កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌ​ទួលគោក ចាប់​បាន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​០៥​នាក់​មាន​ប្រុស​មាន​ស្រី​

​ភ្នំពេញ ៖ មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌទួលគោក​ឃាត់ខ្លួន​ឆែកឆេរ​ភ្លាមៗ​រកឃើញ ថ្នាំញៀន​០២​កញ្ចប់ ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​កំពុង​បំពេញ​ភារកិច្ច​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន កាលពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​យប់​ថ្ងៃទី​១៣​ខែ​មីនា​

ឆ្នាំ​២០១៤ ត្រង់​ចំណុច​ផ្លូវ​២៦១ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួលគោក​។​ ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​ទួលគោក​បាន​អោយដឹង​ថា ជនសង្ស័យ​ទី​១​ឈ្មោះ ស សុភ​ក្រ័ អាយុ ១៨​ឆ្នាំ​ភេទ​ប្រុស​មុខរបរ​រត់​ម៉ូតូឌុប ទី​២​ឈ្មោះ សោម ចរិយា អាយុ​២៤​ឆ្នាំ​ភេទ​ស្រី មុខរបរ​ជាង​អ៊ុត សក់​ស្នាក់នៅ សង្កាត់​ទួល​សង្កែរ ខណ្ឌ​ឬ​ស្សី​កែវ ទី​៣​ឈ្មោះ ណូវ វណ្ណា អាយុ​៣១​ឆ្នាំ​ភេទ​ប្រុស មុខរបរ​រត់​តាក់ស៊ី ស្នាក់​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ទី​៤​ឈ្មោះ យឹម វណ្ណះ​អាយុ ២៦​ឆ្នាំ​ភេទ​ប្រុស​  មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ទី​៥​ឈ្មោះ រិម សារ៉េត អាយុ​១៩​ឆ្នាំ ភេទ​ប្រុស​ជា​កម្មករ ស្នាក់នៅ​សង្កាត់​សែន​សុខ ខណ្ឌ​សែន​សុខ ដោយ​ក្នុង​នោះ​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​បាន​០២ គ្រឿង​ផង​ដែរ​គឺ ម៉ូតូ​ម៉ាក​សង់​កូរេ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ឌ​-៥៣៦៣ ភព​១ និង​ម៉ូតូ​ស៊ូ​ហ្គូ​ន ពាក់​ស្លាក​លេខ ភ្នំពេញ 1M-9985 ពណ៌​ខ្មៅ ។​ ​បច្ចុប្បន្ន​កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌ​ទូល​គោក បាន​រៀបចំ​បែបបទ​បញ្ជូន​ជនសង្ស័យ​ទាំង​០៥​នាក់​នេះ​ទៅកាន់​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ ដើម្បី​កសាង​សំណុំ​បញ្ជូនទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​៕​

1 2