ទៅ​រកស៊ី​ស្រុកថៃ​ប្រពន្ធ​មាន​ថ្មី​រត់ចោល​បាត់​

​ភ្នំពេញ៖បុរស់​អភព្វ័​ស្នេហ៍​ម្នាក់​បាន​ចុះ​ពី​លើ​រថយន្ត​តាក់ស៊ី​ស្ពាយ​កាបូប​មួយ​នឹង​កាន់​រូបថត​ប្រពន្ធ​មួយ​សន្លឹក​មក​ឈប់​នៅ​រង្វង់​មូល​កួច​កាណុង​(​រង្វង់​មូល​ជ្រោយចង្វា​)​ត្រើយ​ខាងលិច​ស្ថិតក្នុង​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​ហើយ​បាន​ដើរ​សួរ​គេ​សួរ​ឯង​ដោយ​បង្ហាញ​រូបថត​

ប្រពន្ធ​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃ​ទី​១៥​ខែ​មិនា​ឆ្នាំ​២០១៤​។​បើ​តាម​ការរៀបរាប់​ពី​បុរស់​អភ័ព្វ​ស្នេហ៍​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​បាន​អោយ​ដឹងថាះ​គាត់​ឈ្មោះ​វ៉ាន់​ជាតិ​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​មាន​ស្រុកកំនើត​នៅ​ភូមិ​ស្រូប​ឃុំ​សម្ភាស​ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម​គាត់​បាន​រៀបការ​ជាមួយ​នារី​ម្នាក់​ឈ្មោះ​ឯម​លាង​ស្រិនភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​មាន​ស្រុកកំនើត​នៅ​ក្បែរ​គ្នា​យក​មក​ធ្វើ​ប្រពន្ធ​តាំងពី​ឆ្នាំ​១៩៩៥​មក​ម្លេះ​មកដល់​សព្វថ្ងៃ​គាត់​បាន​ជា​កូន​ពូន​ជា​ចៅ​ជាមួយ​ប្រពន្ធ​គាត់​ចំនួន​៤​នាក់​ហើយ​គឺ​ប្រុស​២​ស្រី​២​ដោយ​ជីវភាព​នៅ​ក្នុង​ក្រុម​គ្រួសារ​មិន​សូ​វធូធា​រគាត​ក៏បានសម្រចចិត្ត​បែក​ពី​ប្រពន្ធ​កូន​ទៅ​រកស៊ី​នៅ​ស្រុក​ថៃ​កាលពី​ខែកក្កដា​ឆ្នាំ​២០១៣​ហើយ​បាន​ផ្ញើរ​លុយ​អោយ​ប្រពន្ធ​កូន​ជា​រៀងរាល់​ខែ​ដោយ​មាន​ការ​នឹករលឹក​មក​ដល់​ប្រពន្ធ​កូន​ខ្លាំ​ពេកគាត់​បាន​សម្រេចចិត្ត​វិល​មក​ស្រុក​កំនើត​វិញ​ដើម្បី​រសនៅ​ជាមួយ​ប្រពន្ធកូលកាល​ពី​ខែ​កុម្ភះ​ឆ្នាំ​២០១៤​ពេល​ដែល​គាត់​មក​ដល់​ស្រុកកំនើត​វិញ​ស្រាប់តែ​គាត់​ធ្លាក់​ថ្លើម​ក្ដុង​ពេលដែល​មិន​ឃើញ​ប្រពន្ធ​នៅផ្ធះ​ឃើញតែ​កូនប្រុ​សទី​២​ម្នាក់​គត់​ពេលដែល​គាត់​បាន​សួរនាំ​កូន​របស់​គាត​ត្រូវបាន​កូន​របស់​គាត់​ប្រាប់ថា​ម៉ែ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ​ហើយ​គាត់​ក៏​បាន​ស្រាវជ្រាវ​លេខ​ទូរ​សព្ទ​ពី​បងប្អូន​ដើម្បី​ទំនាកទំនង​ប្រពន្ធ​របស់​គាត់​ហើយ​គាត់​ក៏​បាន​ជួប​និយាយ​ជាមួយ​ប្រពន្ធ​របស់​គាត់​ដោយ​ក្នុង​ចិត្ត​ត្រេកអរ​លុះដល់​ថ្ងៃទី​១៣​ខែ​មិនា​ឆ្នាំ​២០១៤​ប្រពន្ធ​របស់​គាត់​បាន​ទៅលេង​ផ្ទះ​មួយ​យប់​ហើយ​បាន​និយាយ​ជាមួយ​គាត់​សុំ​លែង​គ្នា​តែ​គាត់​មុន​ព្រម​ដោយ​នឹក​អាណិតកូន​ស្រាប់តែ​ព្រឹក​ឡើង​ប្រពន្ធ​របស់​គាត់​លួច​រត់​ចោរ​គាត់​បាត់​ធ្វើអោយ​គាត់​ស្ទើរតែ​ស្លាប់​ទាំង​រស់​គាត់​នៅ​មិនទាន់​អស់​ចិត្ត​នឹង​នឹកស្មាន​មិន​ដល់​ថា​ប្រពន្ធ​របស់​គាត់​ចិត្ត​ដល់​ថ្នាក់​នេះ​ទេ​ព្រោះ​អី​គាត់​មិន​ដែល​ធ្វើ​អ្វី​អោយ​ប្រពន្ធ​គាត់​ពិបាកចិត្ត​ម្ដងណា​ឡើយ​ហើយ​គាត់​ខ្លាច​តែ​ប្រពន្ធ​របស់​គាត់​ចាញ់បោក​ប្រុស​ណា​ផ្សេង​ដែល​លួងលោម​នាង​អោយ​លង់​ស្នេហ៍​នោះ​ទេ​ទើប​គាត់​សម្រេចចិត្ត​ចាកចេញ​ពី​ស្រុក​កំនើត​មក​តាម​រក​ប្រពន្ធ​ដល់​ភ្នំពេញ​៕​

image (5) image (6) image (7)