រថយន្ត​ដឹកឈើ​ក្រឡាប់​ធ្លាយ​ផ្ទះ​លាក់​ឈើ​រាប់រយ​គីប​នៅ​សង្កាត់​ចេក​

0

រថយន្ត​ដឹកឈើ​ប្រណិត​មួយគ្រឿង ក្រឡាប់​ផ្ងា​ជើង​ឡើងលើ បណ្តាល​ឲ្យ​អ្នករួមដំណើរ ចំនួន​៥​នាក់ រងរបួស​ស្រាល លុះ​ព្រឹក​ឡើង ស្រាប់តែ​ធ្លាយ​ផ្ទះមួយ​ខ្នង់ ដែល​លាក់​ឈើប្រណិត រាប់រយ​ម៉ែត្រ​គីប​ផ្សេងទៀត ធ្វើ​ឲ្យ​ផ្អើល​ដល់​មេព្រៃ សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​ស្វាយរៀង បាន​ត្រឹម​មកឈរ​មើល ។ 4
បើតាម​សមត្ថកិច្ច បាន​បង្ហើប​ឱ្យដឹងថា រថយន្ត​ក្រឡាប់​ក្អួត​ឈើប្រណិត​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​1​រំលង​អា​ធ្រា​ត ថ្ងៃទី​២៩ ឈានចូល​ថ្ងៃទី​៣០ មករា ២០១៥ នៅ​ចំណុច​ផ្លូវលំ ស្ថិតនៅ​ក្នុងភូមិ​ស្វាត សង្កាត់​ចេក ក្រុង​ស្វាយរៀង ។ រថយន្ត​ដែល​ក្រឡាប់​ឈើ​នេះ ម៉ាក់​ហ៊ី​យិន​ដាយ ពាក់​ស្លាក់​លេខ ស្វាយរៀង 3A-0643 រហូតមកដល់​ម៉ោង​11​និង​18​នាទី​ព្រឹក ថ្ងៃទី​30 ខែមករា ក៏មាន​មន្ត្រី​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង​ម្នាក់ ដែល​គេ​ស្គាល់​ថា ឈ្មោះ ឈឿន បានមក​អះអាងថា ឈើប្រណិត​ទាំងនេះ ដឹកយក​ទៅធ្វើ​បន្ទាយ កងរាជអាវុធហត្ថ​។ ហើយ​ដឹក​វង្វេងផ្លូវ ទើប​មក​ក្រឡាប់​ដូច​ច្នេះ ក៏​ប៉​ន្តែ​ក្រុមកម្មករ​តាម​រថយន្ត និយាយថា ឈើប្រណិត​នេះ គឺ​ដឹក​ទៅ​ដាក់​ផ្ទះក្បឿង នៅ​ខាងជើង​កន្លែង​រថយន្ត​ក្រឡាប់ ប្រហែល​មួយរយ​ម៉ែត្រ ដែល​ស្ថិតនៅ​ក្នុងភូមិ​ស្វាត សង្កាត់​ចេក ក្រុង​ស្វាយរៀង​។ 1
ទាក់ទិន​ករណី​ខាងលើ​នេះដែរ លោក យូ វៃ ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្វាយរៀង បាន​ឲ្យ​ដឹងថា លោក​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ ឲ្យ​មក​ទទួលខុសត្រូវ និង​អង្កេត​មើល ក្រែង​គេ​មានច្បាប់​អនុ​ញ្ញា​ត្តិ​ឈើ​ច្រើន​បែបនេះ​។ មិនមែន​ដូច​មន្ត្រី​កងរាជអាវុធហត្ថ អះអាង​នោះទេ ម្នាក់​ថា​ឈើ​នេះ យកទៅ​ធ្វើ​បន្ទាយ ឯ​ម្នាក់ទៀត និយាយថា​យកទៅ​ធ្វើ​ផ្ទះ ហើយ​ឈើ​ច្រើន​បែបនេះ មិនដឹងថា គេ​យក​ទៅណា​ឲ្យ​ពិតប្រាកដ​នោះឡើយ ។​2
រីឯ​មហាជន​និយាយថា រថយន្ត​ដឹកឈើ​ទាំងនេះ គឺ​បាន​ដឹក​បំផ្លាញ​ផ្លូវលំ និង​ស្ពាន​លូ ហើយ​រថយន្ត​ដែល​ក្រឡាប់​នេះ គឺ​មក​របា​ក់ដី​បែក​លូ​កាត់​ថ្នល់ ទើប​ក្រឡាប់ ហើយក៏​ធ្លាយ​ផ្ទះ​ស្តុក​ឈើប្រណិត មាន​ឈើ​សុ​ក្រម និង​បេង នាងនួន ឡៅ​ជា ក្តា​ងឿ ប្រវែង​២​ម៉ែត្រ ទទឹង​១​ម៉ែត្រ កម្រាស់​១​តឹក និង​សរសរ ន​នង​រាប់រយ​ម៉ែ​ត្ត​គីប​5
ហើយ​សមត្ថកិច្ច​មេព្រៃ និង​នគ​បាល​សេដ្ឋកិច្ច ស្នងការ​នគ​បាល​ខេត្ត បាន​ចុះទៅពិនិត្យ​រថយន្ត ដែល​ក្រឡាប់​តែ​មិន​ហ៊ាន​ចូលទៅ​ពិនិត្យ​ផ្ទះ ដែល​ស្តុក​ឈើ​នោះទេ បានត្រឹមតែ​ឈរ​មើល​ពី​ចម្ងាយ​ប៉ុណ្ណោះ ៕