​នគរបាល​ខណ្ឌ​សែន​សុខ​នឹង​បញ្ជូន​អ្នកញៀន​ល្បែង​ជល់​មាន់​១៤​នាក់​ទៅ​តុលាការ​ព្រឹក​ថ្ងៃទី​៣ កុ​ម្ភះ​

0

ភ្នំពេញ​៖​អ្នកញៀន​ល្បែង​ជល់​មាន់​១៤​នាក់ នគរបាល​ខណ្ឌ​សែន​សុខ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​២ កុម្ភៈ ២០១៥​។​v3
​ ​អ្នកញៀន​ល្បែង​ជល់​មាន់​ទាំង​១៤​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១​ឈ្មោះ ស្រេង លី​ហួង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទី​២​ឈ្មោះ គ្រី សុភា​ស់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទី​៣​ឈ្មោះ សុខ ឡេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទី​៤​ឈ្មោះ​ប៉ុង នឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទី​៥​ឈ្មោះ ហេង អេង ហ៊ាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទី​៦​ឈ្មោះ ប៉ែន ថៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទី​៧​ឈ្មោះ ឌឿ​ន សុខា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទី​៨​ឈ្មោះ យ៉េ​ប រ៉ូ​ហ្វី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទី​៩​ឈ្មោះ ទា រដ្ឋា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទី​១០​ឈ្មោះ ជា សុខ​ង៉ោ​ល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទី​១១​ឈ្មោះ យ៉ាង ប៉េវ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទី​១២​ឈ្មោះ សៀង ច​ន្ធូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទី​១៣​ឈ្មោះ ហេង រ៉ា​ម៉ី ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ទី​១៤​ឈ្មោះ យ៉ា ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។​v2
​ ​មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ​ប្រាប់​បន្ត​ឲ្យ​ដឹងថា អ្នកញៀន​ល្បែង​ជល់​មាន់​ទាំង ១៤ នាក់ ត្រូវបាន​បង្ក្រាប​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ទីវាល​ដីឡូត៍​មួយកន្លែង ស្ថិតនៅ​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ ក្នុងនោះ​ដកហូត​វត្ថុតាង​រួមមាន ម៉ូតូ ០៥​គ្រឿង លុយ ៨០០០០០ រៀល ទូរស័ព្ទដៃ ០៥​គ្រឿង ខ្នាយ ០១​គូរ មាន់គក ០៣​ក្បាល (​ក្នុងនោះ​ងាប់​០១​ក្បាល​) ។ ក្រោយពី​បង្ក្រាបបាន​មនុស្ស​ពាក់ព័ន្ធ និង​វត្ថុតាង​ទាំងអស់ ត្រូវបាន​នាំមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​។​v1
​ ​មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​ក្រុម​អ្នកញៀន​ល្បែង ជល់​មាន់​ទាំងនេះ គឺ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ប្រាប់ថា មាន​ករណី​លួច​ជល់​មាន់ នៅ​ទីតាំង​ខាងលើ ទើប​កម្លាំង​ចុះទៅ​ឡោមព័ទ្ធ​ទីតាំង​នោះ រហូត​ឃាត់​បាន​មនុស្ស​ទាំង ១៤ នាក់ រួមទាំង​វត្ថុតាង​ពាក់ព័ន្ធ​ទាំងអស់​តែម្តង​៕