កាមរី​ឆ្លាម​ប្រ​លះ​គ្នារ​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​ភ្លាមៗ​នៅនឹងកន្លែង​

0

សៀមរាប ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​រងរបួស​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​រណ៍​វាង​រថយន្ដ និង​ម៉ូតូ​ខណៈ​កំពុងធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​នៅលើ​ផ្លូវជាតិ​លេខ​៦ កែង​ផ្លូវ​បេនឡាន​ចុង​កៅស៊ូ​ក្នុងភូមិ ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​កាលពី​វេលា​ម៉ោង​២១ និង​៤៥​នាទី​យប់​ថ្ងៃទី​២៦ ខែមករា​។​P1030426
មន្ត្រីប៉ូលិស​ចរាចរណ៍ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ មុត ម៉ាន់ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រះអង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ជា​អ្នកជិះ​ពីក្រោយ ចំណែក​អ្នកបើក​ម៉ូតូ ឈ្មោះ​សិទ្ធ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។P1030432 អ្នក​ទាំង​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ បើកបរ​មកពី​កើត​ទៅ​លិច ដើម្បី​ទៅ​មើល​ប្រពន្ធ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​មកដល់​កន្លែងកើតហេតុ​បាន​បុក​ជាមួយនឹង​រថយន្ដ​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2Y 81.21 បើកបរ​ដោយ​ឈ្មោះ សណ្តា នី ភេទ​ស្រី​អាយុ ៣២​ឆ្នាំ​រស់នៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ពី​កើតមក​លិច​។ P1030428
សមត្ថកិច្ច បាន​បន្ដថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ក្រោយពី​ធ្វើការ​វាស់វែង​រួចរាល់ កម្លាំង​ជំនាញ​បាន​យក​រថយន្ដ និង​ម៉ូតូ​ព្រមទាំង​អ្នកបង្ក​ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​នៃ ស្នងការ ខេត្តសៀមរាប​ដើម្បី​រង់ចាំ​ឲ្យ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ចំណែក​សាកសព ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ឲ្យ​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រីឯ​អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទោ​កាន់​មន្ទីរពេទ្យ​៕ P1030422
ដោយ ខេង ឧ​ត្ត​ម​