Basel ចង់បាន​អ្នកចាំទី Arsenal

​អ្នកចាំទី​របស់​ក្លិប​កាំភ្លើង​ធំ Arsenal កីឡាករ លូ​កាស ហ្វា​ប៊ី​យ៉ាន់​ស្គី (Lukasz Fabianski) កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ក្លិប​បាល់ទាត់​ស្វីស FC Basel ។​

​ក្លិប​បាល់ទាត់​របស់​ប្រទេ​សស្វី​ស​មួយ​នេះ​បាន​លក់​អ្នក​ចាំទី យ៉ាន់ សំ​ម័រ (Yann Sommer) ទៅឲ្យ បូ​រូ​សៀ​រ ម៉ុង​ឆេង​ក្លា​បាច់ (Borussia Monchengladbach) ហើយ​ពួកគេ​កំពុង​ស្វែងរក​អ្នកចាំទី​ថ្មី​ម្នាក់​ដើម្បី​មក​ជំនួស​តំណែង​។​

​សារព័ត៌មាន​ក្នុង​ប្រទេស​ស្វីស​បាន​ចុះផ្សាយ​ថា Fabianski គឺ​ស្ថិតនៅក្នុង​បញ្ជី​ទិញ​កីឡាករ​ដែល​ក្លិប Basel ចង់បាន​បំផុត​ទោះបីជា​អ្នកចាំទី​រូប​នេះ​មិនសូវ​ជា​បាន​ចូល​ចាំ​ឲ្យ​ក្លិប​កាំភ្លើង​ធំ​ក៏ដោយ ។​
​គួរ​រម្លឹក​ឡើងវិញ​ថា អ្នកចាំទី​សញ្ជាតិ​ប៉ូឡូញ​រូបនេះ​បាន​ផ្លាស់​ពី​ក្លិប ឡេ​ហ្គៀ​រ វ៉ សរ (Legia Warsaw) មក Arsenal កាលពី​ឆ្នាំ ២០០៧ ៕

Lukasz Fabianski