​លោក រស់ ឆាយ អភិបាលរង ខេត្តស្វាយរៀង ជួប​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ

0

ខេត្តស្វាយរៀង រីឯ​លោក​នាយរង​ផ្នែក​ការិយាល័យ រថយន្ត​ពន្លត់​អគ្គិភ័យ ត្រូវ​ពស​ពឹ​ស​ចឹក​ចំ​ម្រាមជើង ខណៈ​ចុះ​បំពេញបេសកកម្ម នៅ​ស្រុក​រមាស់ហែក​ ​ ​លោក រស់ ឆាយ អភិបាលរង​ខេត្តស្វាយរៀង បាន​ជួប​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រងរបួស​ធ្ងន់ធ្ងរ ខណៈពេលដែល​រូបលោក បាន​ចុះ​

បំពេញបេសកកម្ម នៅ​ស្រុក​រមាស់ហែក កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​គល់ស្ពាន​ក្រសាំង ក្នុងភូមិ​ព្រៃ​ផ្តៀក ឃុំ​ក្រសាំង ស្រុក​រមាស់ហែក ។​ ​ ​20141216_092019

យោងតាម​មន្ត្រីនគរបាល ស្រុក​រមាសហែក បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​១៥ ខែធ្នូ លោក​រស់ ឆាយ អភិបាលរង​ខេត្តស្វាយរៀង បាន​បើករថយន្ត​មួយគ្រឿង មួយ​បាំង​កន្លះ​តែម្នាក់ឯង មកកាន់​ស្រុក​រមាស់ហែក ដើម្បី​បំពេញបេសកកម្ម ។​ ​

​ប្រភព​បន្តថា ខណៈ​បើក​មកដល់​ចំណុចកើតហេតុ ដោយ​ផ្លូវ​ក្រាល​គ្រួស​ក្រហម សង្ស័យ​រថយន្ត​លោក រស់ ឆាយ រ​អឹ​ល​គ្រួស ក៏​រ៉េ​ច​ង្កួ​តទៅ​បុក​បង្គោល​បង្កាន់ដៃ​ស្ពាន យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ដៃ​ច​ង្កួ​ត អុក​ចំ​ដើមទ្រូង រងរបួស​ធ្ងន់​លើ​ផ្ទៃមុខ ព្រមទាំង​ក សន្លប់​ស្តូកស្តឹង​តែម្តង ។​ ​ ​ក្រោយ​កើតហេតុ កម្លាំង​កងរាជអាវុធហត្ថ ស្រុក​រមាស់ហែក បាន​សន្តោង​រថយន្ត​ភ្លាមៗ និង​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។​20141216_091718

​ដោយសារ​មុខរបួស​លោក រស់ ឆាយ មាន​សភាព​ធ្ងន់ធ្ងរ​ពេក ក្រុម​គ្រួ​ពេទ្យ​ក៏បាន​ឲ្យ​ក្រុង​គ្រួសារ បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ​ព្រៃនគរ ប្រទេស​វៀតណាម​ទាំងយប់​តែម្តង ។ ​ ​សូមបញ្ជាក់ថា ក្នុង​ថ្ងៃ​តែមួយ​នោះដែរ លោក សំ ស៊ាន ដែល​គេ​ស្គាល់​ថា ជា​នាយរង​ផ្នែក​ការិយាល័យ រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង បាន​ចុះទៅ​បំពេញបេសកកម្ម នៅ​ស្រុក​រមាសហែក ដោយបាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ ទៅ​ប្រចាំការ​នៅ​កន្លែង​ប្រារព្វ​ព្រះរាជ​ពិធី របស់​ព្រះមហាក្សត្រ យាង​ជា​ព្រះរាជធិបតី​ដាំ​កូនឈើ និង​ព្រះរាជទាន​

អំណោយ ដល់​ប្រជារាស្ត្រ​នៅ​ឃុំ​គគី និង​ឃុំ​ត្រស់ ស្រុក​រមាសហែក ក៏ត្រូវ​ពស់​ពឹ​ស​មួយ​ក្បាល ចឹក​ចំ​ម្រាមជើង​ខាងស្តាំ រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​ក្រុម​រួមការ​ងារ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្តស្វាយរៀង ។​ ​ ​រហូតមកដល់​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៤ ជនរងគ្រោះ​នៅ​មិនទាន់បាន​ធូរ​ស្បាយ​នៅ​ទ្បើ​យ​ទេ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ បូម​ឈាម​យកទៅ​ពិសោធន៍ ដើម្បី​រក​ថ្នាំបន្សាប​ជាតិ​ពឹ​ស​នេះ​ផងដែរ ៕