កិច្ចប្រជុំ​ផ្សព្វផ្សាយ​រវាង​សាលាស្រុក​ជីក្រែង​ជាមួយ​អាជីវករ​ផ្សារ​កំពង់ក្តី​ស្តីពី​ការ​កំណត់​យក​ផាស៊ី​ផ្សារ​តាម​សៀវភៅ​បន្ទុក

សៀមរាប : នៅ​ថ្ងៃ​ទី​១០​ខែ​មីនា​ឆ្នាំ​២០១៤​កន្លងទៅ​នេះ​សាលា​ស្រុក​ជី​ក្រែង​ខេត្តសៀមរាប​បាន​ចេញ​លិខិត្ត​អញ្ជើញ​អាជីវករ​ផ្សារ​ចំនួន​២០២​នាក់​ដើម្បី​ចូលរួម​ស្តាប់​ការផ្សព្វផ្សាយ​របស់​សាលាស្រុក​ស្តីពី​សៀវភៅ​បន្ទុក  ការ​វិយោគ  និង  ការធ្វើ​អាជីវកម្ម​ផាស៊ី​ផ្សារ​ក្រោម​អធិបតីភាព លោក

ពៅ  ប៊ុនធឿន អភិបាលរង​ស្រុក​ជី​ក្រែង  ខេត្តសៀមរាប​។​ក៏​ប៉ុន្តែ​ជាក់ស្តែង​មាន​អា​ជី​រករ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ចំនួន​តែ​៤៩​នាក់​ប៉ុណ្ណោះ ហើយ​ការ​ចូលរួម​តិចតួច​នេះ អាជីវករ​ខ្លះ​បាន​និយាយថា​៖​មានការ​គុំរៀម កំហែង​ពី​បងប្អូន​អ្នកវិនិយោគ​ផ្សារ​កំពង់ក្តី​នេះ​តែម្តង  ។​លោក​គង់  ជឿន​មេឃុំ​កំពង់ក្តី​តំណាងឲ្យ​អាជីវករ​ផ្សារ​បាន​ចោទសួរ​ទៅកាន់​ថៅកែរ​ផ្សារ​ថា​៖ ហេតុអ្វី​បាន​ជា​យក​ផាស៊ី​ផ្សារ​លើសពី​សៀវភៅ​បន្ទុក​ដែល​កំណត់​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វ​ត្តុ​។​លោក  ជា  ចាន់​តារា​តំណាងឲ្យ​អ្នកវិនិយោគ​ឆ្លើយថា  នេះ​មក​ពី​កម្មករ​អ្នក​សំអាត​ផ្សារ​សុំ​ការ​ឡើងថ្លៃ  ។​លោក មង  សេរីវុឌ្ឍី​បាន​សួរ​ទៅ​ថាវ​កែរ​ផ្សារ​ថា  ហេតុអ្វី​បានជា​សំរាម​ប្រមូល​ដាក់​លើ​រឺ​ម៉ក​ហើយ​ទុក​នៅ​យូ​ធ្វើឲ្យ​មាន​ក្លិនស្អុយ​ជះ​ទៅ​លើ​ទីផ្សារ ។​លោក ជាណា​រិទ្ធ តំណាងឲ្យ​ក្រុមហ៊ុន​វិនិយោគ​ឆ្លើយថា  បញ្ហា​នេះ​មក​ពី​ក្រុមហ៊ុន​ធ្វើ​ផ្លូវលំ​ពី​ឃុំ​គោគធ្លក​ក្រោម​ទៅ​ឃុំ​គោគធ្លក​លើ​កំពុង​ដឹក​ដី​ចាក់​លើ​ផ្លូវ​ធ្វើ​ឲ្យ​រឺ​ម៉ក​ដឹក​សំរាម​ទៅ​ពុំរួច ។                   លោក​វរ​:​សេនីយ៏​ត្រី តូច  សាកល អធិការនគរបាល​ស្រុក​ជី​ក្រែង​បាន​មាន​ប្រសា​ស​ន៏​ថា  ក្នុង​ស្រុក​យើង​ពុំ​សូវ​មាន​បញ្ហា​ចោរកម្ម​ទេ តែ​សូមឲ្យ​បងប្អូន​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​អំពី​បញ្ហា​អគ្គីភ័យ  ជាពិសេស​ក្រុមអាជីវករ​លក់​ម្ហូបអាហារ  ព្រោះ​រដូវ​នេះ​ជា​រដូវក្តៅ​ស្ងួត មុន​នឹង​ត្រឡប់​ទៅផ្ទះ​សូម​ពន្លត់ភ្លើង​ក្នុង​ចង្ក្រាន​ផង ។  ចុង​ក្រោយ​លោក​ពៅ  ប៊ុនធឿន អភិបាលរង​ស្រុក​ជី​ក្រែង​បាន​មាន​ប្រសា​ស​បន្តថា  សូមឲ្យ​បងប្អូន​អ្នកវិនិយោគ​ផ្សារ​អនុ​វ​ត្ថ​យក​ផាស៊ី​តាម​សៀវភៅ​បន្ទុក​និង អនុ​វត្ថ​តាម​ល័ក្ខខណ្ឌ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ  រីឯ​ប្រជាពលរដ្ឋ​ត្រូវតែ​ហ៊ាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ជាបន្ទាន់​ប្រសិនបើ​មាន​ការរំលោភ​បំពាន​ពី​សំណាក់​បុគ្គល​ណា​ម្នាក់  ឬ ទុក្ខលំបាក​អ្វីមួយ    ព្រោះ​រាជ​រដ្ឋា​បាល​អា​ណាត់​នេះ​ចង់​បាន​ដំណឹង​ពិត​ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការកែ​ទម្រ​ង​ស៊ី​ជំរៅ   ។​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១១ និង ១២​ខែ​មីនា​ឆ្នាំ​២០១៤​នេះ​ភ្នាក់ងារ​ពត៌មាន​ខេមរា​បាន​ចូលជួប​សម្ភាស​ជាមួយ​អាជីវករ​ក្នុង​ផ្សារ​ជា​ច្រើន​អ្នក​ដោយ​ពួកគាត់​បាន​ឆ្លើយថា  ការដែល​ក្រុម​អាជីវករ​ពុំ​បាន​ទៅ​ចូលរួម​ប្រជុំ​ស្តាប់​ការផ្សព្វផ្សាយ​របស់​សាលា​ស្រុក​នៅ​វត្ត​សារា​រាម​(​ហៅ​វត្ត​កំពង់​ក្តី​)​កាលពី​ថ្ងៃ​ទី​១០​ខែ​មិនា​ឆ្នាំ​២០១៤​នោះ  ពុំ​មាន​ការ​គុំរៀម កំហែង​ពី​បុគ្គល​ណា​ម្នាក់​ទេ  ព្រោះ​អ្នកខ្លះ​រវល់​ទៅ​ចូលរួម​ក្នុង​ពិធីមង្គលការ​បងប្អូន  អ្នកខ្លះ​រវល់​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ  ខ្លះ​ពុំ​មាន​អ្នក​នៅ​ចាំ​តូប ៕​

DSC04810 DSC04811 - Copy