Chelsea ​និង​ Real Madrid ​បាន​ឡើង​ក្រោយ​ឈ្នះ​ការប្រកួត​យប់មិញ​

​ឆ្លងកាត់​ការប្រកួត​ចំនួន​ពីរ​គូរ​ទៀត​កាល​ពី​យប់មិញ​នេះ​ ​គេ​បាន​រកឃើញ​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ត​នៅ​ក្រប​ខណ្ឌ​ Champions League ​ទៀត​ហើយ​គឺ​ Chelsea ​និង​ Real Madrid ​។​

Chelsea ​ធ្វើ​បាន​យ៉ាង​ល្អ​នៅក្នុង​ផ្ទះ​របស់​ខ្លួនឯង​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម​ភ្ញៀវ​ Galatasaray ​ក្នុង​លទ្ធផល​ ២-០ ​។​ ​សរុប​ទាំង​ពីរ​ជើង Chelsea ​ឈ្នះ​ ៣-១ ​។​ ​ចូល​លេង​បាន​តែ​ ៤ ​នាទី​ប៉ុណ្ណោះ​ ​ខ្សែប្រយុទ្ធ​អន្តរជាតិ​កា​ម៉េរូន​ Samuel Eto ​បាន​រក​គ្រាប់​បាល់​ឲ្យ​ម្ចាស់ផ្ទះ​នាំមុខ​ ១-០ ​។​ ៣ ​នាទី​មុន​បញ្ចប់​ការប្រកួត​ ​ខ្សែការពារ​ Gary Cahill ​បាន​រក​គ្រាប់​បាល់​ ១ ​គ្រាប់​ទៀត​ឲ្យ​ Chelsea ​នាំមុខ​ ២-0 ​។​ ​ចូល​តង់​ទី​ ២ ​ក្រុម​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្នា​បានទេ​ ​បញ្ចប់​ការប្រកួត Chelsea ​ឈ្នះ​ ២-០ ​។​
​ចំណែកឯ​ការប្រកួត​នៅ​ទឹកដី​អេ​ស្ប៉ាញ​ឯណោះ​វិញ​ ​ម្ចាស់ផ្ទះ​ Real Madrid ​បាន​បន្ត​ជ័យជម្នះ​របស់​ខ្លួន​ដោយ​បាន​យក​ឈ្នះ​ Schalke ​ក្នុង​លទ្ធផល​ ៣-១ ​។​ ​សរុប​ទាំង​ពីរ​ជើង Real  Madrid ​ឈ្នះ​ ៩-២ ​។​ ​កំពូល​ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គាល់​ Cristiano Ronaldo ​ស៊ុត​បាន​ ២ ​គ្រាប់​ម្នាក់ឯង​គឺ​នៅ​នាទី​ទី​ ២១ ​និង​ ៧៤ ​ចំណែក​យុវជន​របស់អេ​ស្ប៉ាញ​ Alvaro Morata ​រកបាន​១​គ្រាប់់​នៅ​នាទី​ ៧៥ ​។​ ​ចំណែក​ ១ ​គ្រាប់​របស់​ក្រុម​ភ្ញៀវ Schalke ​គឺ​រកបាន​ដោយ​កីឡាករ​  Tim Hoogland ​នៅ​នាទី​ទី​ ៣១ ​។​
​គួរបញ្ជាក់​ថា​ ​នៅ​យប់​នេះ​ក៏​មាន​ការប្រកួត​ពីរ​គូ​ទៀត​ផង​ដែរ​គឺ​ជំនួប​រវាង​ក្លិប​អង់គ្លេស​ Manchester United ​ទទួលភ្ញៀវ​ Olympiakos ​របស់​ក្រិក​និង​ Dortmund​របស់​អាល្លឺម៉ង់​ ​បើកទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​មក​ពី​រុស្ស៊ី​ Zenit ៕ 

Chelsea