ថ​យន្ត​ដឹក​ដី​បើក​លឿន បុក​រថយន្ត​កាមរី​ឆ្លាម​ពីក្រោយ ខ្ទេច នៅ​ជិត​រង្វង់​មូល​ព្រះ​នរាយណ៍​

0

ភ្នំពេញ : គ្រោះថ្នាក់​ចរាចរ​មួយ បង្ករ​ឡើង​ដោយ​រថយន្ត​ដឹក​ដី​បើកបរ​លឿន ជ្រុល​ទៅបុក​រថយន្ត​កាមរី ឆ្លាម​ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​រថយន្ត​កា​ម​រី ឆ្លាម​ខ្ទាត​ឡើងទៅ​គង​លើ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ រង​ការខូចខាត​មួយ​កំណាត់ ខាងក្រោយ ។​​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ កើតឡើង កាល​វេលា​ម៉ោង ១១ ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៥4 ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មាន​ជ​យ័​ជិត​រង្វង់ មូល​ព្រះ​នរាយណ៍ ។
មន្ត្រីនគរបាល​មូលដ្ឋាន បានអោយដឹងថា អ្នកបើកបរ​រថយន្ត​កាមរី​ឆ្លាម​ឈ្មោះ ទិ​ត្យ ប៊ុន​រី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ មុខរបរ​បើករថយន្ត​ក្រុមហ៊ុន ។ ចំណែក​អ្នកបើករថយន្ត​បង្ក​ឈ្មោះ ណា​ង អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ហូ សង្កាត់​-​ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​1
តាម​អ្នក​សាក្សី​ឃើញ​ហេតុការណ៍ បាន​និយាយថា មុនពេល​កើតហេតុ ឃើញ​រថយន្ត​បង្ក និង​រថយន្ត​រងគ្រោះ បើក​ស្រប​ទិស​គ្នា ក្នុងទិសដៅ ពី​ខេត្តកណ្តាល​ចូល​ក្រុង ភ្នំពេញ ខណ​:​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន រថយន្ត​មួយគ្រឿង​មិន​ស្គាល់ ម៉ាក តប់​ឆ្វេង​ឆ្លងផ្លូវ​ពីមុខ រថយន្ត​រងគ្រោះ ខណ​:​នោះ រថយន្ត​រងគ្រោះ ក៏បាន​ជាន់ ហ្វ្រាំង​ឈប់ ស្រាប់តែ​រថយន្ត ដឹក​ដី ដែល​កំពុងបើក​តាម ក្រោយ​ក៏​ជ្រុល​បុក​រថយន្ត កាមរី​ឆ្លាម​ពីក្រោយ​យ៉ាង ពេញទំហឹង​តែម្តង បណ្តាលអោយ​រថយន្ត​កា​ម​រី​ឆ្លាម រង​ការខូចខាត​រួញ​ចូលគ្នា​មួយ​កំណាត់​ក្រោយ​ទាំងស្រុង ប៉ុន្តែ​មិនមាន​អ្នកណាម្នាក់ នៅក្នុង​រថយន្ត​កាមរី​ឆ្លាម​រងគ្រោះ ថ្នាក់​នោះទេ ។​2
ក្រោយ​កើតហេតុ ភាគី​រថយន្ត​ដឹក​ដី បាន​ចេញមក សម្របសម្រួល សុំ​ដោះ ស្រាយ​សង​សំណង​ដល់​រថយន្ត​កាមរី​ឆ្លាម​រងគ្រោះ ប៉ុន្តែ​ក្នុងករណី​គ្រោះថ្នាក់ ចរាចរ​នេះ បាន​បង្ក​អោយ​ខូច របាំង​ថ្ម​ចែក​ទ្រូងផ្លូវ របស់​សាលា​រាជ ធានី​ភ្នំពេញ​នោះ ទើប​សមត្ថកិច្ច ចរាចរ​ខណ្ឌមានជ័យ ចុះ​វាស់វែង និង​ធ្វើការ​បញ្ជូន​រថយន្ត​ទាំង​២ ទៅ​ការិយាល័យ​ចរាចរ​ផ្លូវ គោក​រាជធានី ដើម្បី​ដោះស្រាយ​បន្ត ៕