ស្រវឹងស្រា​បើក​ម៉ូតូ​ទៅបុក​ម៉ូតូ​សណ្តោង​រទេះ​លក់​ភេ​ស​ជ្ជះ​ក្រឡាប់ចាក់​អ្នកជិះ​សន្លប់​ក្មេង​ម្នាក់​

0


​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើក​ម៉ូតូ​ទៅបុក​ម៉ូតូ​សណ្តោង​រទេះ​លក់​ភេ​ស​ជ្ជះ​តែ​មិនមាន​ដាក់​ភេ​ស​ជ្ជះ​ទេ​គឺ​ផ្ទុក​ដោយ​មនុស្ស​ចំនួន​៦​នាក់​ទាំង​អ្នកបើក បណ្តាលឱ្យ​ម៉ូតូ​សណ្តោង​រទេះ​វិល​ក្រឡាប់ចាក់​អ្នកជិះ​ចេញ​ក្រៅ​រ៉ឺម៉ក​សន្លប់ ក្មេងប្រុស​ម្នាក់ និង​៥​នាក់​ទៀត​របួសស្រាល ចំណែក​បុរស​បើក​ម៉ូតូ​បង្ក​

របួសស្រាល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៤០​នាទី​យប់ ថ្ងៃទី ១៦ ធ្នូ ២០១៤ នៅ​ចំណុច​ក្លោងទ្វារ​ច្រកចូល​ផ្ញើរ​ម៉ូ​ផ្សារ​អ៊ី​អន ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​q5
​ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ ម៉េង ហុង អាយុ​៩​ឆ្នាំ សន្លប់​នៅនឹងកន្លែង ដែលមាន​ឪពុក​ឈ្ម៉ោះ ហេង រស់នៅ​ក្នុងភូមិ​ដើម​មៀន សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​វ៉េវ ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AD-9089 បើក​ដោយ​បុរស​ស្រវឹងស្រា​ម្នាក់​បានធ្វើ​ដំណើរ​តាមផ្លូវ​ខាងត្បូង​ស្ពាន​កោះ​ពេជ្រ ក្នុងទិសដៅ​ពី​ត្បូង​ទៅ ជើង ខណៈ​មកដល់​q4

ចំណុចកើតហេតុ ក៏បាន​បើក​ទៅបុក​ម៉ូតូ​សណ្តោង​រទេះ​លក់​ភេ​ស​ជ្ជះ ដែល​ទើប និង​ទិញ​និង​មិនមាន​ដាក់​ភេ​ស​ជ្ជះ​នៅឡើយ​ទេ គឺ​ផ្ទុក​ដោយ​មនុស្ស​ចំនួន​៦​នាក់ បើកបរ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា បណ្តាលឱ្យ​ម៉ូតូ​សណ្តោង​រទេះ​វិល​ក្រឡាប់ចាក់​អ្នកជិះ​ចេញ​ក្រៅ​រ៉ឺម៉ក​សន្លប់​ក្មេងប្រុស​ម្នាក់ និង​៥​នាក់​ទៀត​របួសស្រាល ចំណែក​បុរស​បើក​ម៉ូតូ​បង្ក​របួសស្រាល ។​q3
​ក្រោយពេល​កើតហេតុ​កេ្ម​ង​ប្រុស​ដែល​សន្លប់​ត្រ​វ​បាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ក្នុង​ហេតុការណ៍​នេះ​ភាគី​ទាំងពីរ​ធ្វើកា​សម្រួល​គ្នា​នៅ​កន្លែងកើតហេតុ​ដោយ​ភាគី​ខាង​ម៉ូតូ​សង​ថ្លៃ​ការពន្យា​បាល​និង​ជួសជុល​ម៉ូតូ​ចំនួន​៤៥​ដុល្លារ ហើយ​ភាគី​រងគ្រោះ​ក៏​ព្រម​ទទួលយក​សំណង​នេះ​ផងដែរ ។​q2 q1