​លំនៅដ្ឋាន​ពលរដ្ឋ​ចំនួន​ជាង​៨០​ខ្នង ត្រូវបាន​គ​ណះ​កម្ម​ការ​ចម្រុះ រុះរើ​វាយ​បំផ្លាញចោល​ទាំង​ព្រឹក

0

​ខេត្តបន្ទាយមានជ័យ​៖​លំនៅដ្ឋាន​ពលរដ្ឋ ជាង​៨០​ខ្នង ត្រូវបាន​គ​ណះ​កម្ម​ការ​ចម្រុះ របស់​សាលាខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ខាងលើ ចុះ​អនុវត្ត​រុះរើ​សំណង​អ​នា​ធិ​ប​តេ​យ្យ​ដែល​សង់​លើផ្លូវ ច្រកចេញ​ចូលរួម រឺ​ង​ហៅ​ផ្លូវឌឿងហែម ដែលមាន​ទំហំ​៥​ម៉ែត្រ

ចេញ​អោយអស់ ពី​ពេលនេះ​ត៏​ទៅ ។​​ក្នុង​ហេតុ​ការចុះអនុវត្ត​រុះរើ សំណង់អាណាធិបតេយ្យ​ខាងលើ​នោះ គឺ​កើតមាន​ម៉ោង​៨ ៣០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៤​នេះ នៅ​ចំណុច​ដី​ប្លុក​A​ស្ថិតនៅ ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោ​ភ​ណ័ ខេត្តបន្ទាយមានជ័យ ខ​ណះ​ដែលមាន​សេចក្តីជូនដំណឹង របស់​សាលាខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៤ ចុះហត្ថលេខា​ដោយ លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ខាងលើ​នោះ​តែម្តង បាន​ជូនដំណឹង​ដល់​ពលរដ្ឋ ដែល​រស់នៅ​កន្លែងកើតហេតុ​ខាងលើ​នោះ អោយ​រុះរើ​សំណង់​របស់ខ្លួន​ចេញ​អោយអស់​តែម្តង ។​P1010258
​នៅ​កន្លែងកើតហេតុ​នោះ គេ​ស​ង្គេ​ត​ឃើញ លោក​ឡុង ជាប ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​លោក​ចុង ផែត អភិបាលរង​ខេត្ត រួម​និង​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ដែលមាន​ប៉ូលិស​និង​ប៉េអឹម ចំនួន​៨០​នាក់ បាន​ចុះ​អនុវត្ត រុះរើ​សំណង​របស់​ប្រជាពលរដ្ឋ ដែលមាន​សរុប ៨៦​ខ្នង ដែលជា​ប្រភេទ​សំណង់ ថ្ម​ខ្លះ ឈើ​ខ្លះ ដើម្បី​ងាយស្រួល​ក្នុងការ​អនុវត្ត ពង្រីក​ផ្លូវ​បន្ថែមទៀត នោះ ប៉ុន្តែ​ក្នុងការ​អនុវត្ត​នោះដែរ មាន​ពលរដ្ឋ ៨០​គ្រួ​សារបាន​ស្មា​ក់​ចិត្ត​រុះរើ​ដោយ​ខ្លួនឯង ឯ​មួយចំនួនទៀត គឺ​កម្លាំងចម្រុះ ចុះទៅ​រុះរើ​ផ្ទាល់​តែម្តង បើ​ទួ​ស​ជា​សាមីខ្លួន​ខ្វះ​លិទ្ធ​ភាព​ក្នុងការ​រុះរើ ទើប​កម្លាំងចម្រុះ រួមគ្នា​ទៅ​រើ​កំទេចចោល​តែម្តង ។​P1010257
​តាម​ការ​អោយដឹងពី​ពលរដ្ឋ ដែល​នៅ​កន្លែងកើតហេតុ​នោះបាន​បញ្ជាក់ថា ពួកគាត់​រស់នៅ​លើដី​នៅ​ចំណុច​ប្លុក​A​នេះ គឺមាន​រយះពេល​១៣​ឆ្នាំ​ហើយ ឯ​ខ្លះទៀត មក​ទិញ​ត​ពី​គេ​រស់នៅ​ទើបតែ​បាន ៧​ឆ្នាំ​ប៉ុណ្ណោះ ពលរដ្ឋ​ដ៏​ដែល​បាន​បន្តទៀតថា មាន​មួយចំនួន​ពួកគាត់​បាន​យល់ព្រម ជាមួយនិង​អាជ្ញាធរ ដើម្បី​ពង្រីក​ផ្លូវ​អោយ​កាន់តែ​ធំ ដើម្បី​ងាយស្រួល អោយមាន​រថយន្ត​ពេទ្យ​ចូលទៅ​សង្គ្រោះ និង​រថយន្ត​ពន្លត់​អគ្គី​ស​ភ័យ ចេញចូល ដើម្បី​ពន្លត់​អគ្គី​ស​ភ័យ​បាន​ស្រួល​ទៀតផង ពួកគាត់​បានលើកឡើង​ទៀតថា កា​រុះរើ​របស់​អាជ្ញាធរ​លើ​នេះ គឺជា​រឿង​ត្រឹមត្រូវ​ព្រោះថា បើ​អាជ្ញាធរ​មិន​ប្រើ​កណ្តាប់ដៃ​ដែក​ទេនោះ គឺមាន​ឈ្មួញ​ខិលខូច និង​ជន​មានអំណាច​នាំគ្នា​ទៅ​លួច​ធ្វើ​ប្លង់ រំលោភ​យក​ដី​របស់​ពួកគាត់​ទៀតផង​កន្លងទៅ ដូច​ឆ្នេះ​ហើយ ទើប​ពួកគាត់​សម្រេច​សម្របសម្រួល ជាមួយនិង​អាជ្ញាធរ​តែម្តងទៅ ដើម្បី​ទទួលបាន​មកវិញ នៅ​ដី​កម្ម​សិទ្ធ​ស្រប់ច្បាប់​គ្រប់គ្រាន់​ទៀតផង ។​

