នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ឆក់​ខ្សែ​.​ក​២​នាក់​បញ្ជូនទៅ​តុលាការ​

0

​ខេត្តសៀមរាប ៖ នគរបាល បាន​ចាប់ខ្លួន ជនសង្ស័យ ក្នុង​ក្រុង​សៀមរាប​២​នាក់​ក្នុង ចំណោម​៤​នាក់ បញ្ជូន ទៅ​តុល​ការ ។ ហេតុការណ៍ ចាប់ខ្លួន​កាលពី​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៥​នៅក្នុង​ក្លឹប​កីឡាបាល់ទាត់ ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ខណៈ​ពូកគេ​កំពុង តែ​លេង​បាល់ទះ ។​10686641_1509309582627141_6247599771947792281_n
​មន្ត្រីនគរបាល មូលដ្ឋាន បាន​ឲ្យ​ដឹងថា មុនពេល កើតហេតុ​ជនរងគ្រោះ ២​នាក់​ប្តី​ប្រពន្ធ បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ផ្សារលើ​ធំថ្មី ត្រូវបាន​ជនសង្ស័យ ខាងលើ​ឆក់​ខ្សែ​.​ក​ពី​ប្រពន្ធ នៅ​ចំនុច​ជិត​ផ្លូវកែង បត់​មកពីផ្សារ​ធំថ្មី បានសម្រេច​ក៏​គេចខ្លួន បាត់ស្រមោល​តែម្តង រួច​បន្តទៅ​ឆក់​នៅមុខ​ភូមិភាគ​តែ​មិនបាន​សម្រេច​ក៏​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​10945706_1509309652627134_8401379797287084763_n
​មន្ត្រីនគរបាល បន្ថែមថា ជនរងគ្រោះ​ទាំងពី​នាក់​មានឈ្មោះ​ស៊ា​ង សីហា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​(​ប្តី​) និង​ប្រពន្ធ​ជិះ​ម៉ូតូ​ពីក្រោយ​ឈ្មោះ​ឃឿន ចាន់​រស្មី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​ជនសង្ស័យ​ឆក់​ខ្សែក​បានសម្រេច​នោះ​មាន​ទម្ងន់​ប្រាំ​ជី ។ ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ​ហេង ចំរើន ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ខ្វៀន សង្កាត់​គោកចក ក្រុង​សៀមរាប ដែល​ជនសង្ស័យ​បាន​បើក​ម៉ូតូ​ក្នុងទិសដៅ​ស្របគ្នា​រួច​ទៅ​អែប​ម៉ូតូ​ជនរងគ្រោះ​ក៏​ធ្វើ​សកម្មភាព​ឆក់​ក​ន្ទ្រា​ក់​ខ្សែ​កមាស​១​ខ្សែ​ពី​ជនរងគ្រោះ តែ​មិនបាន​សម្រេច ក៏​ជិះ​ម៉ូតូ​គេច​បាត់ ។10438977_1509309562627143_425333503514774511_n
​ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ចាប់ខ្លួនបាន​មានឈ្មោះ​ឆេង បូ​រា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ម៉ាក​ស៊ី​ប៊ី​អ​(CBR)​ពណ៌​ឈាមជ្រូក​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ និង​ម្នាក់ទៀត​ឈ្មោះ​មាឃ សំណាង​ភក្តី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ដែល​ទើប​មកពី​ភ្នំពេញ​មក​ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​គោកចក បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ម៉ាក​អេស​អិ​ល ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១AO-៩៦០៩ ព្រមទាំង​បក្សពួក​២​នាក់​ទៀត​ឈ្មោះ​ឌី និង​ឈ្មោះ​ឡៃ បាន​ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​ស គេចខ្លួនបាត់​តែម្តង ។​​លោក​បន្ថែមថា ក្រោយពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់មក​ក៏បាន​ធ្វើការ​ដកហូត​វត្ថុតាង​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ ។​10527290_1509309612627138_2587927768102769123_n 20705_1509309739293792_7298611191592164_n 10256796_1509309709293795_1540314856006156375_n