​ជនសង្ស័យ​២​នាក់​ដែល​ជិះ​ម៉ូតូ​ឆក់​កាបូប​គេ​បានសម្រេច​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន ត្រូវ​បញ្ជូនទៅ​តុលាការ​ព្រឹក​នេះ

0

​ភ្នំពេញ​៖ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ឌុប​គ្នា ធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច​នៅ​ចំណុច​ជិត​ច្រមុះជ្រូក​ក្បាលថ្នល់​នៅ​ព្រឹក​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៤​នេះ ត្រូវ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

ដើម្បីអោយ​ព្រះរាជអាជ្ញា នឹង​ចៅក្រម​ស៊ើបសួរ ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ ។​1
​ ​គួរ​បញ្ចាក់​ថា​ជនសង្ស័យ​ទាំង​២​នាក់ មាន​ទី​១ ឈ្មោះ ពេជ្រ ចន្ថា ភេទ​ប្រុស​អាយុ ៣១ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៣ ផ្លូវជាតិ​លេខ ១ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ មុខរបរ​ជាងដែក ទី ២​ឈ្មោះ ឡេង ថា​វី ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ ១ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​។ ហើយ​ពួកគេ​ត្រូវ​ឃាត់ខ្លួន បាន​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៤​។​
​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គុ​ប​ពី​ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ( ម្តុំ​បឹងត្របែក ) ខណៈនោះ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ​១១០ ( សង់​ប៊ិច ) ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BQ-8423 ជិះ​ឌុប​គ្នា​មកពី​ក្រោយ​នារី​រងគ្រោះ​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ដែល​នារី​រងគ្រោះ​ស្ពាយ​ជាប់​នៅ​នឹង​ស្មា​2

បានសម្រេច​ហើយ​ជនសង្ស័យ​ព្យាយាម​បើក​រត់គេចខ្លួន​ប៉ុន្តែ​ត្រូវបាន​នារី​រងគ្រោះ​ជិះ​ដេញតាម​ពីក្រោយ​ហើយ​ស្រែកថា ( ចោរៗ ) បំណង​អោយ​គេឯង​ជួយ​។​ភ្លាមៗ​នោះ​ជនសង្ស័យ​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បំណង​ឆ្ពោះ​ឡើងទៅ​ផ្លូវជាតិ​លេខ​២​ប៉ុន្តែ​ជា​អកុសល​រំពេច​ភ្លាមនោះ​ក៏មាន​ក្រុម​អ្នករត់ម៉ូតូឌុប​ប្រជាពលរដ្ឋ​ជាពិសេស​

អ្នកដំណើរ​ទាំងអស់​ដែល​បានឃើញ​ហេតុការណ៍​បាននាំគ្នា​ជិះ​ដេញតាម​ពីក្រោយ​រហូតដល់​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​ក៏ត្រូវ​ស្ទាក់​បាន​ហើយ​នាំគ្នា​ព្រួត​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​បណ្តាលអោយ​ជនសង្ស័យ​ទាំង​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ​ឈាម​ហូរ​ស្រោច​ពេញ​ដង​ផ្ទៃមុខ​នឹង​ដងខ្លួន​៕