បុរស​ម្នាក់​ស្រវឹង​ខ្លាំងពេក​បើករថយន្ត​ឈប់​ដេក​កណ្តាលផ្លូវ​ធ្វើ​មិនដឹង​

​ភ្នំពេញ ៖ ព្រោះតែ​ស្រវឹងស្រា​ខ្លាំង​ពេក​ធ្វើឱ្យ​បុរស​ម្នាក់​បើករថយន្ត​ឈប់​នៅ​កណ្តាលផ្លូវ ធ្វើ​ឱ្យ​ស្ទះ​ចរាចរណ៏​ជិត​កន្លះ​ម៉ោង កាលពី​វេលា​ម៉ៅ​ង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៩​ខែ​មិនា​ឆ្នាំ​២០១៤ នៅ​ទល់មុខ​ហាង​កា​រ៉ា​អូ​ខេ នគរ​សំរិទ្ធ ក្នុង​សង្កាត់​ទឹកល្អក់​២​ខណ្ឌ​ទួលគោក ។​

ហេតុ​ការណ៏​ខាងលើ​នេះ​ធ្វើឱ្យ​មាន​ការស្ទះ​ជិត​កន្លះ​ម៉ោង ដោយសារ​តែ​បុរស​ម្នាក់​បាន​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក់ ហ្វ​ត ពីរ​បាង ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 2G – 6270 មក​ឈប់​នៅ​ចំ​កណ្តាល​ផ្លូវ ហើយ​ភ្លាមៗ​នោះ​ក៏​មាន​ប្រជា​ពលរដ្ធ​និង​សមត្ថកិច្ច ជួយ​ដាស​ឱ្យ​ងើប​តែ​បុរស​ដែរ​ស្រវឹង​នេះ​មិន​ងើបឡើង​ទោះជា​ដាស​យ៉ាងណាក៏ដោយ ។​


 ភ្លាមៗ​នោះ​ក៏​សមត្ថកិច្ច​សំរាច​ចិត្ត​ទំនាក់ទំនង​ទៅ​រក​ក្រុម​គ្រួរ​សា​បុរស​ខាងលើ​នេះ​ឱ្យមក​ទទួលយក​គាត់​ទៅ​ផ្ទះ​វិញ ព្រោះថា​បុរស​នេះ​មិនអាច​ធ្វើដំណើរ​បាន​ដោយ​ខ្លួន​ង​ង​ឡើយ ។​

 

0