​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​នៅ​ស្រុក​ស្វាយ​លើ សមត្ថកិច្ច​ចំរុះ​ចុះបង្ក្រាប​ ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៤ កម្លាំង​រដ្ឋបាល​ព្រៃឈើ សង្កាត់​ខ្វាវ ស្រុក​ជីក្រែង

0

ខេត្តសៀមរាប​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​សង្កាត់​បឹងមាលា ស្រុក​ស្វាយ​លើ ព្រមទាំង​សមត្ថកិច្ច​ចំរុះ​ជាច្រើន​នាក់​ទៀត​។ នៅក្នុង​ការចុះ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នេះ​ដឹកនាំ​កម្លាំង​ដោយ​លោក គង់ បូ​រ៉ាវុធ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្វាវ និង​លោក នួន ប៊ុន​ថា​

ន នាយរង​សង្កាត់រដ្ឋបាល​បឹងមាលា​។ នៅក្នុង​ការចុះ​បង្ក្រាប​ការកាប់បំផ្លាញ​ដីព្រៃ​ឈើ យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​នៅ​ចំណុច​ព្រៃ​ត្រពាំង​ជ្រៃ​ឃ្វៀន​ភូមិ​រំចេក​លើ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ នៅក្នុង​ការចុះ​បង្ក្រាប​នោះ​កម្លាំង​រដ្ឋបាល​ព្រៃឈើ និង​កម្លាំងចម្រុះ បានធ្វើការ​ឃាត់ខ្លួន​ជន​កំពុង​កាប់បំផ្លាញ​ព្រៃឈើ​ដោយ​រណា​យន្ត​ចំនួន ៤​នាក់ និង​ចាប់បាន​រណា​យន្ត​ចំនួន​៤​គ្រឿង ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អ​ណា​ធិបតី ជន​ទាំង​បួន​នាក់
-​ទី​១​ឈ្មោះ កុង រ៉ុង ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​តា​ឯក ឃុំ​រុន​តា​អែក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប20141224_101608
-​ទី​២​ឈ្មោះ ប៉ក់ ហ៊​ន់ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​តា​កុះ ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​-​ទី​៣​ឈ្មោះ ព្រីង អ៊ុក ភេទ​ប្រុស​អាយ​២០​ឆ្នាំ រស់នៅ​ភូមិ​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​-​ទី​៤​ឈ្មោះ ប៊​ន ប៊ុន ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​គោកធ្លក ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​​តាម​ការសាកសួរ​និង​ចម្លើយសារភាព​នៅ​កន្លែង​កាប់បំផ្លាញ​ព្រៃ​ជន​ទាំង​បួន​នាក់​បាន​ឆ្លើយ​ច​ម្លើ​សារភាព​20141224_101639
​ដូចៗ​គ្នា ពួកគាត់​ត្រូវ​ឈ្មោះ ហេង ភេទ​ប្រុស រស់នៅ​ស្រុក​បន្ទាយស្រី បាន​យក​ពួកគាត់​មកអោយ​កាន់​ម៉ាស៊ីន​ត្រង់​ត័​រ​ន័​រ​កាត់ឈើ អោយឈ្មោះ ធី ដែលជា​ទាហាន នៅ​កងពល​៤១ ប្រចាំការ​នៅ​បន្ទាយ​បែក​ដប ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ក្នុងតម្លៃ​១​ហិច​តា ១០​ម៉ឺន​រៀល គេ​អោយ​ពួក​ខ្ញុំ​ធ្វើ​រយៈពេល​១​ខែ ទើប​បើក​លុយ​ម្តង រីឯ​ដីព្រៃ​ដែល​លោក ធី ទាហាន​បានអោយ​ពួក​ខ្ញុំ​កាត់​នៅ​ប្រហែលជា​រាប់រយ​ហិច​តា​ឯនោះ នៅពេល​ពួក​ខ្ញុំ​ទើបតែ​កាត់​បាន​ប្រហែលជា​ពី ២០​ទៅ​៣០​ហិច​តា​ប៉ុន​នោះ​។20141224_131826

ដោយសារ​ចម្លើយសារភាព​បែបនេះហើយ លោក គង់​បូ​រ៉ាវុធ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្វាវ និង​លោក នួន ប៊ុន​ថា​ន នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​បឹងមាលា បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ​ទាំង​បួន​នាក់​ខាងលើ និង​វត្ថុតាង​ម៉ាស៊ីន​ត្រង់​ត័​រ​ន័​រ​៤​គ្រឿង ប​ញ្ជួ​ន​ខ្លួន​មកកាន់​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្វាវ រួច​ប​ញ្ជួ​ន​ខ្លួន​បន្ត​មក​សង្កាត់រដ្ឋបាល​ព្រៃឈើ​បឹងមាលា​ដើម្បី​រៀបចំ​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ទៅ​តុលាការ​បន្តទៀត​។​20141224_110356