​ភ្លើង​អគ្គី​ភ​យ័​លេប​ត្របាក់​ផ្ទះមួយ​ខ្នង វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​

0

​​ខេត្តស្វាយរៀងៈ មាន​ភ្លើង​អគ្គី​ភ​យ័​ឆាបឆេះ​លេប​ត្របាក់​ផ្ទះ​អស់​មួយ​ខ្នង​ព្រមទាំង​ទ្រព្យសម្បត្តិ​ប្រាក់កាស​ក្លាយជា​ផេះ​និង​អណ្តាតភ្លើង​បាន​ឆាបឆេះ​ងាប់​ជ្រូក​ក្នុង​ទ្រុង​អស់​៧​ក្បាល​និង​ឆេះ​រលាក​ខ្នង​ជ្រូក​១៨​ក្បាល​កាលពីរ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១​កុម្ភៈ​z2២០១៥​នៅ​ភូមិ​ចុង​ព្រែក​សង្កាត់​ស្វាយរៀង​ក្រុង​ស្វាយរៀង​។​ទាក់ទិន​ករណី​ខាងលើ​នគ​បាល​ក្រុង​ស្វាយរៀង​បាន​ឲ្យ​ដឹងថា​ម្ចាស់ផ្ទះ​ដែល​ឆេះ​ឈ្មោះ​រស់​សាម៉ុន​អាយុ​៥២​ឆ្នាំមាន​ប្រពន្ធ​ឈ្មោះ​ណុ​ច​បូ​រិ​ន​អាយុ​៤៥​ឆ្នាំ​មានកូន​៣​នាក់​ស្រី​២​នាក់​។​​មុនពេល​កើតហេតុ ក្រុមគ្រួសារ​នេះ​បាន​បិតទ្វា​ផ្ទះ​ចោល​ហើយ​ប្តី​និង​កូនប្រុស​បាន​ទៅ​មើល​ការប្រកួត​កីឡាបាល់ទាត់​z5ដណ្តើមពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​លើក​ទី​៩​ឆ្នាំ​២០១៥​នៅ​កីឡាដ្ឋាន​ខេត្តស្វាយរៀង​រីឯ​ប្រពន្ធ​និង​កូនស្រី​ទៅ​ចូលរួម​ក្នុង​ពិធីមង្គលការ​សាច់ញាតិ​នៅ​ភូមិ​មេភ្លើង​សង្កាត់​ស្វាយរៀង​។​លុះដល់​ម៉ោង​ប្រមាណ​ជា​៨​និង​៣០​នាទី​យប់​ក៏មាន​ទុស្សេ​ខ្សែភ្លើង​បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​តែម្តង​។​ហើយ​ពេល​ភ្លើង​ឆេះ​ពេញក្រមុំ​ទើប​មាន​អ្នកជិតខាង​បានឃើញ​ទើប​នាំគ្នា​មកជួយ​ពន្លត់​និង​ទូរ​សព្ទ័​ហៅ​រថយន្ត​ឆាបឆេះ​ផ្ទះ​អស់​ទៅហើយ​រីឯ​z3អ្នកស្រុក​ខ្លះ​គាស់​ក្រោលគោ​យក​គោ​ចេញ​ខ្លះ​វាយ​បំបែក​ទ្រុង​ជ្រូក​ដែលមាន​ជ្រូក​ក្នុង​ទ្រុង​ចំនួន​៦០​ក្បាល​ក៏ប៉ុន្តែ​ដោយ​ទ្រុង​ជ្រូក​ធ្វើ​ច្រើន​ខាន់​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​ក្តៅ​ងាប់​កូនជ្រូក​អស់​៧​ក្បាល​ក្នុង​១​ក្បាល​ទម្ងន់​២០​គីឡូក្រាម​និង​រលាក​ខ្នង​ជ្រូក​ធ្ងន់ធ្ងរ​១៨​ក្បាល​ក្នុងនោះ​ជ្រូក​មេ​ពូជ​១​ក្បាល​ហើយ​ជ្រូក​៤២​ក្បាល​ទៀត​ជួយសង្គ្រោះ​បាន​។​
​បើតាម​ស្ត្រី​រងគ្រោះ​និយាយ​ទំ​ង​ទឹកភ្នែក​ថា​ផ្ទះ​របស់គាត់​ដែល​ឆេះ​ក្លាយទៅជា​ផេះ​នេះ​ជា​ផ្ទះ​ទៀម​ផ្ទាល់​ដី​មាន​ទំហំ​៧​ម៉ែត្រ​×៩​ម៉ែត្រ​សង់​អំពី​ថ្ម​ក្រោម​គ្រឿង​លើ​ឈើ​1​ដំបូល​ប្រក់ស​ង្ខ័​សី​ឆេះ​អស់​និង​ឆេះ​ទ្រព្យ​​សម្បត្តិ​ក្នុងនោះ​មាន​ទូ​ដាក់​សំលៀកបំពាក់​ពេញ​៦​ទូរ ក្បាល​CD/ VDO ចំនួន​២​គ្រឿង ទូរទស្សន៍ ៤​គ្រឿង ធុងបាស់​៨​គ្រាប់​និង​គ្រឿង​ខា​រា​អូ​ខេ​២​គ្រឿង​ចានឆ្នាំង​អង្ករ​មួយចំនួន​ប្រាក់​២​កេះ​ស្មើ​ជាង​១​ម៉ឺន​ដុល្លា​រីឯ​មាស់​ខ្សែក​ខ្សែដៃ​បាន​រកឃើញ​វិញ​ហើយ​ការខូចខាត បើ​គិត​ជា​ប្រាក់​សរុប​អស់​បរមាណ​៣​ម៉ឺន​ដុល្លា​។​z1ហើយ​ករណី​ភ្លើង​ឆាបឆេះ​នេះ​សមត្ថកិច្ច​បាន​មានប្រសាសន៍ថា​មូលហេតុ​ការ​ធ្វេស​ប្រ​ហេស​របស់​ម្ចាស់ផ្ទះ​ពេលចេញ​អស់ពីរ​ផ្ទះ​មិន​បិត​បារ៉ែត​ភ្លើង​ទើប​បណ្តាល​ឲ្យ​ទុស្សេ​ខ្សែភ្លើង​គ្មាន​មនុស្ស​នៅចាំ​ផ្ទះ​ពេល​ភ្លើង​ឆេះ​ពេញក្រមុំ​ទើប​អ្នកជិតខាង​ឃើញ​ហើយ​នេះ​បាន​អ្នកជិតខាង​មកជួយ​ពន្លត់​និង​រថយន្ត​ពន្លត់​អាគី​ភ​យ័​មកជួយ​អន្តរាគមន៍​ពន្លត់​ទាន់​ទើប​នៅសល់​រោង​ទ្រុង​ជ្រូក​២​គ្រាន់​ឲ្យ​កូន​ជ្រក​ដូច​ច្នះ​មុន​និង​ចាកចេញ​មេត្តា​បិត​បារ៉ែត​ភ្លើង​ហើយ​យក​ល្អ​គួរ​មាន​អ្នក​ចាំផ្ទះ​ទើប​ប្រសើរ ។​