ក្រុមចោរប្លន់​ប្រដាប់អាវុធ​១​ក្រុម​បាញ់​ប្លន់​គំរាម​យក​ម៉ូតូ​C125 ពី​កន្លែង​ផ្សេង​គ្នា​ចន្លោះពេល​១៥​នាទី​ក្នុង​ខណ្ឌ​មានជ័យ​

ភ្នំពេញ ៖​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ គូរ​ដណ្តឹង​មួយគូរ ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ដើរ កម្សាន្ត ក្នុង​រាជធានី​ភ្នំពេញ បំណង​ត្រឡប់​ទៅផ្ទះ ប៉ុន្តែ​ពេល​ធ្វើដំណើរ​ដល់​មុខ​ផ្ទះ​ក្រុម​ជនរងគ្រោះ​កំពុង​បើក​ទ្វារ​បំណង ចូល​ផ្ទះ ត្រូវ​ក្រុមចោរប្លន់​ប្រដាប់​មាន​គ្នា ២​នាក់ ជិះ​ម៉ូតូ​ស្តុប​

ពី​មួយ​គ្រឿង​មក​ធ្វើ​សកម្មភាព​ភ្ជង់​នឹង​បាញ់​ចំនួន ២​គ្រាប់​គំរាម​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​សេ ១២៥ តែ​មិនបាន​សម្រេច ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា ម៉ោង ២០ នឹង ៣០ នាទី​យប់​ថ្ងៃទី ១៩ ខែ​មីនា ឆ្នាំ ២០១៤ ស្ថិតនៅ​ផ្លូវ​បេតុង​ភូមី​ភ្នៀ​ត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ 
​    ​ជនរងគ្រោះ​ខាងលើ​មានឈ្មោះ សយ ដាឡែន ភេទ​ស្រី នឹង​ម្នាក់ទៀត​ឈ្មោះ​តូច ស​ង្វា ភេត​ប្រុស អាយុ ៣០ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​ជិះ​ម៉ូតូ​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CC 7867  ស៊េរី ២០១៤ ។ មុនពេល​កើតហេតុ​ភាគី​ខាង​ប្រុស បាន​ជិះ​ម៉ូតូ សេ ១២៥ ពី​ផ្ទះ​របស់​ខ្លួន​នៅ​ខណ្ឌ​សែន​សុខ មក​ទទួល​នារី​ជា​គូ​ដណ្តឹង​នៅ​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌ​មានជ័យ ប៉ុន្តែ​ពេល មកដល់​មុខ​ផ្ទះ​នារី​ជា​គូ​ដណ្តឹង ឈ្មោះ តូច ស​ង្វា បាន​គោះទ្វារ​ឲ្យ​គូរ​ដណ្តឹង​របស់ខ្លួន​បើក​ទ្វារ​ដើម្បី​ចេញ​ក្រៅ ។ ប៉ុន្តែ​ពេលនោះ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ស្លៀកពាក់​ស៊ីវិល ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម ជិះ​ម៉ូតូ​ស្តុប​ពី ពណ៌​ស​គ្មាន​ស្លាក​លេខ មួយគ្រឿង មក​ឈប់​ធ្វើ​សកម្មភាព​ភ្ជង់​ឈ្មោះ​តូច ស​ង្វា គំរាម​ប្លន់​យក​ម៉ូតូ តែដោយសារ ជនរងគ្រោះ​មិន​ប្រគល់ឲ្យក៏​បណ្តាល​ឲ្យ ក្រុមចោរប្លន់​ផ្ទុះ​ហឹង្សា​បាញ់​ចំនួន ២​គ្រាប់​ឡើង​លើ​ក ហើយ​ក្រុម​ចោរប្លន់ បាន​ប្រទូស្ត​រាយ​នឹង​ដណ្តើម​យក​ខ្សែក​មួយ​ខ្សែ​ពី​នារី​ឈ្មោះ សយ ដាឡែន រួច​ក្រុមចោរប្លន់​ក៏​នាំគ្នា​ជិះ​ម៉ូតូ​គេច ខ្លួន​បាត់​ស្រមោល ដោយសារ​ពេលនោះ​មាន​អ្នកដំណើរ​ច្រើនពេក ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ ។ 
