គ្រឿងញៀន​មួយ​សំបុក​ធំ​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បង្ក្រាបបាន​២​កន្លែង​និង​មនុស្ស​៧​នាក់​បាន​ចាប់ខ្លួន​

0

​កំពង់ស្ពឺ​=​ជ​នស​ង្ស​យ័​០៧​នាក់ ត្រូវបាន​កង​រាជ​អាវុធ​ស្រុក​សំរោង​ទង​និង អាវុធ ហត្ថ​ក្រុង​ច្បារមន​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​សកម្ម​ភាព​ចាប់​ជ​នស​ង្ស​យ័​នេះ​ដំបូង​គឺ​ចាប់បាន​ជន​ស​ង្ស​យ័​២​នាក់​ក្នុង​ទឹកដី​ស្រុក​សំរោង​ទង​ដោយ​ពួកគេ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា​ក្រុម​គេ​បាន​ជួល​ផ្ទះមួយ​កន្លែង​ទៀត​ក្នុង​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ដែរ ។ IMG-20150128-WA0046កំលាំង​កងរាជអាវុធហត្ថ​ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនី​ត្រី ម៉ែន ស៊ី​ប៊​ន មេបញ្ជាការ បន្ត​ឆែកឆេរ​ផ្ទះជួល​ដែល​គេ​បា​នស​ង្ស​យ័​ថា​មាន ការជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​និង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​តំបន់​ផ្ទះជួល​ក្នុង​ក្រុង​ច្បារមន​។​IMG-20150128-WA0043
​សកម្មភាព​បង្ក្រាប​ដឹកនាំ​ដោយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​នេះ​បានធ្វើ​ឡើងជា​២​ដំណាក់កាល​នៅ​ម៉ោង ២០​និង​៥០​នាទី​ថ្ងៃទី ២៧​ខែ មករា ឆ្នាំ​២០១៥ ដោយ​ផ្តើមឡើង​ក្នុងស្រុក​សំ​រោ​ទង​និង​ចាប់​ជ​នស​ង្ស​យ័​ដែលជា​អ្នក​ចែកចាយ​យ៉ាងសកម្ម​បាន​២​នាក់ ១-​ឈ្មោះ ឡោ សុខ​ហ៊ួ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​សំណង់ សង្កាត់​ច្បារមន គ្រុង​ច្បារមន ខេត្ត​តា​កំពង់ស្ពឺ​មុខរបរ​មិន​ពិតប្រាកដ​ទី​២-​ឈ្មោះ មា​ច ប៉ូ​លីន ភេទ​ប្រុស​អាយុ​៣០​IMG-20150128-WA0039ឆ្នាំ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​ច្បារមន គ្រុង​ច្បារមន ខេត្ត​តា​កំពង់ស្ពឺ ដោយ​ដកហូត​បាន​គ្រឿងញៀន ២​កញ្ចប់​តូច​និង​១​កញ្ចប់​ធំ ម៉ូតូ ០១​គ្រឿង​ម៉ា​កលេត រួមទាំង​សម្ភា​រះ​សេព​គ្រឿងញៀន​ជាច្រើន​ទៀត ។ លោក ឧ​ត្ត​ម​សេនី​ត្រី ម៉ែន ស៊ី​ប៊​ន មេបញ្ជាការ បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ចម្លើយ​លោក​បាន​បញ្ជា​កំលាំង​សហការ​ជាមួយ​លោក​ព្រះរាជអាជ្ញារង អ៊ូ ផាត បន្ត​ឆែកឆេរ​នៅផ្ទះ​ជួល ក្នុងភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​IMG-20150128-WA0010ដោយបាន​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ ប្រាស់​គ្រឿងញៀន​ចំនួន ០៥​នាក់​បន្ថែម​ដែល​ពេលនេះ​ជំនាញ​កំពង់​សាកសួរ ។​លោក​មេបញ្ជាការ​បានបញ្ជាក់​ថា​ក្រោយពី​ចាប់បាន​ជន​ស​ង្ស​យ័​សមត្ថកិច្ច​ដកហូត​បា​ន ម៉ា​ទឹក​ក ៣​កញ្ចប់​តូច​និង​១​កញ្ចប់​ធំ គ្រាប់កាំភ្លើង​K59 ចំនួន​១៩​គ្រាប់ K54​ចំនួន ២០​គ្រាប់ បំពង់​ទីប ២​ដើម កាំបិតកៃ​០២ ដាវ​០១ ថង់​សម្រាប់​ច្រក​ថ្នាំញៀន​ចំនួន ១០៦០​ថង់ ជញ្ជីង​ថ្លឹង​០១ ប្រាក់ ១,២៧៧.០០០​រៀល ប្រាក់​ដុ​លា្ល ៣៥$ រួមទាំង​សម្ភា​រះ​បំរើ​សម្រាប់ សេព គ្រឿង ញៀន​ជាច្រើន​ទៀត ហើយ​ជន​ស​ង្ស​យ័​ទាំង​៥​នាក់​ជំនាញ​និង​សាកសួរ​នៅ ល្ងាច​នេះ ។​IMG-20150128-WA0001
​ដើមឆ្នាំ​២០១៥​ជាពិសេស​ក្នុង​ខែមករា​នេះ​កង​រាជ​អាវុធ​នៅ​ទូទាំង​ខេត្ត​បាន​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ដោយ​បង្ក្រាបបាន​ក្រុម​ជួញដូរ​គ្រឿងញៀន​បានជា​ច្រើន​ករណី ជាការ​ឆ្លើយតប​តាម​បទបញ្ជា​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម សេនី​យ៏ មេបញ្ជាការ កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​ដែល​តែងតែ​ផ្តល់ អនុសា​ស​ន៏​ជាប្រចាំ​លើ​ការងារ បង្កា បង្ក្រាប និង​ទ​ប​ស្កាត់​គ្រប់ សកម្មភាព របស់​ជនល្មើស​ធានា​ឲ្យ​បាន​សុខសន្តិភាព​ជូន​ពលរដ្ឋ​។ IMG-20150128-WA0000លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​សង្កត់ធ្ងន់ថា​លោក​បានដាក់​កំលាំង​បាន​តាមដាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​តាម​មូលដ្ឋាន​មួយចំនួន​ដែល​ក្រុម​ទាំងនេះ​ធ្វើ​សកម្មភាព​ទើបតែ​ពេលនេះ​ទើប​ចាប់​បានជា​បន្តបន្ទាប់​។ ករណី​បង្ក្រាប​គ្រឿងញៀន​ជា​បន្តបន្ទាប់​មកនេះ​គឺ​កំលាំង​កងរាជអាវុធហត្ថ បាន បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​លើ​ការងារ​បង្ក្រាប​និង​ការប្រើប្រាស់​ចែ​ចាយ​គ្រឿង​នៅ​មូលដ្ឋាន​។ បច្ចុប្បន្ន​ជំនាញ​បន្ត​ការសាកសួរ​កសាង​សុំ​ណុំ​រឿង​ទៅ​ឲ្យ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​