​រថយន្ត​កូ​រូ​លា​បុក​ម៉ូតូ​ស​១២៥​ត្រង់ចំណុច​ផ្លូវកែង​បណ្តាល​ឲ្យ​រង​បួស​ធ្ងន់​ស្រាល​៣​នាក់​

0

​រថយន្ត​កូ​រូ​លា​មូ​យ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ម៉ូតូ​សេ​១២៥​មួយគ្រឿង​ត្រង់ចំណុច​ផ្លូវកែង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២ ខែ​កម​ករា ឆ្នាំ​២០១៥ ចំណុច​ផ្លូវ​លេខ​៣៦០​កែង​ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣

ខណ្ឌចំការមន បន្ទាប់ពី​កើតហេតុ រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់ស្រមោល​។​
​ ​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CB-7338 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុច​ផ្លូវ​លេខ​៣៦០ ស្រាប់​តែមាន​រថយន្ត​កូ​រូ​លា​មួយគ្រឿង4

មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៣​នាក់ ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​ស្រមោល​តែម្តង​។​3
​ ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ចំណែក​ម៉ូតូ​ត្រូវបាន​មិត្ត​មក​ទទួលយក​ទៅវិញ​ដោយសារតែ​រថយន្ត​បង្ក​រត់​បាត់​ទើប​ជនរងគ្រោះ​មិន​ដាក់ពាក្យ​បណ្តឹង ៕2 1