កងរាជអាវុធហត្ថ​ស្រុក​និង​ខេត្ត​ចុះបង្ក្រាប​ទីតាំង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ ចំនួន​២​កន្លែង​ដកហូត​បាន​ថ្នាំញៀន​កញ្ចប់​តូច ធំ​ចំនួន​១២៥កញ្ចប់​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​

0

​)(​ឧ​ត្ត​រ​មានជ័យ​)​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​ចុះ​ចាប់​បង្ក្រាប​ទីតាំង​ជួយ​ដូរ និង​ចែកចាយ​ថ្នាំញៀន​ចំនួន​២​កន្លែង​និង​ដកហូត​បាន​ថ្នាំញៀន​កញ្ចប់​តូច​និង​ធំ​ចំនួន​១២៥​កញ្ចប់​និង​វត្ថុតាង​មួយចំនួន​ទៀតហើយ​បាន​ឃាត់​ជនសង្ស័យ​ចំនួន​៤​នាក់​ផងដែរ​។​ហេតុ​ការ​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​

ប្រាសាទ​ចុះ​ចាប់​បង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន​ចំនួន​២​កន្លែង​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១៦​និង​១៧​ខែធ្នូ ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ចំនួន​២​កន្លែង​ស្ថិតនៅ​ក្នុងភូមិ​សែន សុខ ឃុំ​ទំនប់ ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​IMG_3880

លោក​វរសេនីយ៍ត្រី​លី ដា រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា លោក​បាន​ស្រាវជ្រាវ​មាន​រយះពេល​រាប់​ខែ​មកហើយ ទើប​នៅពេលនេះ​យើង​បានកំណត់​មុខសញ្ញា​ក៏​ឈានទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​តែម្តង​។​

IMG_3874លោក​វរសេនីយ៍ត្រី លី ដា រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​កម្លាំង​កងរាជអាវុធហត្ថ​ចុះទៅ​ចាប់​បង្ក្រាប​នោះ ដោយមាន​ការចង្អុលបង្ហាញ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ពុទ្ធ សា រ៉ា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ទទួល​បទបញ្ជា​ពី​លោក​កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ហើយ​ក៏បាន​សហការ​ជាមួយ​IMG_3884

កងរាជអាវុធហត្ថ​ខេត្ត​ផ្នែក​គ្រឿងញៀន​ផងដែរ​។​លោក​វរសេនីយ៍ត្រី​លី ដា រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បាន​បន្តទៀតថា ជនសង្ស័យ​ទាំង​ចំនួន​៤​នាក់​នេះ ទី​១​មានឈ្មោះ​ថោង មុំ​ុំ ភេទ​ស្រី​អាយុ​៦២​ឆ្នាំ​ទី​២​ឈ្មោះ​លេង នួន ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​ទី​៣​ឈ្មោះ​ផាត់ គុ​ន្ធា​ភេទ​ស្រី​អាយុ​២០​ឆ្នាំ​និង​ទី​៤​ឈ្មោះ​ប៊ុន រី​ម ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ អ្នក​ទាំង​៤​នាក់​នោះ​រស់នៅ​ភូមិ ឃុំIMG_3854

កើតហេតុ​ខាងលើ នៅពេល​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទកំពុង​កសាង​សំណុំរឿង​និង​វត្ថុ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១២៥​កញ្ចប់​តូច​និង​ធំ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​)៕