​​បើករថយន្ត​ធន់​ធំ​ទៅបុក ចុង​ដើម​ឬ​ស្សី​ជាច្រើន​ដើម​ដែល​ដឹក​តាម​រថយន្ត​កែឆ្នៃ ពីក្រោយ​ ​ជុង​ធ្លាយ​ចូលក្នុង​កាប៊ីន សំណាងល្អ​អ្នកបើក​និង​ព្រូ​គ្រាន់តែ​រងរបួស​ស្រាល​

0

កំពង់ឆ្នាំង​៖​ហេតុ​ការគ្រោះថ្នាក់​ចរាចរ​ណ៏​ដ៏​គួរ​ញាក់សាច់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​​បរិបូរ​ណ៏ បានធ្វើអោយ​មនុស្ស​ម្នាក់​ដែលជា​អ្នកបើកបរ​e1រថយន្ត​ធន់​ធំ​ម៉ាក IZUZU និង​ព្រូ​ម្នាក់ គ្រាន់តែ​រងរបួស​ស្រាល ខណៈដែល​ជនរងគ្រោះ​ទាំង​២​នាក់​បើករថយន្ត ទៅបុក​ជុង​នឹង​គំនរ​ដើម ឬ​ស្សី​ដែល​ដឹក​នឹង​រថយន្ត​កែឆ្នៃ​បណ្តាលអោយ​ធ្លាយ​កញ្ចក់​ចូលក្នុង​កាប៊ីន​រថយន្ត ។e2
​ ​មន្ត្រីនគរបាល​ស្រុក​បរិបូរ​ណ៏​បាន​និយាយថាៈ អ្នកបើករថយន្ត​និង​ព្រូ​ដែលមាន​សំណាង​មួយ ក្នុង​១​ពាន់ គ្រោះថ្នាក់​មានឈ្មោះ សយ សុ​ភ័​ក្រ អាយុ​២២​ឆ្នាំ មាន ទីលំនៅ ខ​ណ្ឌ័​ដង្កោ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ និង​ព្រូ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ពួកគាត់​បើករថយន្ត​ម៉ាក IZUZU ព​ណ៏​ស ពាក់ ស្លាក​លេខ ស្វាយរៀង 3A. 0501 ។​ដោយឡែក​អ្នកបើកបរ​រថយន្ត​កែឆ្នៃ​ដឹក​ដើម​ឬ​ស្សី​មាន ឈ្មោះ​ឡាំង គឹម លៀង អាយុ​៥៨​ឆ្នាំ មាន​៥៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្រាំង​វែង ឃុំ​ស្នា​អ​ន្សា ស្រុក​គ្រគរ ខេត្តពោធិសាត់ ។e3
​ ​ប្រភព​ដដែល​បាន​បន្តថាៈ មុនពេល​កើតហេតុ អ្នកបើករថយន្ត​កែឆ្នៃ​យន្ត​បាន​ដឹក​ដើម​ឬ​ស្សី​
​យ៉ាង​ពេញ​លៀន​ចេញទៅ​ក្រោយ​ដោយ​គ្មាន​ស្លាក​សញ្ញា​នោះទេ លុះ​ពេលមកដល់​ចំណុចកើតហេតុ​​មាន​រថយន្ត​ធន​ធំ​ខាងលើ បាន​បើក​មកពី​ក្រោយ ហើយ​បាន​ចាំង​នឹង​ភ្លើង​ហ្វា​រថយន្ត​មួយគ្រឿង​ផ្សេង ទៀត​ដែល​បើក​មកពី​មុខ​បណ្តាលអោយ​ង​ងិ​ត​មើល​ឧបសគ្គ​មិនឃើញ​ក៏បាន​ជ្រុល​ទៅបុក​ចុង​ដើម​ឬ​ស្សី​ជុង​មុត​ធ្លាយ​ចូលក្នុង​កាប៊ីន​រថយន្ត តែ​e4សំណាងល្អ​អ្នកបើក​និង​អ្នក​ជិៈ​ជាមួយ​ឃើញ​ទាន់​បាន​ឱន​គេច ផុត គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ​ប្រើ​សិន​បើ​គេច​មិនទាន់​ទេ​ចុង​ឬ​ស្សី​នឹង​ដោយ​ទម្លុះ​ទ្រូង​និង​មុខជា​ពុំខាន​ឡើយ ។​
​ ​អ្នកបើកបរ​រថយន្ត​កែឆ្នៃ​ឈ្មោះ ឡាំង គឹម លៀង បាន​និយាយប្រាប់​សមត្ថកិច្ច​ថាៈ​រូបគាត់​ទិញ​​ដើម​ឬ​ស្សី​ពី​ឃុំ​នានា ក្នុង​ខេត្តកំពង់ឆ្នាំង យកទៅលក់​នៅ​កំពង់ហ្លួង ស្រុក​ក្រគរ​ខេត្តពោធិសាត់ ។e5
​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដែល​រងរបួស​ស្រាល​ត្រូវបាន​គេ​ដឹក​ទៅ​ព្យាបាល នៅ​មណ្ឌល សុខភាព​ស្រុក​បរិបូរ​ណ៏​ចំណែក​មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​នាំយកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​បរិបូរ​ណ៏​ដើម្បី​រង់ចាំ​ការដើ​ស្រាយ​ជា​ក្រោយ ៕ e6