ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៣​និង​ទិសដៅ​ឆ្នាំ​២០១៤

0

​ប៉ោយប៉ែត​៖ នា​ព្រឹក​ថ្ងៃទី​២០​ខែ​មិនា​ឆ្នាំ​២០១៤​នៅ​សណ្ឋាគារ​លី​ហេង​ឆាយ​ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​មាន​បើក​កិច្ចប្រជុំ​មួយ​ស្តីពី​លទ្ធផល​ការងារ​ឆ្នាំ​២០១៣​និង​ទិសដៅ​ថ្មី​សម្រាប់​ឆ្នាំ​២០១៤​ក្រោម​អធិប​តិ​ភាព​ដ៏​ខ្ព​ង​ខ្ពស់​ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ឯក សៀក សុជាតិ នាយរង​សេនាធិការ​ចំរុះ​និង​ជានា​យក​ទីចាត់ការ​ការងារ​ព្រំដែន​ជា​អគ្គបញ្ជាការដ្ឋាន ។​

​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​នោះ​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ ពេជ្រ វណ្ណា នាយករង​ទី​ចាក់​ការ​ការងារ​ព្រំដែន​និង​ជា​ប្រធានការិយាល័យ​ទំនាក់​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ បាន​ធើ្វ​បទ​បញ្ហា​ញ​អំពី​លទ្ធផល​ការងារ របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ជូន​គណ​អធិប​តិ​ថា​៖​ច្រកព្រំដែន​អន្តរជាតិ​ដែល​ប្រឈម​និង​ប្រទេស​ថៃ​មាន​ចំនួន​០៦​ច្រក​ច្រករបៀង​និង​តំបន់​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​មាន​ចំនួន​២៣​ច្រក ។​ ​

លោក​ឧ​ត្ត​ម​សេនី​យ៏​បាន​បន្តទៀតថា​៖​តំបន់​ដែល​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​គ្រប់គ្រង​នោះ​គឺ​ចាប់ពី​ច្រក​ចាំ​យាម ទឹកដី​ខេត្តកោះកុងរ​ហូល​ទល់​និង​ច្រក​អានសេះ​ទឹកដី​នៃ​ខេត្តព្រះវិហារ ។​

​នៅក្នុង​ឆ្នាំ​២០១៣​កន្លងមក​បើ​យោងតាម​របាយ​ការ​ណ៏​ដែល​បានបង្ហាញ​ដោយ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​គឺ​ពលរដ្ឋ​ខ្មែរ​ត្រូវបាន​បាញ់សម្លាប់​ដោយ​ទាហាន​ថៃ​សរុប​៣៩​នាក់ រងរបួស​ចំនួន​ធ្ងន់​និង​ស្រាល​ចំនួន​១៥​នាក់ ក្នុងនោះ​មានការ​ចាប់ខ្លួន​ជាច្រើន​នាក់​ទៀត​បញ្ហា​ទាំងនេះ​បណ្តាលមកពី​ពលរដ្ឋ​កម្ពុជា យើង​ចូលទៅ​កាប់​ឈើ​ក្រញូង​ខុសច្បាប់​នៅក្នុង​ទឹកដី​របស់​ប្រទេស​ថៃ ។​

​លោក​ឧ​ត្ត​ម​សេនីយ​ទោ ពេជ្រ វណ្ណា បានលើកឡើង​អំពី​ការងារ​ទំនាក់ទំនង​រវាង​ភាគី​កម្ពុជា​និង​ថៃ​តាម​បណ្តា​ច្រក​អន្តរជាតិ​នានា​គឺ​ក្រុមការងារ​របស់លោក​បាន​សហការ​បានល្អ​ជាមួយ​និង​មន្ត្រី​នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ខាង​ភាគី​ថៃ ។​ ​ជាងនេះទៅទៀត​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ​ប្រធានការិយាល័យ​បាន​លើក​អំពី​ផល​លំបាក​មួយចំនួន​ដែល​ក្រុមការងារ​របស់​ការិយាល័យ​ធ្លាប់បាន​ជួបប្រទះ​នាកាល​កន្លងមក​រួមមាន​៖​ការរារាំង​ពី​សំណាក់​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​

