​ចោរឆក់​កាបូប​លុយ​ម្នាក់​ធ្វើ​សកម្មភាព​បានសម្រេចហើយ​ត្រូវ​មេភូមិ​ចាប់ខ្លួនបាន​ប្រគល់ឱ្យ​សមត្ថកិច្ច​

0

​ភ្នំពេញ ៖​យុវជន​ម្នាក់​ដោយសារតែ​ញៀន​ថ្នាំខ្លាំង​ពេក​ហើយ​បែកគំនិត​ក្លាយជា​ជនល្មើស​ត្រូវបាន លោក​មេភូមិ​សហការ​ជា​សមត្ថកិច្ច​នគ​របាល​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​បន្ទាប់ពី​គេ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ប្រាក់​ពី​នារី​ម្នាក់​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈកា​លពី​វេលា​ម៉ោង 9​និង​00​នាទី​យប់

ថ្ងៃទី​២៩ ខែ​ឆ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ ១៣៨ ក្នុងភូមិ​៥​ក្រុម​៣២​ស​ង្តា​ត់​វាលវង់​ខណ្ឌ​៧​មករា ។


​សមត្ថកិច្ច​បានអោយដឹង​ថាជ​នស​ង្ស​យ​ឈ្មោះ ពិន សុ​ផេង ១៥ បុរី​កីឡា មិន​ពិតប្រាកដ​ហើយ ជនរងគ្រោះ​ឈ្មោះ លឹម ភេទ​ស្រី អាយុ 25​ឆ្នាំ មុខរបរ​ធ្វើ​នៅ​ក្រុម​ហុន​ស្នាក់នៅ ក្រោយ​វិទ្យាល័យ បាក​ទូក ហើយ​ចំពោះ​លុយ​ក្នុង​កាបូប​មាន ៣៤៥​ដុល្លា ។
​យោងតាម​និ​យា​យា​រៀបរាប់​របស់​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ នាង​បាន ដើរចេញ​មកពី​ផ្ទះ​នៅក្រោយ​វិទ្យាល័យ​បាក់់​ទូក ហើយ​ដើរ​គ្នា​៣​នាក់​ជាមួយ​សុទ្ធ តែ​មនុស្ស​ស្រី ខណៈ​ដែរ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់​តែមាន​ជនសង្ស័យ ម្នាក់​ពាក់អាវ​ក្រហម បាន មក​ឆក់​ការ​បូ​ប​ពី​នាង​ដែរ​កំពុងកាន់​ជាប់​និង​ដៃ បាន​ក៏​រត់គេចខ្លួន​ចួ​ល​ក្នុង​ផ្លូវឌឿងហែម​បាត់​តែម្តង ។

ភ្លាមៗ​នាង​បាន​ស្រែក​អោយគេ​ឯង​ជួយ​ស្រប​ពេលដែល លោក មេភូមិ ៥ ដើរ​មើល​តាម​ផ្ទះ​នាៗ ក៏​ប្រទះឃើញ​ជនសង្ស័យ​នេះរ​ត់ម​កពួន និង​ក្បែរ ផ្ទះ​ប្រជា​ពលរ​ដ្ធ ហើយ​គាត់​បាន​ទំនាក់​ទំ​នង់ ទៅ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​ឃាត់ខ្លួន​ជន សង្ស័យ​នេះ​បានតែ​ម្តង​។ ក្រោយពី​ឃាត់​ជនសង្ស័យ​បាន​ហើយ​សមត្ថកិច្ច​ក៏បាន​ប្រគល់ កាបូប​ជនរងគ្រោះ​ទៅអោយ ម្ចាស់​គេ​វិញ ហើយ​ជនសង្ស័យ​វិញ​ត្រូវ​សមត្ថកិច្ច​កសាង​សា​នំ​រឿង​បញ្ចូនទៅ​តុលាការ​ចាត់កា​ទៅ តាមផ្លូវ​ច្បាប់ ៕