​ចោរឆក់​កាបូប​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌដង្កោ ឃាត់ខ្លួន​បានខ​ណះ​ពួកគេ​ឆក់​បានសម្រេច ហើយ​រត់​ចូល​ក្នុងព្រៃ​

0

 

​ ​ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​អ្នកធ្វើដំណើរ​បានសម្រេច​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ខាងជើង​វិទ្យាល័យ​ពងទឹក ផ្លូវ ជាតិ​លេខ​៣​ស្ថិតក្នុង​មូលដ្ឋាន​ភូមិ​ស្រែ​ញ សង្កាត់​ពងទឹក ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ហើយ​ក៏បាន​ព្យាយាម​ជិះ​ម៉ូតូ​ធំ​១​គ្រឿង​រត់គេច​ពី​ការ​តាម​ប្រ​ម៉ាញ់​របស់​សមត្ថកិច្ច​នគ​របាល​ប៉ុ​សិ៏្ត​រដ្ឋបាល​ពងទឹក រហូតមកដល់​ចំណុច​ផ្លូវ​កោង​ភូមិ​សាំ​បួរ សង្កាត់​សាក់​សំពៅ ជនសង្ស័យ​ក៏​ដួល​ម៉ូតូ​ខ្លួន ឯង​បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់​អ្នកបើក​ម៉ូតូ​បាក់ជើង និង​ជនសង្ស័យ​ម្នាក់ទៀត​ព្យាយាម​រត់​ចូល សម្ងំ​ពួន​ក្នុងព្រៃ ពេលនោះ​សមត្ថកិច្ច​ចម្រុះ​សហការគ្នា​ចូល​រុករក​ក្នុងព្រៃ​ក៏​ចាប់បាន​តែម្តង​។​2
​ ​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ប៉ុ​សិ៏្ត​រដ្ឋបាល​សាក់​សំពៅ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់​នេះ បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​អ្នកធ្វើដំណើរ​នៅឯ​ផ្លូវជាតិ​លេខ​៣ ភូមិ​ស្រែ​ញ សង្កាត់​ពង ទឹក ហើយ​ព្យាយាម​ជិះ​រត់គេច​ចូលមក​ភូមិសាស្ត្រ​សង្កាត់​សាក់​សំពៅ កម្លាំង​ប៉ុ​សិ៏្ត​រដ្ឋបាល​សាក់ សំពៅ​ក៏​ដេញតាម​ហើយ​ជ​នស​ង្ស៏​យ​ក៏បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​តាមផ្លូវ​ទំនប់​៧​មករា​ពី​កើ​តទៅ​លុះ ដល់​ចំណុច​ផ្លូវ​កោង​ភូមិ​សាំ​បួរ​ក៏​ដួល​ម៉ូតូ​បណ្តាល​ឲ្យ​ជនសង្ស័យ​អ្នកបើក​ម៉ូតូ​បាក់ជើង​កម្លាំង​យើង​ក៏​ចាប់បាន ហើយ​ជនសង្ស័យ​ម្នាក់ទៀត​ក៏​រត់​ចូល​ព្រៃ​នៅក្បែរនោះ​។ ដោយមាន​ការបញ្ជា ផ្ទា​ល់ពី​អធិការនគរបាល​ខណ្ឌ​ដង្កោ​លោក យឹម សុជាតិ ឲ្យ​កម្លាំង​ប៉ុ​សិ៏្ត​និង​ព្រហ្មទណ្ឌ​ចាប់​ឲ្យ បាន ទើប​កម្លាំង​ទាំងអស់​សហការ​ជាមួយ​ពលរដ្ឋ​ចូល​រុករក​ក្នុងព្រៃ​ប្រហែល​១​ម៉ោង​ក្រោយ​ក៏​ប្រ ទះ​ឃើញ​ជនសង្ស័យ​ដេក​ក្រាប​នៅលើ​ស្មៅ​ចាប់បាន​តែម្តង​។​
​ដោយឡែក​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​ទី​១​មានឈ្មោះ ធុម សុផាត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​(​អ្នកបើក​ម៉ូតូ​) និង​ជនសង្ស័យ​ទី​២​ឈ្មោះ ជា វិសាល​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​ជនសង្ស័យ​ជិះ​ម៉ូតូ​ធំ​១​គ្រឿង​ម៉ាក​ឌូ​ក ពណ៌​ខ្មៅ​លឿង គ្មាន​ស្លាក​លេខ ត្រូវបាន​ដកហូត​ផងដែរ​។​ចំណែក​ជនរងគ្រោះ​មានឈ្មោះ អ៊ឹម សារឿន ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​អ៊ុតសក់​មាន​ស្រុកកំណើត នៅ​តានី ខេត្តកំពត ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កូ​ពី ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CT-4134​។​1
​ ​ជនរងគ្រោះ កញ្ញា អ៊ឹម សារឿន បានបញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា​មុនពេល​កើតហេតុ​ខ្លួន បាន​ជិះ​ម៉ូតូឌុប​គ្នា​ពី​ផ្សារ​សាមគ្គី​តាមផ្លូវ​ជាតិ​លេខ​៣​ក្នុង​គោលបំណង​ទៅលេង​ស្រុក​នៅ​ខេត្តកំពត លុះ​ជិះ​មកដល់​ចំណុច​ខាងជើង​វិទ្យាល័យ​ពងទឹក​ក៏មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​ក្បែរ ខ្លួន​ហើយក៏​ឆក់​កាបូប​ស្ពាន​ដាក់​នៅ​បន្លោះ​កណ្តាល​ម៉ូតូ​រួច​ជនសង្ស័យ​បន្ថែម​ល្បឿន​ម៉ូតូ​ជិះរ​ត់ទៅ​ត្បូង ហើយ​ខ្លួន​ក៏​ស្រែក​ឆោឡោឡើង​។ ជនរងគ្រោះ​កញ្ញា​អ៊ឹម សារឿន បន្តថា នៅក្នុង​កាបូប មាន​លុយ​ដុល្លា​២០០ លុយ​បាត​ថៃ​២០០​បាត ទូរស័ព្ទដៃ​ប្រភេទ​អិន​ចុច​ពិល​ចំនួន​២​គ្រឿង និង លុយ​ខ្មែរ​ប្រហែល​ជាង​២០០០០​រៀល​ប៉ុណ្ណោះ​។​
​ ​បច្ចុប្បន្ន​ជនសង្ស័យ​២​នាក់​ខាងលើ កំពុង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរ បាល​ខណ្ឌដង្កោ​ស្ថិតក្រោម​ការសួរនាំ​រប​ស់​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ និង​ឈានដល់​ធ្វើការ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ៕