នារី​ម្នាក់ អុកឡុក​សមត្ថកិច្ច ដើរ​ស្រែក​ឡូឡា​ពេញ​ផ្លូវ​ធ្វើឲ្យ​មាន​ការភ្ងាក់ផ្អើល​យ៉ាងខ្លាំង​

ភ្នំពេញ ៖ នារី​ម្នាក់​មាន​អាយុ​ជាង​២០​ឆ្នាំ ដែល​មាន​អាកា​រះ​មើលទៅ​ដូចជា​បែក​ថ្នាំ ឬ​ដូចជា​ខ្មោច​ចូល បាន​ប្រទាញប្រទង់ ជាមួយ​សមត្ថកិច្ច​និង​ស្រែក​ឡូឡា​និង​ចង់​លោត​ចូល​ឡាន​ចង់​ធ្វើ​អត្ត​ឃាត់​ខ្លួន​ឯង បង្ក​ឲ្យមាន​ការភ្ងាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ធ​ចោមរោមឈ​រមើល​។ 

​ហេតុ​ការ​ការណ៏​នេះ កើតឡើង​នៅ​វេលា​ម៉ោង ១២​និង​១០​នាទី​យប់​អធ្រាត​ឈានចូល ថ្ងៃទី​១៩ មីនា​២០១៤ នៅ​ចំណុច​មុខ​សណ្ឋាគារ សូហ្វីតែ​ល និង​ហាង​ឡាក់​គី​ប្រា​យ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​


​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​គេ​បានឲ្យដឹងថា នៅ​មុន​ពេល​ដែរ​មានការ​ភ្ញាក់​ខាងលើនេះ គឺ​មាន​នារី​ម្នាក់ បាន​ដើរ​ស្រែក​ឡូឡា​និង​រត់​ចូល​ឡាន​ចង់​ធ្វើ​អត្ត​ឃាត់​ខ្លួន​ឯង តែ​ដោយ​ប្រជា​ពលរដ្ធ​និង​សមត្ថកិច្ច ជួយ​ចាប់​និង​ឃាត់​ទាន់ពេល កុំ​អី​ប្រហែលជា​មាន​គ្រោះថ្នាក់​មិន​ខាន​។ ប្រជាពលរដ្ឋ​បានអោយដឹង​ថា​ដែរ​ថា​នារី​ខាងលើនេះ​លេង​ថ្នាំញៀន​ខ្លាំង​ពេក​ទើប​ធ្វើអោយ​នាង​មាន​ស្ថានភាព​បែប​នេះ​ហើយ​ប្រជាពលរដ្ឋ​ខ្លះ​សង្ស័យ​ថា​នារី​ខាងលើ​នេះ​ត្រូវ​ខ្មោច​ចូល​ទើបបាន​ជា​ចង់​រត់​ចូល​ឡាន និង​ស្រែក​ឡូឡា​ដូចជា​មនុស្ស​ឆ្កួត​បែបនេះ​។​


​បច្ចុប្បន្ន​នារី​ខាងលើ​នេះ​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​មក​ដឹក​នាង​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រោះថា​មិន​អាច​ទុក​នាង​អោយ​នៅ​កន្លែង​នេះ​បាន​ទៀត​ទេ ខ្លាច​បង្ក​អោយមាន​ជា​រឿង​ផ្សេងៗ​ទៀត​៕​

0 1