បទ​ល្មើ​នេសាទ​នៅ​ចំណុច​ព្រែ​កសាយ​មានរ​បាំងសាច់​អួន​វែងៗ​ខុសច្បាប់​រាប់មិនអស់​សមត្ថកិច្ច​មិន​បង្ក្រាប​

0

​កំពង់ឆ្នាំង​៖​បទល្មើស​នេសាទ​ដាក់រ​បាំងសាច់​អូន​វែងៗ​ខុសច្បាប់​ត្រូវបាន​គេ​មើលឃើញថា នៅតែ​កើតមាន​ជាច្រើន ដដែល​ខ​ណះ​ដែល​សមត្ថកិច្ច​ជំនាញ​បាន​ចុះរ​បង្ក្រាប​ស្ទើរតែ​រៀងរាល់ថ្ងៃ ប៉ុន្តែ​ក្រុម​ជនល្មើស​នៅតែ​មិន​ញញើត​នោះឡើយ​។​បទល្មើស​ខាងលើនេះ​ត្រូវបាន​ប្រជា​នេសាទ​នៅក្នុង​មូលដ្ឋាន បាន​នាំ​ក្រុមអ្នកកាសែត​យើង​ទៅ​ថត​យក​រូបភាព​នៅ​ចំណុច​អតីត​ឡូត៍​នេសាទ​លេខ​៥​ព្រែ​កសាយ ដែល​មាននៅ​ចំណុច​អូរទទឹង អូរ​ទំនាប់​រស់ កំពង់​ឡាប​ព្រាប អូរ​អា​ឌី បាក់​អ​ង្រ​ត់ ប្រ​យ៉ាប​ទាល់ និង​ព្រែ​កសាយ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់លែង​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៤ ដែល​គេ​មិនដែល​បានឃើញ​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​នោះឡើយ​។​67
​ប្រភពពី​ប្រជា​នេសាទ​បាន​បង្ហើប​អោយដឹងទៀតថា​៖​នៅ​ចំណុច​ខាងលើនេះ​ក្រុម​ជនល្មើស​បានដាក់​របាំង​សាច់​អួន​ក្រហម​ក្រឡា​ញឹក​វែងៗ​ខុសច្បាប់​ជាច្រើន​របាំង​ចាប់​ត្រី​ល្អិតៗ សកម្មភាព​បទល្មើស​នេសាទ​ខាងលើនេះ​ត្រូវបាន​គេ​ដឹងថា​មាន​អ្នក​ចេញមុខ​រត់ការ​ឈ្មោះ ខ្ជិ​ប បង់លុយ​អោយ​សមត្ថកិច្ច​គ្រប់​ជំនាញ​ដើម្បី​គេ​បាន​ប្រមូល​ទិញ​ផល​ត្រី​ពី​ក្រុម​អ្នកនេសាទ​ល្មើសច្បាប់​ទាំងនោះ​។​អ្នកនេសាទ​ទាំងនោះ​សុទ្ធសឹង​ជា​ប្រជាពលរដ្ឋ​មកពី​ស្រុក​ជីក្រែង​ខេត្តសៀមរាប​។89
​ការឃុបឃិត​បិទបាំង​នៅ​បទល្មើស​ខាង​ចំណុច​នេះ​ត្រូវបាន​បងប្អូន​ប្រជា​នេសាទ​ក្នុង​មូលដ្ឋាន​ដឹងឮ​ហើយ​រាយការណ៍​អោយ​អ្នកកាសែត​យើង ខ​ណះ​ដែល​ពួកគាត់​ធ្វើការ​នេសាទ​ដើម្បី​ចឹ​ញ្ចឹ​ម​ឆ្នាំង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​មួយចំនួន​ចាប់​រឹបអូស​យក​ទូក​ក្តារ​អស់ ប៉ុន្តែ​បទល្មើស​នេសាទ​ធំៗ បែរជា​សមត្ថកិច្ច​ជំនា ញ​គេ​មើលមិនឃើញ​ទៅវិញ​។99
​ទាក់ទង​និង​បទល្មើស​នៅ​ចំណុច​ខាងលើនេះ លោក ពុំ សុផល នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពង់លែង​បាន​ឆ្លើយ​តាមរយះ​ទូរ​សព្ទ័​នៅ​ថ្ងៃទី​១៦​ធ្នូ​២០១៤​នេះ​អោយដឹងថា​៖​បទល្មើស​នៅ​ចំណុច​ខាងលើនេះ​ខាង​លោក​ពុំបាន​ដឹង​ឡើយ ករណីនេះ​លោក​និង​រាយ​ការជូន​លោកនាយខ​ណ្ឌ័​រដ្ឋបាល​ជលផល នៅ​ថ្ងៃស្អែក ហើយ​និង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើ​ការរុះរើ​កំទេចចោល​បើសិន​ជាមាន​បទល្មើស​ទាំង​នោះ​មែន​។33
​ប្រជា​នេសាទ​នៅក្នុង​មូលដ្ឋាន​រង់ចាំ​មើលថា​៖​តើ​ការចុះ​បង្ក្រាប​របស់​សម​ត្ថ​កិច្ច​ជលផល​ទទួលបាន​លទ្ធ​ផល​កំរិតណា ព្រោះ​កន្លងមក​ការចុះ​បង្ក្រាប​បទល្មើស​ធ្វើ​មិន​ឈប់​នោះឡើយ តែ​បទល្មើស​នៅតែ​កើតមាន​រាប់មិនអស់ ចំណែក​ក្រុម​ជនល្មើស​ដូចជា​មិន​ញញើត​សមត្ថកិច្ច​នោះឡើយ​ព្រោះតែ​គេ​ថា​បាន​បង់លុយ​អោយ​សមត្ថកិច្ច​ជំនាញ​រួចហើយ​សង្ស័យថា​ពេល​ចុះទៅ​បង្ក្រាបៗ​តែ​ខ្យល់​នោះទេ​៕ .