កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​បើក​យុទ្ធនាការ​បង្ក្រាប​មុខសញ្ញា​ដល់​ផ្ទះ​បាន​ចំនួន​៤​នាក់​ខណះពេលដែល​ជនសង្ស័​យក​ពុងតែ​នាំគ្នា​ផឹកស៊ី​

​សៀមរាប​: ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ក្នុងនោះ​មាន​នារី​ម្នាក់​បច្ចុប​ន្ប​ន្នមាន​ទីលំនៅ​ក្នុង​ភូមិ​បន្ទា​យ​ចាស់ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បើក​យុទ្ធនាការ​ធ្វើការ​បង្ក្រាប​ដល់​ក្នុងផ្ទះ​គ​ណះពេលដែល​ពួកគេ​

កពុង​តែ​នាំគ្នា​ផឹកស៊ី​យ៉ាង​សប្បាយ​ជាមួយ​និង​បក្សពួក​។​លោក​វរសេនីយ៍ឯក អ៊ុំ អម​រា ស្នងការរង​និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​នគ​របាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​និង​លោក​វរសេនីយ៍ត្រី អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ដែល​បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​អង្គភាព​សហកា​រណ៍​ជាមួយ​កម្លាំង​ប៉ុសិ៍្តនគរបាល​រដ្ឋបាល​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប នៅ​និង​កន្លែងកើតហេតុ​បាន​មានប្រសាសន៍​ឲ្យដឹងថា​បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​របស់​លោក​បាន​ធ្វើ​ការតាមដាន​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​បាន​ហើយ​នោះ​ទើប​កម្លាំង​សមត្ថកិច្ច​យើង​ឈាន​ដល់​ការចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​បាន​ព្រមទាំង​បាន​ធ្វើ​ការឆែកឆេរ​នៅក្នុង​ផ្ទះ​របស់​ជនសង្ស័យ​ដោយ​សមត្ថកិច្ច​បាន​រក​ឃើញ​ដាវ​សាំ​ម៉ូ​រៃ​ចំនួន​៦​ដើម​ដែល​ពួកគេ​បាន​សារភាព​ថា​ទុក​សម្រាប់​ដាក់​តាម​ម៉ូតូ​ការពារ​ខ្លួន នៅពេល​ដែល​ពួក​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ នោះ ។

សមត្ថកិច្ច​បាន​បន្ត​ឲ្យដឹង​ទៀតថា បន្ទាប់​ពី​បាន​ធ្វើ​ការត្រួតពិនិត្យ​និង​ធ្វើការ​ឆែកឆេ​ខ្លួន​ជនសង្ស័យ​និង​គ្រប់​ទីកន្លែង​ក្នុង​ផ្ទះ​ជនសង្ស័យ​ហើយ​នោះ​សមត្ថកិច្ច​យើង​មិនទាន់​បាន​រកឃើញ​គ្រឿងញៀន​ខុស​ច្បាប់​នៅឡើយ​នោះ​ទេ​ដោយ​ជនសង្ស័យ​មិនទាន់​សារភាពថា​ពួកគេ​យក​ទៅ​លាក់ទុក​នៅ​កន្លែង​ណា ។​បើទោះបីជា​សមត្ថកិច្ច​ជំនាញ​បាន​កំណត់​មុខសញ្ញា​ថា​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​គឺជា​មុខសញ្ញា​ប្រើប្រាស់​និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​យ៉ាងណាក៏ដោយ ។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួន​យក​មក​កាន់​ការិយា័ល​ជំនាញ​ដើម្បី​ធ្វើ​ការសួរនាំ​បន្ត និង​ចំណាត់ការ​ទៅតាម​និតិ​វិធី​។

ដោយ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨​ខែ​មីនា​ឆ្នាំ​២០១៤​នេះ​ដោយ​នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​នោះ​សមត្ថកិច្ច​យើង​ក៏​បាន​ធ្វើការ​សំណូមពរ​សូម ដល់​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​សូម​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​គឺ​យុវជន យុវនារី ទាំងឡាយ​កំចាញ់​បោកការ​អូសទាញ​របស់​ជន​ខិលខូច​ថា​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​ជា​ឱសថ​មួយ​ដែល​អាច​ព្យាបាល​ជម្ងឺ​ឫ​ក៏​អាច​កែសម្ឆស្ស​ធ្វើឲ្យ​មាន​ភាពស្រស់ស្អាត​នោះ​ផ្ទុយទៅវិញ​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​គឺ​ធ្វើឲ្យ​យើង​ខូច​សុខភាព​និង​ប៉ះពាល់​ដល់​អាយុជីវិត​និង​ហាន​ឈានដល់​ការប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ​ផងដែរ ។​ដូច​ច្នេះ​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​គឺ​យុវជន យុវនារី ទាំងអស់​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​និង​ត្រូវ​ឆ្លើយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ ។

  ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែ​មីនា​ឆ្នាំ​២០១៤​នេះ​ដើម្បី​អនុវត្តឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នោះ​ជាក់ស្តែង​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ក៏​បាន​បន្ត​ការសហការណ៍​គ្នា​ជាមួ​យ​កម្លាំង​ប៉ុសិ៍្តនគរបាល​រដ្ឋបាល​សង្កាត់​គោកចក ក្រុង​សៀមរាប ធ្វើការ​បង្ក្រាប​ករណី​ចំពោះ​អ្នក​ដែល​បាន​លួចលាក់​ដាំ​ដើម​រុក្ខា​ជាតិ​ញៀន​ប្រភេទ​កញ្ជា​បាន​ចំនួន​១១​ដើម​នៅ​ក្នុង​បរិវេណ​ផ្ទះ​ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ទក្សិន​ត្បួង សង្កាត់​គោកចក ក្រុង​សៀមរាប​ផងដែរ​។​បច្ចុប្បន្ន​ជន​ដែល​បាន​លួច​ដាំ​ដើម​រុក្ខា​ជាតិ​ញៀន​ប្រភេទ​កញ្ជា​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំនេះ​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​មក​កាន់​ការិយា័ល​ជំនាញ​ដើម្បី​ធ្វើ​ការសួរនាំ​បន្ត និង​ចំណាត់ការ​ទៅតាម​និតិ​វិធី ៕​

7 4 3 2 1