​​ទៅ​ហូប​ការ​មក​ផ្ទះ​វិញ​ស្រវឹង​ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​រងរបួស​បាក់​ធ្គា​ម​ធ្ងន់ធ្ងរ​

0

​កំពង់ឆ្នាំង​៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​បាក់​ថ្គាម ដោយ​ស្រវឹង​មកពី​ស៊ីការ​ជិះ​ម៉ូតូ​ទៅបុក​បង្កាន់ដៃស្ពាន​ករ​ណី​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​០២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ លើ​ផ្លូវលំ​គ្រួស​ក្រហម​ស្ថិតនៅ​ក្នុងភូមិ​ប្រ​ស្នឹ​ប ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ​។
​ ​IMG-20150202-WA0000សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​និយាយ​អោយដឹងថាៈ ជនរងគ្រោះ​រូបនោះ​មានឈ្មោះ ប៉ូ​យ សឿន អាយុ​២២​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​មុនពេល​កើតហេតុ ជនរងគ្រោះ​រូបនេះ​បាន​ជិៈ​ម៉ូតូ​ម៉ាក​ស្មាស់ ព​ណ៏​ខ្មៅ​អត់​ស្លាក​លេខ ទៅ​ហូប​ការ​គេ​ជាមួយ​បងប្រុស​នៅ​ចុង​ភូមិ​។​ក្នុងពេល​ហូប​ការ​នោះ​បងប្រុស​បាន​ស្រវឹង​ដោយ​អោយ​យុវជន​រងគ្រោះ​ឌុប​មក​ផ្ទះ​មុន លុះ​ពេល​ឌុប​បងប្រុស​ដាក់​ផ្ទះ​រួច​​ហើយ​ជនរងគ្រោះ​បាន​ជិៈ​ម៉ូតូ​ទៅ​រោងការ​បន្ត​ផឹកស៊ី​ទៀត​។​IMG-20150202-WA0002គឺ​រហូត​ម៉ោងជាង​១​រសៀល ពេល​គេ​សារ​រោង​ទើប​ជនរងគ្រោះ​បាន​ជិៈ​ម៉ូតូ​មក​ផ្ទះ​វិញ​ម្នាក់ឯង​។​ដោយសារតែ​ស្រវឹងស្រា​ខ្លាំងពេក​គេ​ក៏បាន​ជិះ​ម៉ូតូ​ទៅបុក​បង្កាន់ដៃស្ពាន បណ្តាលអោយ​រងរបួស​បាក់​ឆ្អឹងថ្គាម​យ៉ាងធ្ងន់ធ្ង​រ ចំណែក​ម៉ូតូ​បាន​ខ្ទេច​មុខ​មួយ​កំណាត់​។​
​ ​សមត្ថកិច្ច​បាន​បន្ត​អោយដឹងទៀតថាៈ ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​ព្យាបាល​នៅផ្ទះ​ពេទ្យ​ឯកជន​មួយ​ក្នុងភូមិ ប៉ុន្តែ​ដោយសារ​សភាព​របួសធ្ងន់​ធ្ង​រ​ពេក​ក៏បាន​បញ្ជ​ន​ជូន​មក​មន្ទីរពេទ្យ​ខេត្ត និង​ដោយ​ក្រុមគ្រូពេទ្យ​ខេត្ត​ពេល​ឃើញ​សភាព​របួស​នេះ​ធ្ងន់ធ្ងរ គេ​ក៏បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​ជា​បន្តទៀត ដែល​ករណីនេះ​គួរ​ទេ​អ្នក​ស្រវឹង​ទាំ​អស់​យល់​បើ​ស្រវឹង​កុំ​បើកបរ និង​បើ​បើកបរ​កុំ​ស្រវឹង​បើ​បុក​ភឹង​គឺ​របួសធ្ងន់​បែប​នេះឯង​៕