ករណី​ប្លន់​រថយន្ត​នៅ​សង្កាត់​ពងទឹក មិនមែន​ការពិត​ទេ គឺ​ជនរងគ្រោះ​បំបោ​ង​សភាព​ការ​

​ភ្នំពេញ​៖​យោង​តាម​ការអះអាង​ពី​លោក ឈឹម ប៊ុន​រ័ត្ន អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ទទួល​ផែន​យុត្តិធម៌​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​១៩ មីនា ២០១៤​នេះ​ថា ករណី​ប្លន់​រថយន្ត​ហាយ​ប្រិច នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្បែរ​សាលា​វិទ្យាល័យ​ពងទឹក ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​

ពងទឹក ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​១៥ និង​១០​នាទី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៤ មិនមែន​ជា​ការ​ពិត​ប្រាកដ​នោះទេ គឺ​ជនរងគ្រោះ​បំបោ​ង​សភាព​ការ ដោយសារ​ចាញ់ល្បែង​អស់​លុយ​ពី​ខ្លួន ហើយ​ណាមួយ​ខ្លាច​ប្រពន្ធ​ស្តីបន្ទោស ទើប​រូបគេ​សំដែង​ឆាកល្ខោ​បបែប​នេះ​ឡើង ។​
​លោក ឈឹម ប៊ុន​រ័ត្ន ប្រាប់​បន្តថា កាលពី​ថ្ងៃ​កើតហេតុ​បន្ទាប់ពី​ឮ​ព័ត៌មាន​ករណី​ភ្ជង់​ប្លន់​រថយន្ត​ហាយ​ប្រិច ភ្លាមៗ​នោះ​កម្លាំង​របស់​លោក​ទាំងអស់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​លោក យឹម សុជាតិ អធិការ​ខណ្ឌ​ដង្កោ បាន​ចុះ​ដល់​ចំណុចកើតហេតុ ដើម្បី​សួរនាំ​ជនរងគ្រោះ​ក្នុង​ការ​តាម​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់​។ ប៉ុន្តែ​ក្រោយពី​សួរនាំ​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ព​ង​ទឹក ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​ទាំង​រអាក់រអួល​ថា រូបគេ​ត្រូវ​បាន​ក្រុម​ជនល្មើស​មាន​បក្ខពួក​៤​នាក់ ប្រើប្រាស់​អាវុធ​ខ្លី​២​ដើម មធ្យោបាយ​ដោយ​រថយន្ត​លុយ​ស៊ី​ស ៤៧០ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ភ្ជង់​ប្លន់​យក​រថយន្ត​របស់​រូប​គេ​ម៉ាក ហាយ​ប្រិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2X-7225 លុយ​ចំនួន ១៣៤០​ដុល្លា និង​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​ផង​ដែរ​។​


  លោក​អធិការរង​ដដែល​ប្រាប់​បញ្ជាក់ថា ដោយ​ទទួលបាន​ចម្លើយ​រអាក់រអួល​បែប​នេះ​ពី​ជនរងគ្រោះ កម្លាំង​របស់លោក​ក៏​បាន​ប្រើ​ជំនាញ​សួរនាំ​សារជាថ្មី ទើប​ជនរងគ្រោះ​សារភាព​ប្រាប់ថា ហេតុការណ៍​ខាងលើ​នេះ​មិនមែន​ជា​ការ​ភ្ជង់​ប្លន់​ស្អី​នោះទេ គឺ​ដោយសារ​រូបគេ​ចាញ់ល្បែង​ខ្លាំងពេក ហើយ​ណាមួយ​ខ្លាច​ប្រពន្ធ​ស្តីបន្ទោស ទើប​រូបគេ​បែកគំនិត​សំដែង​ឆាកល្ខោខ​នេះឡើង ដើម្បី​កុំឲ្យ​អ្នក​ផ្ទះ​ខឹង​។ តាមពិត​រថយន្ត​ហាយ​ប្រិច​នោះ​ត្រូវបាន​ម្ចាស់បំណុល​កាក់​យក​តាំងពី​នៅ​ខេត្ត​កំពង់ស្ពឺ​មកម្ល៉េះ ហើយ​រូបគេ​ក៏​បាន​ជិះ​រថយន្ត​តាក់ស៊ី​មក​ឈប់​នៅ​ក្បែរ​សាលា​វិទ្យាល័យ​ពងទឹក ផ្លូវជាតិ​លេខ​៣ រួច​ស្រែកឆោ​រឡោ​ថា មាន​ចោរប្លន់​រថយន្ត និង​លុយកាក់ ព្រមទាំង​ទូរស័ព្ទ​របស់​រូបគេ​តែម្តង ដោយ​ឃើញ​ទីនោះ​ស្ងាត់​។​
​លោក ឈឹម ប៊ុន​រ័ត្ន ប្រាប់​បន្ថែមទៀតថា បន្ទាប់ពី​ទទួលបាន​ចម្លើយ​ដែល​ធ្វើឲ្យ​សមត្ថកិច្ច​ឈឺ​ក្បាល​បែបនេះ ទើប​លោក​ជូនដំណឹង​នេះ​បន្ត​ទៅ​ថ្នាក់លើ​សុំ​គោល​ការឃុំខ្លួន​យុវជន ខាងលើ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ រយះពេល​មួយ​យប់ ដើម្បី​ឲ្យ​គាត់​មាន​ការ​រាងចាល ឈប់​បំ​បោងសភាព​ការ​ដូចនេះ​តទៅទៀត​។ យុវជន​ខាងលើ​ត្រូវបាន​អនុញ្ញាត្តិ​ឲ្យ​ត្រឡប់ ទៅ​វិញ​ទៅ​ពេល​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ​នៅ​ចំពោះមុខ​សមត្ថកិច្ច​។​


     ​សូមបញ្ជាក់​ថា យុវជន​កំហូច​មានឈ្មោះ កៅ ស៊ី​ថៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​មន្ត្រី​យោធា​ភូមិភាគ​៣ រស់នៅ​ភូមិ​ផ្សារ​ចាស់ ឃុំ​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ហើយ​ពាក់​ស្លាក​លេខ ភ្នំពេញ 2X-7225 ដែល​បំពាក់​នៅលើ​រថយន្ត​ហាយ​ប្រិច ពណ៌​ស​នោះ គឺជា ស្លាក​លេខ​រថយន្ត Honda Acord  របស់​យុវជន​កំហូច​ដដែល ប៉ុន្តែ​ត្រូវបាន​គាត់​លក់​បាត់​ហើយ គឺ​នៅសល់​តែ​ស្លាក​លេខ​នេះ ដោយឡែក​រថយន្ត​ហាយ​ប្រិច​នោះ  គឺ​គាត់​ទើបតែ​ទិញ​មិនទាន់ ធ្វើ​ស្លាក​លេខ​នោះទេ​៕​    ​    ​    ​  

CAM01687 ​    ​    ​    ​    ​