​​ជិៈ​កង់​ឆ្លងថ្នល់​ជាតិ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត CRV បុក រង​បួស​ធ្ងន់​អ្នកជិះ​កង់​

0

​កំពង់ឆ្នាំង​.៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ ក្នុង​ដែល​គាត់​ជិះ​កង់​ឆ្លង​ថ្នល់ជាតិ ត្រូ​ហើយ​វ​រថយន្ត​ម៉ាក CRV បុក​ពេញទំហឹង ។ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​បានកើត​ឡើង​នៅ​ពី​វេលា​ម៉ោង ៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត ភូមិ​អូរ សណ្តាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ។​q5
​ ​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បាន​និយាយថាៈ ជនរងគ្រោះ​មានឈ្មោះ ប៉ិច ហាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក CRV ព​ណ៏​ទឹកប្រាក់​​ពាក់​ស្លាក​លេខ​ភ្នំពេញ 2L. 2274 បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ​។​​ ​ប្រភព​ដដែល​បាន​បន្តថាៈ នៅ​មុនពេល​កើតហេតុ​បុរសរងគ្រោះ​ខាងលើ​បាន​ជិៈ​កង់​ចេញពី​ផ្លូវលំ​​ហើយ​បាន​ឆ្លងថ្នល់​ជាតិ​លេខ​៥​មិនបាន​ប្រយ័ត្ន ស្រាប់​តែមាន​រថយន្ត​ម៉ាក​ខាងលើ​ដែល​ធ្វើដំណើរ ពី​ត្បូង ជើងបាន​បុក​ពេញទំហឹង​បណ្តាលអោយ​បុរសរងគ្រោះ​ខ្ទៀត​ប៉ើង​ជាច្រើន​ម៉ែត្រ​សន្លប់​ស្តូកស្តឹង​តែម្តង​។​q6
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ខេត្ត​ទោ​ដឹក​មក​សង្គ្រោះ ចំណែក​អ្នកបើក​របរ​បានគេច​ខ្លួន​បាត់ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី​មាន​គេ​ស្គាល់​អ្នកបើកបរ​ជាម​ន្ត្រី​រាជការ​ម្នាក់ នៅ​មន្ទីរ​អង្គភាព​មួយ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ។​
​ ​រថយន្ត​បង្ករ​ត្រូវ​វ​បាន​សមត្ថកិច្ច​នគរបាល​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ​​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕ q1