​នគរបាល​ប៉ុស្ដិ៍​បឹងត្របែក​ចាប់​មេ​កន្ទុយលេខ​តូច​មួយ​ហើយ​ប្រាប់​គេ​ថា ជា​មេ​កន្ទុយលេខ​ដ៏​ធំ​តែ​ល្បែង​ធំៗ​ក្នុង​ផ្សារ ទំនើប​បឹងត្របែក​សមត្ថកិច្ច​មិន​អើពើ​

0

ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​៣​នាក់​និង វត្ថុតាង​មាន​ក្រដាស​កត់​កន្ទុយលេខ​១ ដុំ និង​លុយ​មួយចំនួន​ត្រូវបាន​នគរបាល​ប៉ុស្ដិ៍​បឹងត្របែក​ដែល​ចុះទៅ​បង្ក្រាប​ប្រាប់ថា​ជា​មេ​កន្ទុយលេខ​ដ៏​ធំ ។ ក្នុងការ​ចុះបង្ក្រាប​មេ​កន្ទុយលេខ​ខាងលើនេះ​បាន​ប្រ​ព្រឹ​ត្ដទៅ​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​១៧

ខែធ្នូ​ឆ្នាំ​២០១៤ ស្ថិតនៅក្នុង​ផ្សា​រលក់​ត្រី ហៅ​ផ្សារ​បឹងត្របែក​បា្ល​ហ្សា តាម​បណ្ដោយ​ផ្លូវ​លេខ ១០៥ ក្នុង​សង្កាត់​បឹងត្របែក​ខណ្ឌចំការមន ។​1
​ក្នុង​ប្រតិ​ប​ត្ដិ​ការចុះ​បង្ក្រាប​ទីតាំង ខាងលើនេះ សមត្ថកិច្ច​ដកហូត​បា​ន វត្ថុតាង​មួយចំនួន​មានដូចជា​លុយ​ជិត ៩០​ម៉ឺន​រៀល ក្រដាស​១​ដុំ និង​ឃាត់ខ្លួន អ្នក​កត់​និង​អ្នក​ចាក់​៣​នាក់​ផងដែរ ។​
​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​អ្នក​កត់ កន្ទុយលេខ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ចែ​ណា ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ និង​បុរស​២​នាក់​ទៀត មិនត្រូវ​បាន​គេ​ស្គាល់​អត្ដ​សញ្ញាណ​ទេ​ដោយ​ពួកគេ​មិន​ប្រាប់ ឈ្មោះ ។​3
​គួរបញ្ជាក់​ផងដែរ​ថា ក្នុងករណី​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ខាងលើនេះ​ត្រូវបាន​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​បឹងត្របែក​ប្រាប់ថា​ជាទី​តាំង​ចាក់​កន្ទុយលេខ​ដ៏​ធំ​មួយ​ទើប​កម្លាំង​ចុះមក​បង្ក្រាប ចំពោះ មជ្ឈដ្ឋាន​ជុំវិញ​ដែល​បានឃើញ​ក្នុង ហេតុការណ៍​នោះបាន​ឱ្យដឹង​ដែរ​ថា​ទីតាំង​កត់​កន្ទុយលេខ​នេះ គ្រាន់តែ​ជា​កូន កញ្ច្រែង​តូច​មួយ​ប៉ុណ្ណោះ​គាត់​កត់​ដើម្បី ចិញ្ចឹម​ជីវភាព​ដែល​កំពុង​ខ្វះខាត បែរជា​លោក​មេ​ប៉ុស្ដិ៍​មក​ចាប់​ចំ​កន្លែង​ដែល តូច​បែបនេះ​ទៅវិញ​ចុះ​ទីតាំង​ធំៗ​ដែល មាននៅ​ក្នុង​សង្កាត់​បឹងត្របែក​ដែរ​ម្ដេច​មិន​ព្រម​ចុះទៅ​ចាប់​ឱ្យអស់ បែរជា​មក​ចាប់​ទីតាំង​កត់​កន្ទុយលេខ​ដ៏​តូច នេះ​ទៅវិញ ?4
​ប្រភព​ដដែល​បាន​បន្ដទៀតថា សមត្ថកិច្ច​ទាំងនោះ គាត់​ចាប់​ទីតាំង​ណា ដែល​គ្មាន​បង់ប្រាក់​ឱ្យ​ពួកគាត់​តែប៉ុណ្ណោះ ពួកគាត់​មិន​ហ៊ាន​ចាប់​ទីតាំង​កត់​កន្ទុយលេខ​ឬ​ចាក់បាល់​ធំៗ​និង​បើកចំហ​ទ្វារ​មិន​ខ្លាច អាជ្ញាធរ​នោះទេ​ដោយសារតែ​ទីតាំង ភ្នាល់​បាល់​ឬ​កន្ទុយលេខ​ទាំងនោះ បានផ្ដល់​លាភ​សក្ការ​ទៅឱ្យ​មន្ដ្រីនគរបាល ទាំងនោះ​ដូច្នេះ​ប្រជាពលរដ្ឋ​សំណូម ពរ​ដល់​មន្ដ្រី​គ្រប់​2

ជាន់ថ្នាក់ គួរតែមាន​វិធានការ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ឬ​ភ្នាល់​បាល់​ដែលមាន​នៅក្នុង​ទឹកដី​ខណ្ឌចំការមន ដោយ​កុំ​គិតថា​ទីតាំង​តូច​ឬ​ធំ និង​ទីតាំង​ខ្លះទៀត ដែល​លួច​ផ្ដល់​លាភសក្ការៈ​ជូន​មន្ដ្រី​ទាំងនោះ ៕