រថយន្ត​ទួរីស បើក​បុក​ម៉ូតូ​ស្មាស់​របួសធ្ងន់​ស្រាល​០២​នាក់

​ភ្នំពេញ ៖ រថយន្ត​ទួរីស​ពណ៌​ស មួយគ្រឿង មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​ទៅ​បុក​ម៉ូតូ​ស្មាស់​នៅមុខ​បណ្ណាល័យ សម្តេច ហ៊ុន សែន បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់ និង ស្រាល​ម្នាក់ ។​ហេតុ​ការណ៏​នេះបាន កើតឡើង វេលា ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​១៩ មីនា ២០១៤  ស្ថិតនៅ សង្កាត់​ទឹកថ្លា

ខណ្ឌ​សែន​សុខ ។​


​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា គេ​ឃើញ យុវជន​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ ធ្វើដំណើរ​តាម ផ្លូវ​៥៩៨ ពេលនោះ​ក៏​មាន រថយន្ត​ទួរីស​មួយគ្រឿង បើក​លើផ្លូវ ៥៩៨ ដែរ​ហើយ​ធ្វើ​ដំណើរ មកដល់​មុខ​បណ្ណាល័យ សម្តេច ហ៊ុន សែន រថយន្ត​ក៏​បាន មុខ​ម៉ូតូ​ពេញ ទំហឹង បណ្តាល​ឱ្យ​យ​យុវជន ម្នាក់​របួសធ្ងន់ និង យុវជន​ម្នាក់​ទៀត របួសស្រាល​រលាត់​ដៃ​ជើង ។​


​ក្រោយពេល​កើតហេតុ រថយន្ត​បង្ក​បាន បើក​រត់គេច បាត់​ស្រមោល​តែ​ម្តង ចំណែក​ជនរងគ្រោះ​ត្រូវ រថយន្ត​សាមុយ ទៅ​សង្គ្រោះ​នៅ ឯ​គ្លីនិក ឯកជន​។ ម៉ូតូ​ត្រូវបាន សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ខណ្ឌ​សែន​សុខ​៕​

0 1