទួលគោក រង់ចាំ​ធ្វើ​ការដោះស្រាយ​នៅ​ទៅតាម​ផ្លូវច្បាប់ ។​

1 2