P1010251
​លោក​ចុង ផែត បាន​ប្រាប់​អ្ន​ង​យក​ព័​ត៏​មាន​យើង​នៅ​កន្លែងកើតហេតុ​ថា យើង​បាន​ជូនដំណឹង​ជាច្រើន​ដង​ហើយ អោយ​ពលរដ្ឋ​របស់​យើង​រុះរើ​សំណង់​ចេញ​ដោយ​ខ្លួនឯង ដើម្បី​រៀបចំ​អោយ​ពួកគាត់​មាន​ប្លង់ដី ស្រប់ច្បាប់​ត្រឹមត្រូវ ម្យ៉ាងទៀត​នោះ គឺ​យើង​ត្រូវតែ​អ​ង្រី​ក​អោយមាន​ផ្លូវចេញចូល​ជូន​ពួកគាត់​អោយ​បានល្អ​ទៀតផង លោក​ចុង ផែត​បាន​បន្តទៀតថា ដី​នៅ​ប្លុក​A​ជួរមុខ​និង​ជួរ​ក្រោយ គឺមាន​ទំនាស់​មិនចេះ​អស់​មិនចេះហើយ រាប់​ឆ្នាំ​ហើយ បើ​ទួ​ស​ជាមាន​អាជ្ញាធរខេត្ត​មកកាន់​ក្នុង​តំបន់​នេះ ច្រើន​នាក់​ក៏ដោយ​ក៏​ធ្វើ​មិន​ចេញ​ដែរ ឥលូវ​នេះ​ពលរដ្ឋ​បាន​ស្មា​ក់​ចិត្ត​ជាមួយនិង​អាជ្ញាធ​ប្រកប​ដ​ដោយ​ជោគជ័យ ក្រោម​ការបញ្ជា​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ទាល់ ទើប​ឈានទៅដល់​ការអនុវត្ត​បានសម្រេច​ជោគជ័យ​តែម្តង​៕​P1010249