​រោង​ម៉ា​ស៊ីម​កិនស្រូវ ហ្វា​ន វុន​បង្ក​ការប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​នៅ​ភូមិ​ថ្នល់​បត់​

0

​ខេត្តបន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​រស់នៅ​ភូមិ​ថ្នល់​បត់​ឃុំ​ភ្នំ​តូច​ស្រុក​មង្គលបុរី​ខេត្តបន្ទាយមានជ័យ​កំពុងតែ​រង​ការប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង​នៅពេល​ដែលមាន​រោង​ម៉ាស៊ីនកិនស្រូវ​ឈ្មោះ​ហ្វា​ន​វុន បានធ្វើ​សកម្មភាព​កិនស្រូវ បង្ហុយ​អង្កាម​សាយភាយ​ហើរ​ប៉ើង​តាម​ខ្យល់​មក​ប៉ះពាល់​នូវ​ការ រស់នៅ ប្រចាំថ្ងៃ​របស់​ពួកគាត់​ទីនោះ​។​ 

​សកម្មភាព​អា​វី​កម្ម​របស់​រោង​ម៉ាស៊ីន ស្រូវ​ឈ្មោះ​ហ្វា​ន វុន បង្ហុយ កម្ទេច អង្កាម មកលើ​ប្រជាពលរដ្ឋ​បែបនេះ ត្រូវគេ​មើលឃើញថា កំពុងតែ បង្ក​ឱ្យ មាន​ផលប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​ផង​នោះ​ទៀត ។ កូនក្មេង​និង​មនុស្ស​ចាស់​មួយចំនួន​កំពុងតែ ធ្លាក់ខ្លួន​ក្អក​និង​ថប់​ផ្លូវដង្ហើម​ផងដែរ ។art13.1
​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​រោង​ម៉ាស៊ីន​ស្រូវ​នោះ​ប្រាប់ ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៥ ខែធ្នូ​នេះ​ថា ការរស់នៅ​របស់​ពួកគាត់​នៅពេល​បច្ចុប្បន្ន គឺមាន ការលំបាក​ជាខ្លាំង​រំខាន​ដោយ​កម្ទេច​អង្កាម​ហើរ​មក​ចូលក្នុង​ផ្ទះ ចូល​ទឹក​ពាង មិនតែប៉ុណ្ណោះ នៅពេល​ទទួលទាន​បាយ​ក៏ត្រូវ​កម្ទេច​អង្កាម​ហើរ​ចូលក្នុង​ចាន​សម្ល និង​បាយ​ទៀតផង​ដែរ ។
​ពួកគាត់​លើកឡើង​ទៀតថា បញ្ហា​កង្វល់​ទាំងនេះ​ពួកគាត់​បានស្នើ​សុំ​ទៅ​អាជ្ញាធរ​ជួយ ដោះស្រាយ​ធ្វើយ៉ាងណា​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​ទប់ស្កាត់​តាមរបៀប​ណាក៏ដោយ​កុំ​ឱ្យមាន​អង្កាម​ហ៊ុយ​មកលើ​ការរស់នៅ​ប្រជាពលរដ្ឋ ។ ប៉ុន្តែ​សំណើ​នោះ​មិនត្រូវ​អាជ្ញាធរ​ចុះមក​ដោះស្រាយ និង​ណែនាំ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​នោះឡើយ​។​art13.4
​ប្រជាពលរដ្ឋ​រស់នៅ​បាន​រងគ្រោះ​ជាច្រើន​ឆ្នាំ មកហើយ នៅពេល​អាជ្ញាធរ​គេ​មិន​ដោះស្រាយ​ឱ្យ​តើ​ឱ្យ​ពួកគាត់​សង្ឃឹម​អ្នកណា​ទៀត​។ ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា អាជីវកម្ម​កិនស្រូវ​បង្ហុយ​អង្កាម​បស់​រោង​ម៉ាស៊ីន ហ្វា​ន់ វុន ធ្វើឡើង​ទាំងថ្ងៃទាំងយប់ អង្កាម​មិន​ត្រឹម​ហើរ​សាយភាយ​បង្ក​ឱ្យ​ប៉ះពាល់​ដល់ មនុស្ស ចាស់​ប៉ុណ្ណោះ​ទេ ថែមទាំង​ប៉ះពាល់​ដល់​កូនក្មេង​តូចៗ​ទៀតផង​។ ជាងនេះទៅទៀត មាន​ប្រជា ពលរដ្ឋ​មួយចំនួន​ទ្រាំ​រស់នៅ​ពុំបាន​អ្នកខ្លះ​ក៏​លក់​ដី​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​និង​ប្រជាពលរដ្ឋ​មួយ ចំនួន​ទៀត​កំពុងតែ​ត្រៀម​បិទទ្វារ​ផ្ទះ​រត់​ចាក​ចេញទៅ​កន្លែង​ផ្សេងទៀត ។
​ជុំវិញ​បញ្ហា​នេះ លោក ឡុង ពុន អភិបាលស្រុក​មង្គលបុរី​បាន​ប្រាប់​ឱ្យដឹងថា បញ្ហា​កង្វល់​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​អង្កាម​កិនស្រូវ​របស់​រោង​ម៉ា​ស៊ីម​ហ្វា​ន វុន គឺ​លោក​បាន ណែ​នាំឱ្យ​ម្ចាស់​ម៉ាស៊ីនកិនស្រូវ​សម្រួល​ដោះ​ស្រាវ​បញ្ហា​បច្ចេកទេស​រោង​ម៉ាស៊ីន ធ្វើយ៉ាងណា កុំ​ឱ្យមាន​អង្កាម​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​រួចហើយ​។​art13.3
​បញ្ហា​នេះ លោក អភិបាលខេត្ត​ក៏​លើកឡើង​ក្នុង​ពិធី​ប្រកាស​អភិបាលស្រុក​ឱ្យ​លោក​មេឃុំ ជា សាង ដោះស្រាយ ជូន​ប្រជាពលរដ្ឋ​ជា​ប្រ​ញ៉ាប់​ផងដែរ ។ កិច្ចការងារ​នេះ​លោក​នឹង​ចុះ​តាមដាន​បន្ថែមទៀត មិន​ប្រ​ងើយ​កន្តើយ​ទុក​ឲ្យ​ពួកគាត់​រងគ្រោះ​បែបនេះ​បន្ត​នោះឡើយ ៕art13.1