​ស្ទាវ​មួយក្រុម​កាប់​ប្រហារ​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​

0

ខេត្តសៀមរាប​៖ ស្ទាវ​មួយក្រុម បាន​កាប់​ប្រហារ យុវជន​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែង ខ​ណះ​ពេល ជនរងគ្រោះ កំពុងតែ​ឈរ​នោម​។​​ហេតុការណ៍​ដ៍​កាច​សាហាវ​នេះ បានកើត​ឡើង​នៅ​ម៉ោង​៧​ជាង​យប់​ថ្លៃ​ទី ១​ខែ​ក​ម្ភះ ឆ្នាំ​២០១៥ ស្ថិតនៅ ភូមិ​កន្ត្រក សង្កាត់ ស្វាយដង្គុំ ក្រុង​សៀមរាប​។​10945054_1540566252881320_5387958624999468406_n
​មន្ត្រី​មូលដ្ឋាន សង្កាត់​ស្វាយ ដង្គុំ​បាន​ឲ្យ​ដឹងថា យុវជន​រងគ្រោះ ឈ្មោះ​ចេក​ជ័យ ភេទ​ប្រុស អាយុ​២៤​នៅ​ឆ្នាំ​រស់នៅ ភូមិ​កន្ត្រក​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​មុនពេល​កើតហេតុ ជនរងគ្រោះ ត្រលប់​មកពី​ស៊ីការ​ក្នុង​សង្កាត់​សំបួរ​ហើយ​បន្ត​មក​ផឹក​ទឹកត្នោតជូរ​នៅ​ភូមិ​កន្ត្រក នៅ​ព្រំប្រទល់​សង្កាត់​ស្វាយដង្គំ​សង្កាត់​សំបួរ​។ មន្ត្រីនគរបាល បន្ថែមថា ខណៈពេល​កំពុង​ដើរទៅ​នោម​ក៏​ស្រាប់តែ​ត្រូវ​ក្មេង​ទំនើង​មួយក្រុម មាន​គ្នារ​ប្រហែល​៧​ទៅ​៨​នាក់ ជិះ​ម៉ូតូ​៣​10906146_1540566319547980_6965704602544400052_nគ្រឿង មក​កាប់​ប្រហារ បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តែម្តង​។​
​មន្ត្រីនគរបាល បញ្ជាក់ថា ក្រុម​ជនដៃដល់ បាន​ប្រើ​ដាវ ក្រោយ​កើតហេតុ បាន​ជិះ​ម៉ូតូ គេចខ្លួន ដោយ​មិនបាន បន្សល់ទុក វត្ថុតាង​នោះទេ​។​ទោះបីជា​យ៉ាងណា មន្ត្រីនគរបាល បញ្ជាក់ បន្ថែមថា​ជនដៃដល់ សមត្ថកិច្ច បាន​ក្ដោប​មុខសញ្ញា ខ្លះ ហើយ នៅតែ ចាប់ខ្លួន តែប៉ុណ្ណោះ ដោយ​កំពុងតែ​ស្រាវជ្រាវ បន្ថែម តែប៉ុណ្ណោះ​៕10487561_1540566276214651_5466538343769088147_n10433698_1540566166214662_6067309645125714236_n