ទាញ​ពូថៅ និង​កាំបិត​ខ្វាវ​កាប់សម្លាប់​បុស​ម្នាក់​ស្លាប់ សង្ស័យ​ទំនាស់​

0


​បន្ទាយមានជ័យ​៖ករណី​អំពើ​ឃាតកម្ម ដ៏​សាហាវ​មួយ​កើតឡើង​នៅ​ចំណុច​ក្នុង​មណ្ឌល​៤ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​១២ និង​១៥​នាទី​យប់ ឈានចូល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤​នេះ ត្រូវបាន​ជនដៃដល់​យក​ពូថៅ និង​កាំបិត​ខ្វាវ

កាប់សម្លាប់​លើ​បុរស​ម្នាក់ទៀត ស្លាប់​នៅនឹងកន្លែង​តែម្តង​។​ភ្លាមៗ​បន្ទាប់ពី​កើតហេតុ មានការ​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង និង​កម្លាំង​អ ហ​ក្រុង ដឹកនាំ​កម្លាំង​ដោយ​លោក ផាន់ ភី​រម្យ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត ចុះមក​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ស្រាវជ្រាវ​ទាំងយប់ រហូតដល់​ម៉ោង​៣​ព្រឹក​។​IMG_0834
​លោក ផាន់ ភី​រម្យ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​បាន​ប្រាប់ថា ជនរងគ្រោះ​មានឈ្មោះ ឆាយ ភា​រ៉ា ភេទ​ប្រុស អាយុ ២២​ឆ្នាំ គ្មាន​បងប្អូន និង​ឪពុកម្តាយ​ផងដែរ រស់​តាម​ភូមិ​កើតហេតុ ត្រូវបាន​ជនដៃដល់ មិនទាន់​ដឹង​អត្ត​សញ្ញា និង​មាន​បក្សពួក​២​នាក់​ទៅ​៣​នាក់​ធ្វើ​សកម្មភាព​ខាងលើនេះ ពូថៅ និង​កាំបិត​ខ្វាវ​កាប់​ចំ​ក្រោយ​ខ្លួន​ផ្នែក​ខាងឆ្វេង​១​កាំបិត ភ្លាមនោះ​ជនរងគ្រោះ​ដួល​ជន​ដៃ​ឈរ​ជាន់​ពីលើ កាប់​ចំក្បាល​ដាច់​ត្រជាក់​ផ្នែក​ខាងឆ្វេង​១​កាំបិត រួច​កាប់​ចំ​ដើមទ្រូង​ផ្នែក​ខាងឆ្វេង​រហូតដល់​ដាច់​បេះដូង​ជា​២ ១​កាំបិត​ទៀត ជនដៃដល់​រូប​នៅ​ពិតជា​ឃោ​ឃៅ​ហាក់បី​មានរឿង​គំនំ​យ៉ាង​ធំ​។ ក្នុង​សមត្ថកិច្ច​បាន​ប្រមូលបាន​វត្ថុតាង​បាន ពូថៅ កាំបិត​ខ្វាវ ស្បែកជើង កំប៉ុង​ស្រា​បៀ ទូរស័ព្ទ​ក្នុង​ហោ​ប៉ាវ​ខោ​ជនរងគ្រោះ ១​គ្រឿង ។IMG_0833
ក្រោយពី​ធ្វើ​កោសល្យវិច័យ​អស់​រយះពេល​ជាច្រើន​ម៉ោង និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​តែ​មិនទាន់​កំណត់​មុខសញ្ញា​ច្បាស់​នៅឡើយ​ទេ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​នៅតែ​បន្ត តាមដាន​ដើម្បី​យក​ជនដៃដល់​មក​កាត់ទោស​តាមផ្លូវ​ច្បាប់​។ សព​រងគ្រោះ​ត​រូ​វ​បាន​យកទៅ​កាន់​វត្ត​ប្រជា​ធម្ម​ត្រ័យ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕IMG_0832 IMG_0831 IMG_0830