លេខ​៩១១​ឈរជើង​នៅ​ក្រុង​ប៉ោយប៉ែត​ដែលមាន​លោក​វរ​សេនី​យ៏​ទោ​សូ​ចាន់ណា​រី ជា​មេបញ្ជាការ បាន​ឃាត់​និង​ចាប់​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំ​ដែក​កម្ពុជា​ថៃ​ចំនួន​មួយ​លើក កាលពី​ឆ្នាំ​២០១២​កន្លងទៅ ពាក់​ព​ន្ធ័​និង​ករណី​ក្រុមការងារ​ការិយាល័យ​ចុះ​យក​ព័ត៌មាន​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ក្នុងការ​ទប់ស្កាត់​ចំណាកស្រុក​ខុសច្បាប់​របស់​ពលរដ្ឋ​កម្ពុជា នៅ​ឆ្នាំ​២០១៣​និង​២០១៤​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៩១១​ដដែល​បាន​បន្ត​ការរារាំង​ក្រុមការងារ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ មិន​ឲ្យ​លើក​ស្លាក​ស្នាក់ការ​ការិយាល័យ​នៅ​ក្នុងភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​លើក​ហេតុផល​ថា ជា​តំបន់​គ្រប់គ្រង​ដោយ​នគរបាល ។​ ​

បន្ទាប់ពី​បាន​រាយ​ការ​ណ៏​ជូន​គណ​អធិប​តិ​មក ក្រុមការងារ​របស់​ម​ន្ត្រី​ការិយាល័យ​បា​នា​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​បាន​តាំងចិត្ត​លើកកម្ពស់​ការងារ​ទំនាក់ទំនង​រវាង​សម្ថ​កិច្ច​កម្ពុជា​និង​ថៃ​ឲ្យ​រឹង​រិត​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជាង​មុន ដើម្បី​បុព្វហេតុ​បំរើ​ផល​ប្រ​យោ​ជ​ន៏​ជូន​ប្រជាជាតិ​និង​សង្គម ។​ ​

ជាទី​បញ្ចប់​នៃ​អង្គប្រជុំ លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក សៀក សុជាតិ នាយសេនាធិការ​ចំរុះ​និង​ជានា​យក​ទីចាត់ការ​ការងារ​ព្រំដែន អគ្គបញ្ជាការដ្ឋាន​បានលើកឡើង​និង​កោត​ស​សើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រធានការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ក្រោម​ការដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនី​យ៏​ទោ ពេជ្រ វណ្ណា ថា​ធើ្វ​ការ​បានល្អ​ជាមួយ​ភាគី​ថៃ ជាពិសេស់​ការងារ​គ្រប់គ្រង​អង្គភាព​នៅតាម​បណ្តា​ច្រក​មួយចំនួន ។​ ​

សម្រាប់​ឆ្នាំ​ខាងមុខ លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក សៀក សុជាតិ ក្នុងនាម​ជានា​យក​ទីចាត់ការ​ការងារ​ព្រំដែន​នឹងមាន​ការបើក​វគ្គ​សាលា​គ្រប់គ្រង ដល់​នាយទាហាន​ដើម្បី​ឲ្យ​បាន​រៀនសូត្រ​នូវ​ជំនាញ​ចំណេះ​ព្រោះ​សម័យនេះ​យើង​ត្រូវការ​ឲ្យ​មន្ត្រី​របស់​យើង​មានចំណេះដឹង​កាន់​ខ្ពស់​ថែមទៀត​។ លោក​ថា​៖​គ្មានអ្វី​ដែល​មិន​រៀន​ហើយ​ចេះ​នោះទេ​មនុស្ស​យើង​នេះ​រៀន​ជា​រៀងរហូត​លុះដល់​ជីវិត​សូន្យ​ទើប​ឈប់រៀន ។

បន្ទាប់ពី​បាន​សំណេះសំណាល​ជាមួយ​មន្ត្រី​ក្រោម​ឳ​វាទ លោក​ឧ​ត្ត​មេស​នី​យ៏​ឯក បានបញ្ជាក់​អំពី​កិច្ចការងារ​ដែល​នឹងត្រូវ​ដោះស្រាយ​នាពេលខាងមុខ​គឺ​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក​នឹង​ប្រឹងប្រែង​ព្យាយាម​ជូ​ប​ជាមួយ លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក សឹម សុផល អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួលបន្ទុក​ការងារ​ព្រំដែន​ដើម្បី​ពិភាក្សា​រក​យន្ត​ដោះស្រាយ​សហការ​ការងារ រវាង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​និង​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​ឲ្យ​ចុះ​និង​គ្នា​ទៅ​ថ្ងៃ​អ​នា​គត់ ។​IMG_1284 IMG_1300