​ស្ត្រី​ម្នាក់​ជាប់​ពាក់​ព័​ន្ឋ​ទៅនឹង​ការរក្សា​ទុក ចែកចាយ​ថ្នាំញៀន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

0


​ព្រះសីហនុ​៖​ស្ត្រី​ជើង​ខ្លាំង​ម្នាក់​ដែល​ជាប់​ពាក់​ព័​ន្ឋ​ទៅនឹង​ការ​រក្សាទុក ចែកចាយ​ថ្នាំញៀន​ខុសច្បាប់​ត្រូវបាន​កំលាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​ឃាត់ខ្លួន​នា​ល្ងាច​ថ្ងៃទី​០១​ខែកុម្ភ​ឆ្នាំ​២០១៥​នេះ​វេលា​ម៉ោង​និង​១៧​និង​៣០​នាទី ត្រង់ចំនុច​ភូមិ​អំពូ​ខ្មៅ​ឃុំ​ព្រៃ​នុម​ខេត្ត​ព្រះសីហនុ​។​IMG-20150202-WA0024
​ ​លោក​វរៈ​សេនី​យ៏​ទោ តាក សា​រិ​ទ្ឋ នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​ថ្នាំញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា ការចាប់​ឃាត់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​កំលាំង​របស់លោក​ធ្វើការ​ស៊ើបអង្កេត​អស់​ជាច្រើន​ស​ប្តា​ហ៏​កន្លងមក ប៉ុន្តែ​កាលនោះ ដោយ​ពុំទាន់​វត្ថុតាង​ច្បាស់លាស់ ទើប​សមត្ថកិច្ច​ពុំ​ល​ទ្ឋ​ភាព​ចាប់ខ្លួន​។ រហូតដល់​ថ្ងៃទី​០១​ខែកុម្ភ​នេះ វេលា​ម៉ោង​១៧​និង​៣០​នាទី​ខ​ណះ​ពេល​ជនសង្ស័យ កំពុង​ធ្វើ​សកម្មភាព​ចែកចាយ ទើ​កំលាំង​របស់លោក ចុះ​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​IMG-20150202-WA0023
ជនសង្ស័យ​មានឈ្មោះ​គៀក ម៉ៅ ភេទ​ស្រី អាយុ​២៨​ឆ្នាំមាន​ស្រុកកំណើត​នៅ​ខេត្តកំពត​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​អំពូ​ខ្មៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​(​ពីបទ​ចែកចាយ​គ្រឿងញៀន​)​រួមជាមួយ​វត្ថុតាង រួមមានៈ​ថ្នាំញៀន​ចំនួន​១២៥​កញ្ចប់​តូច​ស្មើ​និង​៣៩.៦​គ្រាម ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​ម៉ូតូ​ចំនួន​០១​គ្រឿង​រូ​ម​ទាំង​ឧ​បករ​ណ៏​ប្រើប្រាស់​មួយចំនួន​។​
​ ​បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​កំពុង​ត្រូវបាន​កំលាំង​សមត្ថកិច្ច​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាតំបូង​ខេត្ត​ព្រះសីហនុ ចាត់ការ​តាម​និតិ​វិធី​៕IMG-20150202-WA0025 (1)