​    ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បានចុះ​អន្តាគម​ន៍នឹង​ណែនាំជ​ន​រងគ្រោះ​ឲ្យ​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ ដើម្បី​ងាយស្រួល​សមត្ថកិច្ច​ក្នុង​ការស្រាវជ្រាវ​តាម​ចាប់​ក្រុមចោរប្លន់ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​ដោយឡែក​ចំពោះ​ករណី​ប្លន់​ប្រដាប់អាវុធ​មួយ​កន្លែង​ទៀត​បាន​កើតឡើង​ចន្លោះ​គ្នា​ប្រហែល​១៥​នាទី​ដែល​ស្ថិត​នៅ​ចំណុច​ផ្លូវ ៣៧១ ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយ​ក្រុមចោរ​បាន​បាញ់​ប្លន់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​ឌ្រី​ម​C125 ​ពណ៌​ខ្មៅ​ ​ស៊េរី​២០១៤ ពី​បុរស​ម្នាក់​ពេល​ដែល​កំពុង​ដឹក​ប្រពន្ធ​ទៅ​ផ្ទះ​បានសំរេច​ ​ដោយ​ក្រុមចោរ​ប្រដាប់អាវុធ​ប្រើ​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក​ ​បាន​បាញ់​២​គ្រាប់​ត្រូវ​ជនរងគ្រោះ​មួយ​គ្រាប់​ចំ​ចង្កេះ​ពីក្រោយ​បៀម​គ្រាប់​ជាប់​បណ្ដាល​អោយ​រងរបួស​ធ្ងន់​ហើយ​ក្រុមចោរ​ប្រដាប់អាវុធ​នោះ​បាន​យក​ម៉ូតូ​ជិះ​គេច​ខ្លួន​ដោយ​សុ​វត្តិភាព​។​
​ចំពោះ​ជនរងគ្រោះ​ខាងលើ​នេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ លី វី​ឡ​ន អាយុ​២៥​ឆ្នាំ​ហើយ​នៅ​មុនពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​ជាមួយនិង​ប្រពន្ធ​ក្នុង​បំណង​ជិះ​ត្រឡប់ទៅផ្ទះ ខណៈ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​សង់​ឌ្រី​ម​C125 ​ពណ៌​ខ្មៅ មិន​ស្គាល់​ស្លាក​លេខ បានធ្វើ​សកម្មភាព​ដក​កាំភ្លើង​មួយ​ដើម​មិន​ស្គាល់​ម៉ាក​បាញ់​២​គ្រាប់​សំដៅ​បុរសរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​នោះ​បណ្ដាលអោយ​ត្រូវ​មួយ​គ្រាប់​ចំ​ចង្កេះ​បញ្ឆិត​បៀម​គ្រាប់​ជាប់​ ​ហើយ​ក៏​ធ្វើអោយ​ជន​រងគ្រោះ​ដួល​ម៉ូតូ រួច​ជនល្មើស​បាន​លើក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញពី​កន្លែងកើតហេតុ​បាត់​ដោយ​សុ​វត្តិភាព​តែម្ដង​។​
​ចំពោះ​ហេតុការណ៍​ប្លន់​ប្រដាប់អាវុធ​២​ករណី​ខាងលើ​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា ជនល្មើស​ដែល​ក្រុមចោរ​ខាងលើ​នេះ​ជន​មនុស្ស​តែមួយ ដែល​ក្រុមចោរ​នេះ​ធ្វើ​សកម្មភាព​ប្លន់​មួយ​កន្លែង​ចង់​យក​ម៉ូតូ​តែ​មិន​បាន​ហើយ​ជិះ​គេចខ្លួន ប្រទះ​ឃើញ​ជនរងគ្រោះ​នៅ​កន្លែង​ផ្សេង​ក៏​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​ម្ដងទៀត​បាញ់​ប្លន់​ជនរងគ្រោះ​យក​ម៉ូតូ​បាន​សម្រេច​តែ​ម្ដង​ក៏​ប៉ុន្តែ​សមត្ថកិច្ច​បាន​ត្រឹមតែ​ម​ក​កន្លែងកើតហេតុ​មើល​ប៉ុណ្ណោះ​៕​

01 (1) 02 (1) 04