ព័ទ្ធចាប់​រថយន្ត​សេរី​ទំនើប​១​គ្រឿង​កាង​ឈើ​ក្រញូង​បន្ទាប់ពី​របុក​មនុស្សម្នា​ក់​ឲ្យ​ស្លាប់​

0

ខេត្តសៀមរាប​៖ កម្លាំង​កងរាជអាវុធហត្ថ​រួម​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​សៀមរាប បាន​ដេញ​ព័ទ្ធ ចាប់​រថយន្ត​សេរី​ទំនើប​១​គ្រឿង ដែល​បាន​កាង​រថយន្ត​ដឹកឈើ​ក្រញូង​ហើយ​បើក​បុក​មនុស្ស​ម្នាក់​ឲ្យ​ស្លាប់​។​
ប្រតិបត្តិ​ការណ៍​នេះ​ធ្វើឡើង​កាលពីរ​ព្រឹក​ថ្ងៃទី​២៨ មករា ឆ្នាំ​២០១៥ នៅ​ភូមិ​តា​កុះ ឃុំ​ខ្នារ10928762_1536863283253165_969058550_n សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។
ប្រភពពីរ​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក លុច​ស៊ិ​ស​RX ៣០០ បាន​ដឹកឈើ​ក្រញូង​ឆ្លងកាត់​ស្រុក​ស្វាយ​លើ ប៉ុន្តែ​ដោយ​មកដល់​ស្រុក ស្វាយ​លើ​រថយន្ត​ដឹកឈើ​នោះបាន​បត់​ក្រោយ​គេច​ទៅតាម​ផ្លូវ​កន្ទួត​ខ្នារ​ក្រៅ ឆ្ពោះ​ទៅតាម​ស្រុក​បន្ទាយស្រី លុះ​ទៅដល់​មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រ រថយន្ត​ដឹកឈើ​ក្រញូង​បាន​បើ​កបំ​បុក​ប៉ា​រ៉ា​ស់​របស់​មេព្រៃ​ហើយ​បន្ត​បើក​គេច​បាត់ស្រមោល​តែម្ដង​។
មន្ត្រី​អាវុធហត្ថ​បន្ថែមថា ក្រោយ​រថយន្ត​ដឹកឈើ​ក្រញូង​បើក​គេច​បាត់​នោះ​ក៍មាន​រថយន្ត​ម៉ាក ហាយ​លិ​ន​ឌ័​រ​មួយគ្រឿង​ទៀត​បើក​កាង​សមត្ថកិច្ច​ដែល​តាម​ព័ទ្ធចាប់ លុះ​មកដល់​មុខ​អធិការនគរបាល​ស្រុក​បន្ទាយស្រី រថយន្ត​ដែល​កាង​នោះបាន​បើកមុខ​មនុស្ស​ម្នាក់ ដែល​កំពុងតែ​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ផងដែរ​។​10947774_1536863286586498_1556826580_n
ប្រភព​ដដែល​បន្ថែមថា ក្រោយ​រថយន្ត​បើក​កាង​រថយន្ត​ដឹកឈើ​ក្រញូង​បើក​បុក​មនុ​ស្សរួច មិនបាន​ឈប់​នោះទេ គឺ​បាន​បើក​បន្ត​ទៅមុខ​រហូតដល់​ភូមិ​តា​កុះ​តៃកុង​ឈប់​ហើយ​បើកទ្វា​រត់គេចខ្លួន​តែម្ដង​។
ប្រភព​បន្តថា រថយន្ត​ដែល​កាង​ឈើ​បើក​បុក​មនុស្ស​នោះ​ម៉ាក​ហាយ​លិ​ន​ឌ័​រពាក់​ស្លាក​លេខ ភ្នំពេញ​២AC ០៦៣៦ ព័​ណ​ទឹកប្រាក់​ដោយឡែក​រថយន្ត​ដឹកឈើ​ក្រញូង​នោះបាន​បែក​កង់​ពេលនេះ​កម្លាំង​មេព្រៃ​កំពុងតែ​រុករក​បន្ត ចំណែក​មនុស្ស​ដែល​រថយន្ត​កាង​បុក​នោះបាន​ស្លាប់​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​៕