​ស្រី​ស្អាត​ម្នាក់ បោក​រថយន្ត​គេ ២​គ្រឿង​រួច​រត់​បាត់ ម្ចាស់​រថយន្ត​អំពាវនាវ ឲ្យ​ចូលខ្លួន មក​ដោះស្រាយ​

0

​​ភ្នំពេញ​ ស្ត្រី​ម្នាក់​ដែលមាន​ឈ្មោះ ចាន់ ស្រីមុំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ដែលមាន​ប្តី​ជា​ជន​ជាតិចិន​មានមុខ​របរ​លក់​ម៉ូតូ នៅ​ផ្សារ​ហេង​លី អាស័យដ្ឋាន ផ្ទះ​លេខ​៧៦ ផ្លូវ​លេខ​២៨​សង្កាត់​ចោមចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​បាន​រង​នូវ​ការ​ចោទ​ប្រកា​សថាបាន​បោក​រថយន្ត​Luxus​ចំនួន​២​

គ្រឿង​ពី​ឈ្មោះ John ហើយ​រត់​គេចខ្លួនបាត់​។​photo

​យោងតាម​ប្រព​ភ​ព័ត៌មាន​ពី​លោក John បាន​រៀបរាប់​ឲ្យ​ដឹងថា «​ខ្ញុំ​សូម​ប្រកាស​ដំណឹង ស្តីអំពី​ការ​ឆបោក​រថយន្ត ដោយ ឈ្មោះ​ចាន់ ស្រីមុំ ភេទ​ស្រី អាយុ ៣៣​ឆ្នាំ កើត​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​១៩៨២, សៀវភៅ​គ្រួសារ​លេខ​៖ ០៦០១៤០៣០ ដែលមាន​ប្តី​ជា​ជន​ជាតិចិន មានមុខ​របរ​លក់​ម៉ូតូ​នៅ​ផ្សារ​ហេង​លី​, អាស័យដ្ឋាន​៖ ផ្ទះ​លេខ​៧៦ ផ្លូវ​លេខ​២៨ សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ស្ថិតនៅក្នុង​បុរី​ពិភពថ្មី ត្រពាំង​ថ្លឹង រាជធានី​ភ្នំពេញ (​កាលពីមុន​រស់នៅ​ផ្សារ ច្បារអំពៅ​) បានមក​ជួល​រថយន្ត​ពី​ខ្ញុំបាទ ចំនួន​២​គ្រឿង (​ម៉ាក Luxus 470 ឆ្នាំ 1998 ពណ៌​ខ្មៅ ឆ្នាំ 1999 ពណ៌​ស្ក​) កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៤ ហើយក៏​រត់​គេចខ្លួនបាត់​។ បើ​បុគ្គល ឈ្មោះ ចាន់ ស្រីមុំ​នេះ​បានឮ​ដំណឹង​នេះហើយ សូម​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕photo1