រថយន្ត​ទួរីស​បុក​រថយន្ត​ដឹក​ដី​១​បួស​ធ្ងន់​ស្រាល​៦​នាក់​នៅ​វាល​ស្បូវ​

0

ភ្នំពេញ ៖ មនុស្ស​៦​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍រ​មួយ​វាង​រថយន្ដ ២​គ្រឿង​បើក​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង ដោយសារតែ​អ្នកបើកបរ​រថយន្ដ តួ​រី​ស​មិន​ប្រយ័ត្ន​បើក​ជែង​ក្នុងស្ថានភាព​ផ្លូវ​មាន​ឧ​ប​ស័គ្គ រំលោភ​ចូល​ចំណែក ផ្លូវ​ខាង​រថយន្ដ​ដឹក​ដី ។
ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​រថយន្ដ​២​គ្រឿង​បុក គ្នា​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៧ និង​1៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែមករា ឆ្នាំ ២០១៥ នៅលើ​ផ្លូវជាតិ​លេខ​១ ភូមិ​ក្ដី តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ។
ជនរងគ្រោះ​ទាំង​៦​នាក់​បាន​ជិះ​នៅលើ​រថយន្ដ ម៉ាក​ស្ដា​រិច ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-2203 បើកបរ​ដោយ​ឈ្មោះ លី ភា ភេទ ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្ដ ស្វាយរៀង រងរបួស​រយះ​ជើង​ខាងឆ្វេង ក្នុងនោះ​អ្នករួមដំណើរ​៥​នាក់​រងរបួស​ធ្ងន់ ស្រាល​ទាំងអស់​មាន​១-​ឈ្មោះ កង់ សាវ៉ាត ភេទ​ស្រី អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ២-​ឈ្មោះ ពិន ថុល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៣-​ឈ្មោះ ពិន ច​ន្ធី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ ពិន ហុន ភេទ​ស្រី អាយុ​១៦​ឆ្នាំ ទាំង​៣​នាក់​ជា​បងប្អូន​បង្កើត​គ្នា មាន​ទី លំនៅ​ភូមិ​ឧដុង្គ ឃុំ​ព្រៃ​កំ​បៅ ស្រុក​ពាម ជរ ខេត្ដ​ព្រៃវែង និង​ទី​៥-​ឈ្មោះ ស៊ឹម ដា ភេទ​ស្រី អាយុ​៦៨​ឆ្នាំ មាន​ស្រុកកំណើត ខេត្ដ​កំពង់ធំ ។
រីឯ​រថយន្ដ​មួយគ្រឿង​ទៀត ជា​ប្រភេទ​រថយន្ដ​ដឹក​ដី​ធុន​ធ្ងន់​ម៉ាក​សាំ​យ៉ុង ពាក់​ស្លាក​លេខ ក​-៨២១០ ភព​៣​។​3
ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នេះ លោក ហ៊ុល ផាន់​ណា នាយរង​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរ​ខណ្ឌ​ច្បារអំពៅ​ដែល ចុះទៅពិនិត្យ​កន្លែងកើតហេតុ​បានឱ្យដឹងថា តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍ ដំបូង​ឡើយ​រថយន្ដ​ដឹក​ដី​បើក​ក្នុងទិសដៅ ពី​ភ្នំពេញ​ទៅ​កៀនស្វាយក្នុង​គន្លង​ផ្លូវ របស់ខ្លួន ។ ចំណែក​រថយន្ដ​ស្ដា​រិច​ដឹក អ្នកដំណើរ​ក្នុងទិសដៅ​បញ្ច្រះទិស​គ្នា ពី​កៀន ស្វា​យមក​ភ្នំពេញ មកដល់​ចំណុច​កើត ហេតុ​រថយន្ដ​តួ​រី​សបាន​បើក​ជែង​រថយន្ដ មួយគ្រឿង​ទៀត​នៅ​ពីមុខ ហើយ​បែក​កង់ បណ្ដាលឱ្យ​ទាញ​ចង្កូត​ទៅបុក​ចំ​ពីមុខ រថយន្ដ​ដឹក​ដី​ពេញទំហឹង​បណ្ដាលឱ្យ​រង របួសធ្ងន់​ស្រាល​៦​នាក់​ដែល​សុទ្ធសឹងតែ ជិះ​ក្នុង​រថយន្ដ​ស្ដា​រិច ។ 4
លោក​បាន​បន្ដថា បើតាម ការវាស់វែង​នៅ​ចំណុច​គ្រោះថ្នាក់ គឺ​បង្ក ឡើង​ដោយ​រថយន្ដ​ទួរីស​ដឹក​អ្នកដំណើរ បើក​ជែង​ក្នុងស្ថានភាព​ផ្លូវ​គ្រោះថ្នាក់ ហើយ​រំលោភ​លើ​ចំណែក​ផ្លូវ​រថយន្ដ​ដឹក ដី​ទើប​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ។
ក្រោយ​កើតហេតុ រថយន្ដ​ទាំង​២​គ្រឿង ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី ភ្នំពេញ ដើម្បី​ដោះស្រាយ​តាមច្បាប់ ។ ដោយឡែក​អ្នករបួស​ទាំង​៦​នាក់ ដឹក​មក ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​មានជ័យ ៕