ពិធីបុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង​នៅ​ទឹកដី​អង្គរ​មាន​លក្ខណៈ​អឹកធឹក​ជាង​បណ្តា​ឆ្នាំមុនៗ​

0

សៀមរាបៈ នៅឯ​ទី​អារាម​វត្ត​ដំណាក់​ក្នុង​ក្រុង​សៀមរាប នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ ពុទ្ធសាសនិក​រាប់ពាន់​នាក់​បាន​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី បុណ្យ​មហា​មាឃបូជា​។ មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ជា​អ្នក​គោរពបូជា​ព្រះពុទ្ធ សាសនា ដោយ​ក្នុង​ដៃ​មាន​កាន់​ទៀនធូប​ផង​មើលទៅ​មាន​ភាពសប្បាយ​រីក រាយ​ក្នុង​ការចូលរួម​ក្នុង​ពិធីបុណ្យ​នេះ ព្រោះថា​ជា​ពិធីបុណ្យ​មាឃបូជា​ដែល​P1030449ត្រូវ បានរៀបចំ​ធ្វើឡើង​យ៉ាង​ធំដុំ​ជាង​បណ្តា​ឆ្នាំមុនៗ​។ ពិធីបុណ្យ​នេះដែរ​ក៏មាន​ការរាប់​បាត​ដល់​ព្រះសង្ឃ​ចំនួន​១២៥០​អង្គ​ដែល ត្រូវបាន​និមន្ត​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​នេះ ដែល​រំលឹក​ទៅ​ដល់ពេល​ព្រះពុទ្ធ​ជា ម្ចាស់​ព្រះអង្គ​ទ្រង់​ប្រសូត្រ​ត្រាស់ដឹង​និង​ចូល​បរិ​និ​ពា​ន្ត​។​P1030458 ពុទ្ធបរិស័ទ​ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​មហា​មាឃបូជា​នេះ បាន​សម្តែង​នូវ ទឹកចិត្ត​សប្បាយរីករាយ​គ្រប់ៗ​គ្នា​ដោយ​និយាយថា នេះ​ជា​កម្មវិធី​បុណ្យ​ដែល ប្រារព្ធ​ធ្វើឡើង​មាន​លក្ខណៈ​អ​ធឹ​ក​អធម​មែន​មែន ដែល​ពួកគាត់​មិនដែល​បាន ជួប​មកពី​មុន​នោះទេ​៕P1030444 P1030452 P1030446ដោយ​ខេង​ឧ​ត្ត​ម