កម្លាំង​នគរបាល​អន្តោប្រវេសន៍​ខេត្តសៀមរាប​ចុះ​ត្រួតពិនិត្យ​ការងាររដ្ឋបាល​ចំពោះ​ជនជាតិ​វៀតណាម​ដែល​រស់នៅក្នុង​ក្រុង​សៀមរាប​

0

​សៀមរាប : ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​ត្រូវបាន​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​២៤ ខែ ធ្នូ ឆ្នាំ ២០១៤ ក្រោម​ការបញ្ជា​ដឹកនាំ​កម្លាំង​ផ្ទា​ល់ពី​សំណាក់​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តសៀមរាប ។ ជាប់​ពាក់ព័ន្ធ​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ វី​

រះ ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផង​នោះ ។005 - Copy

កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​ដែលមាន​លោក វរសេនីយ៍ត្រី ជា គឹម​សាន ជា​នាយការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​និង​មានការ​ចូលរួម​សហកា​រណ៍​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ដែលមាន​ការពាក់ព័ន្ធ​មួយចំនួន​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការងាររដ្ឋបាល​ចំពោះ​ជនជាតិ​វៀតណាម​ដែល​រស់នៅក្នុង​ក្រុង​សៀមរាប​និង​ប្រកប​រប​ផ្សេងៗ ផងដែរ ។006 - Copy

ដោយ​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ វី​រះ ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានបញ្ជាក់​ថា​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យ​ចំពោះ​ជនជាតិ​វៀតណាម​ដែល​រស់នៅក្នុង​ក្រុង​សៀមរាប​ទាំង​ទីតាំង​ស្នាក់នៅ ប្រកប​អាជីវកម្ម និង​បំរើ​ការងារ​ផ្សេងៗ​ទៀត ជា​លិទ្ធ​ផល​សមត្ថកិច្ច​ជំនាញ​បាន​នាំខ្លួន​ជនជាតិ​វៀតណាម​ដែល​មិនទាន់មាន​ឯកសារ​គ្រប់គ្រាន់​ក្នុងការ​បំពេញបែបបទ​សុំ​ស្នាក់​នៅបាន​ចំនួន​១៤​នាក់​ក្នុងនោះ​មាន​ជនជាតិ​អង់គ្លេស​ភេទ​ប្រុស​ចំនួន​១​នាក់​ផងដែរ ។004 - Copy

សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា​បន្ទាប់ពី​បាន​ឃាត់ខ្លួន​និង​ធ្វើការ​ត្រួតពិនិត្យ​រកមើល​ឯកសារ​ពី​ជនអន្តោប្រវេសន៍​ខាងលើ​ទាំង​អស់ហើយ​នោះ​រហូតមកដល់​យប់​ថ្ងៃទី​២៥​ខែធ្នូ​នេះ​សមត្ថកិច្ច​បានទទួល​ឯកសារ​មួយចំនួន​និង​មាន​ជនជាតិ​វៀតណាម​មួយចំនួនទៀត​មិនទាន់មាន​ឯកសារ​គ្រប់​គ្រាប់​ទៅតាម​ច្បាប់​អន្តោ​ប្រវេ​នស៍​នោះ​ត្រូវបាន​សមត្ថកិច្ច​អោយធ្វើ​កិច្ចសន្យា​និង​ប្រញាប់​ទៅ​រៀបចំ​ធ្វើឯកសារ​ស្នើសុំ​អោយ​ត្រូវ​ទៅតាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ទើប​អាចមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​បាន ៕ លោក  ខេង ខេមរា​003 - Copy 002 - Copy 001 - Copy