សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន ០៦​នាក់ វាយ​អ្នករត់ម៉ូតូឌុប​ម្នាក់​បែ​ក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​

​ភ្នំពេញ ៖ កម្លាំង ប៉ុស្ត៍​រដ្ឋបាល​ទឹកថ្លា​សហការ​ជាមួយ ប៉ូលីស​អន្តរា​គម​ន៏ ខណ្ឌ​សែន​សុខ  បាន​ឃាត់ខ្លួន យុវជន​០៦​នាក់ ខណៈ​ដែល​ពួកគេ វាយ​អ្នក​ម៉ូតូឌុប​មា្ន​ក់​បណ្តាលឱ្យ​បែកក្បាល​ហូរឈាម​ស្រោច​ពេញ​ខ្លួន​។​

ហេតុ​ការណ៏​នេះ​កើតឡើង ១​និង​១០​នាទី យប់​អធ្រាត​ឈាន ចូល​ថ្ងៃ​ទី ១៩ មីនា ២០១៤ នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​ប្រភព​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា អំពើហិង្សា​នេះ​កើតឡើង សារ​ដោយ​ទំនាស់ ពាក្យសម្តី​និង ឌឺដង​ដាក់គ្នា​ទៅវិញទៅមក ទើប​ធ្វើឲ្យ​យុវជន​០៦​នាក់​ខាង​នេះ​ទ្រាំ​ម​មិនបាន​ក៏​កើត​ជា​ហិង្សា ទៅលើ​អ្នក​រត់​ម៉ូតូ​នេះ​បណ្តាលឲ្យ​រង​បែក​ហូរ​ឈាម​ស្រោច​ខ្លួន ភ្លាមៗ​នោះ​ក៏​មាន​សមត្តកិច្ច​បាន​ចុះ​អន្តរាគមន៏ និង​បាន​ឃាត់ខ្លួន​ជនបង្ក​ខាងលើ​ទាំង ០៦​នាក់ និង ជនរងគ្រោះ​ទៅ​ប៉ុស្ត៍នគរបាល​រដ្ឋបា​លទឹក ដើម្បី​សួរនាំ​និង​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​៕​

0 1