បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ច្រៀង​ខារ៉ាអូខេ​ត្រូវ​ក្រុមចោរ​ប្រដាប់អាវុធ​មួយក្រុម​ស្ទាក់​ប្លន់​យក​ម៉ូតូ​ស្គូ​ពី​១​គ្រឿង​បានសម្រេច​

0


​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចេញពី​ច្រៀង​ខារ៉ាអូខេ​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ​ត្រូវ​ត្រូវ​ចោរ​មួយក្រុម​ដែល​ក្នុង​ដៃ​ប្រដាប់​ដោយ​កាំភ្លើង​និង​ដាវ​សាំ​ម៉ូ​រ៉ៃ បាន​ជិះ​ម៉ូតូ​មក​ស្ទាក់ផ្លូវ​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្គូ​ពីមួយ​គ្រឿង បា​នស​ម្រ​ច ចំណែកឯ​បុរស​ម្ចាស់​ម៉ូតូ​ត្រូវ​ក្រុមចោរ​វាយ​និង​ស្នាប់​កាំភ្លើង​បាក់​ខ្ទង់ច្រមុះ​ហូរឈាម​

ពេញមុខ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១ អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ១៨ ធ្នូ ២០១៤ នៅ​ចំណុច​មុខផ្ទះ​លខ​112Z ផ្លូវ​លេខ​១៦១ ស្ថិតក្នុង​សង្កាត់​បឹងកក់​៣ ខណ្ឌទួលគោក ។​a1
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពីមួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1AC-4344 បើក​ចេញពី​ច្រៀង​ខារ៉ាអូខេ​ក្នុង​បំណង​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​ធ្វើដំណើរ​តែម្នាក់ឯង​តាមផ្លូវ​លេខ​១៦១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​ក្រុមចោរ​មួយក្រុម​មាន​គ្នា​ប្រមាណ​៥​ទៅ​៦​នាក់​ដែល​ក្នុង​ដៃ​ប្រដាប់​ទៅដោយ​កាំភ្លើង និង ដាវ​សាំ​ម៉ូ​រ៉ៃ ជិះ​ម៉ូតូ​មិន​ស្គាល់​អត្តសញ្ញាណ​២​គ្រឿង​មក​

ស្ទាក់ផ្លូវ​បុរស រងគ្រោះ​ឱ្យ​ឈប់ និង​បាន​ដក់​អាវុធ​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​តែ​បុរសរងគ្រោះ​នៅតែ​ក្រាញននៀល​មិន​ព្រម​ប្រគល់​ម៉ូតូ​ទៅឱ្យ​ក្រុមចោរ ទើប​ធ្វើឱ្យ​ក្រុមចោរ​ដក​កាំភ្លើង​វាយ​ទៅលើ​បុរសរងគ្រោះ​បណ្តាលឱ្យ​រងរបួស​បាក់​ខ្ទង់ច្រមុះ​ហូរឈាម ទើប​បុរសរងគ្រោះ​ព្រម​ប្រគល់​ម៉ូតូ​ស្គូ​ពី​នោះ​ឱ្យទៅ​ក្រុមចោរ​យក​ជិះ​គច​ខ្លួន​ដោយ​សុវត្ថិ​ផាព​តែម្តង ព្រោះ​បុរសរងគ្រោះ​ភ័យខ្លាច​ក្រុមចោរ​សម្លាប់ ។​a2
​ក្រោយពេល​កើតហេតុ​បុរសរងគ្រោះ​បាន​ដើរទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងកក់​៣​ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវ​ជាវ​រក​ម៉ូតូ​ត្រឡប់មកវិញ ៕
M07