Chris Brunt អាច​អវត្តមាន​រហូតដល់​៦​សប្តាហ៍​

គ្រូបង្វឹក​ក្លិប​ចាប​ស្រុក វ៉េ​សប្រូម​វីច អាល់​បៀ​ន (West Bromwich Albion) លោក ប៉េ​ប៉េ ម៉េល (Pepe Mel) អាច​នឹង​ត្រូវ​បាត់បង់​ប្រធាន​ក្រុម គ្រីស ប្រាន់ (Chris Brunt) រយៈពេល ៦ សប្តាហ៍​ដោយសារតែ​របួស​ជង្គង់ ។​

​កីឡាក​រវ័យ ២៩ ឆ្នាំ​រូប​នេះ​បាន​រងរបួស​ធ្ងន់ធ្ងរ​នៅពេល​ក្លិប​ប្រកួត​ចាញ់​បិសាច​ក្រហម Manchester United  ៣ ទល់នឹង ០ កាលពី​ចុង​សប្តាហ៍ ។​

​គេហទំព័រ Sport Mole បាន​ចុះផ្សាយ​ថា Brunt អាច​នឹង​អវត្តមាន​មិន​បាន​ចូល​លេងឲ្យ West Brom នៅ ៧ ប្រកួត​ក្រោយ ។​
​គួរបញ្ជាក់​ថា ទន្ទឹម​នោះ កូនក្រុម​របស់លោក Mel ក៏​នឹង​ត្រូវ​អវត្តមាន​ខ្សែបម្រើ​កណ្តាល ក្លូ​ឌី​យ៉ូ យ៉ា​កុប (Claudio Yacob) និង​ខ្សែការពារ​ស្តាំ ស្តេ​វិន រ៉េត (Steven Reid) ផងដែរ សម្រាប់​ការប្រកួត​នៅ​ចុង​សប្តាហ៍​នេះ​ជាមួយ​ក្រុម​ន Swansea ដោយសារតែ​កីឡាករ​ទាំងពីរ​នេះ​រងរបួស ៕
Chris Brunt